Chapter 7

ត្រលប់ក្រោយ ថែរបេះដូងចាស់

 

ភាគទី៧

ត្រូវហើយ​ ចរិករបស់គេគឺបែបនេះ ចូលចិត្តធ្វើអីឲ្យតែបានៗពិតមែន គឺដូចកាលដែលប្រកួតនឹង B2ST ជុំដំបូងអញ្ចឹង.. គ្មានចិត្តចង់ឈ្នះសោះ។

“លើកនេះ គេប្រហែលជាធ្វើដូចលើកមុនទេដឹង?” ខ្ញុំនិយាយតិចៗតែ២នាក់នាង

“មិនប្រាកដដែរ =__=” នាងអេះក្បាលតិចៗ

“ដើម្បីកុំឲ្យឯងប្រកួតចេះតែបានៗទៀត យើងភ្នាល់គ្នាទៅ..” មីនវ៉ាន់ញញឹមទាំងមានន័យ ទៅកាន់មីនហ្យុក។

“ស្អីទៅ?” គេឆ្លើយទាំងអត់អារម្មណ៏

“គឺប្រកួតចាក់ស្រីម្នាក់នោះ…” គេស្រាប់តែចង្អុលមកខ្ញុំ និងបន្ត “អ្នកឈ្នះនឹងមានសិទ្ធិតាមស្រលាញ់នាង អ្នកចាញ់ត្រូវនៅឲ្យឆ្ងាយ ពីនាងចាប់ពីពេលនេះតទៅ…”

“ថាម៉េច?” ខ្ញុំលាន់មាត់ឡើង

……..

នៅឆ្នេរខ្សាច់ដ៏លាតសន្ធឹងនៃផ្ទៃសមុទ្រ មនុស្សម្នាជាច្រើនក៏នាំគ្នាមកមើល ការប្រកួតពិសេស របស់ក្រុមទាំង២ ដែលរៀបកន្លែងប្រកួតភ្លេងនៅលើឆ្នេរ។

CN Blue Minhyuk Vs FT Island Min Hwan

~  ហូៗៗ សង្ហាដល់ហើយ

~  លឺថាពួកគេប្រកួតដណ្តើមស្រីម្នាក់នោះ

~  ម្នាក់ណា? មុខមិនស្អាតផង

~  ពួកប្រុសស្អាតច្រើនតែភ្នែកមិនល្អមែន

~  ខ្ញុំចូលចិត្តម្នាក់ដែលឈរកាន់ Guitar នោះហុហុ

=_= ពួកនាងៗដែលស្លៀកប៊ីគីនីនោះ តាំងមកឈរជជែកគ្នាលឺៗ នៅក្បែរត្រចៀកខ្ញុំតែម្តងហើយ ក្តៅចិត្តត្រង់គេថាមុខមិនស្អាតនឹងម្មង។

“ការប្រកួតនឹងចាប់ផ្តើនៅពេលបន្តិចទៀតនេះ…” យ៉ុងហ្វាប្រកាសឡើង

ចំនែកមីនហ្យុក គិតតែពីអង្គុយធ្វើមុខស្អុយ ដូចជុះមិនចេញអញ្ចឹង គេមិនមែនប្រកួតឲ្យតែបានៗទៀតទេដឹង? ណាមួយគេមិនចាប់អារម្មណ៏ខ្ញុំផង -0-

“នែ តស៊ូឡើងខ្ញុំគាំទ្រលោក” ខ្ញុំចូលទៅនិយាយជាមួយគេ

“ហឺស..” គេមិនងាកមើលមុខខ្ញុំសូម្បីតែបន្តិច

=_= ខ្មាសគេមែនហើយ

“ការប្រកួតចាប់ផ្តើម!!” ចប់សម្តីយ៉ុងហ្វា ដៃគូរទាំង២ក៏ចាប់ផ្តើមភ្លាមៗ

នេះមិនមែនជាការប្រកួតសម្លេងភ្លេងពិរោះជាងគេទេ គឺការប្រកួតសម្លេងអាក្រក់ជាងគេលើលោក.. អ្នកទ្រាំមិនបានគឺចុះចាញ់!

មីនហ្យុកនិង មីនវ៉ាន់គោះស្គរស្មើរដៃគ្នា គ្មានមួយណាគ្រាន់បើជាងមួយណាទេ សំខាន់មហាជន នាំគ្នារត់អស់រលីង។

~  ជួយផង!!!!!!!!

ហើយពួកយើងក៏រត់ចេញពីកន្លែងនោះដែរ ថ្លង់ចង់ស្លាប់ទៅហើយ មិនដឹងថាបទអីទេ អាក្រក់យ៉ាងនេះ​ ពេលលឺម្តងៗដូចកាំបិតចាក់បេះដូងអញ្ចឹង ពិបាកទ្រាំណាស់ ប៉ុន្តែហេតុអីក៏ពួកគេទាំង២អាចលេងបាន ដោយគ្មានប្រតិកម្មអ្វីសោះអញ្ចឹង?

មីនហ្យុននៅតែគោះកាន់តែខ្លាំងឡើងៗ ក៏ដូចគ្នាជាមួយមីនវ៉ាន់ដែរ ខ្ញុំលួចឃើញទឹកមុខរបស់គេចាប់ផ្តើមមិនសូវស្រួល បែបជាទ្រាំជិតលេងបានហើយ បានបែកញើសបែបនេះ។

“មើលទៅមីនហ្យុកមិនស្រួលទេ”​​ យ៉ុងហ្វានិយាយឡើង

“បើគេនៅតែបន្តទៀត គេអាចនឹងថ្លង់បាន…” ជុងស៊ីនបន្ថែម

“ថ្លង់? O_O ឆាប់ឃាត់គេភ្លាមទៅជុងស៊ីន..” ខ្ញុំអង្រួនគេតិចៗ

“មិនអាចទេ មីនហ្យុកក្បាលរឹងណាស់ បើវាដាក់ចិត្តថានឹងធ្វើហើយ វានឹងធ្វើឲ្យបាន!!” ជុងស៊ីនដកដង្ហើមធំ និងគ្រវីក្បាលតិចៗ

“មើលទៅលើកនេះ ទាល់តែមីនវ៉ាន់ចុះចាញ់មុន.. ទើបវាព្រមឈប់..” យ៉ុងហ្វាបន្ថែមទៀត

“ហ៊ើយ.. ក្រែងពីដំបូងមិនចង់ប្រកួតអី? បើមិនចង់ ហេតុអីក៏លេងដល់ថ្នាក់នេះ?” ខ្ញុំសម្លឹងមើលទៅគេ យ៉ាងមិនអស់ចិត្ត ខ្ញុំពិតជាមិនអាចទ្រាំមើលគេបែបនេះទៀតទេ

“តាមនិស្ស័យទៅ…” ចុងហ្យុន សម្លឹងមើលមេឃ ហើយឈរធ្វើមិនដឹង

“នាងច្បាស់ហើយថា មិនដឹងថាគេធ្វើដើម្បីអ្នកណា?” នៅសុខៗយ៉ុងហ្វាក៏និយាយអ្វីម្យ៉ាង

ឬក៏ដើម្បីខ្ញុំ? វាមិនអាចនោះទេ

នៅសុខៗភ្លេងក៏ឈប់ទាំង២នាក់ព្រមគ្នា យ៉ាងចម្លែកដូចណាត់គ្នាទុកមុនអញ្ចឹង។ មីនហ្យុកសម្លឹងមើលទៅមីនវ៉ាន់បន្តិច មុននឹងគេម្នាក់នោះបោះសម្តីមក “តាមសប្បាយចុះ”

បន្ទាប់មកគេក៏ដើរទៅរកគ្នាគេវិញ

មីនហ្យុកបានត្រឹមតែអង្គុយស្ងៀម ហើយងាកមកមើលទៅបន្តិច មុននឹងទុកឧបករណ៏គេវិញ

“នែ ពួកឯងយ៉ាងម៉េច? ម៉េចក៏ឈប់ទៅហើយ? អ្នកណាជាអ្នកឈ្នះទៅ?” យ៉ុងហ្វាចូលទៅសួរសមាជិករបស់គេ ត្រុវហើយ ពេលនេះមិនមែនមានតែខ្ញុំទេដែល ឆ្ងល់ពីបញ្ហារបស់ពួកកេ ប៉ុន្តែគ្រប់គ្នានៅទីនេះសុទ្ធតែមិនយល់ ថាហេតុអីក៏ ពួកគេឈប់ដំណាលគ្នា។

“គ្មានបញ្ហាអីទេ..” មីនហ្យុកហាក់ដូចជាមានអ្វីលាក់ក្នុងចិត្ត មិនឲ្យពួកយើងដឹង។

“ស្អីគេអញ្ចេស? O_O” ចុងហ្យុនអេះក្បាល។

 

នាពេលល្ងាចក៏មកដល់​ សណ្ឋាគាវិញ ពួកយើងទាំងអស់គ្នាក៏រៀបចំ ញ៉ាំ អាហារពេលល្ងាចម្តង ប៉ុន្តែដោយសារតែថ្ងៃមិញ​នេះ ញ៉ាំច្រើនជ្រុលពេក ទើបលេបលែងចូលទៀតហើយ ខ្ញុំក៏សុំពួកគេមកបន្ទប់មុន។

ចូលមកដល់បន្ទប់ ក៏មានអារម្មណ៏ថាចម្លែកតិចតួច.. ព្រោះវាមិនសូវដូចជាបន្ទប់របស់ខ្ញុំប៉ុន្មានទេ ខ្ញុំបានដើរទៅទូខោអាវ ដើម្បីរកខោអាវមកផ្លាស់ តែនៅពេលបើកទៅគឺសុទ្ធតែខោអាវមនុស្សប្រុសទាំងអស់។

ខ្ញុំចូលបន្ទប់ច្រលំមែនទេ? តាមមើលសំលៀកបំពាក់ទាំងនេះ គឺដូចជារបស់យ៉ុងហ្វា… ប៉ុន្តែ យមទូតម្នាក់នេះកាន់តែដូចមនុស្សហើយតើ គ្មានឃើញត្រង់ណាដូចជាយមទូតផង..

ខ្ញុំបែក្រោយបម្រុងនឹងដើរចេញទៅ តែក៏ត្រូវឈប់ព្រោះតែខ្សែភ្នែករបស់ខ្ញុំ ក៏ប្រទះនឹងកាបូបលុយមួយនៅលើចុងតុនោះ។

 ប្រហែលជាគេភ្លេចហើយមើលទៅ យកទៅឲ្យវិញល្អជាង!! ប៉ុន្តែក៏ចង់ដឹងដែរ ថាកាបូបរបស់យមទូតមានដាក់អីខ្លះ ឬក៏ជាលុយខ្មោចទេដឹង?

ខ្ញុំបើកកាបូបគេឡើង ប៉ុន្តែមិនឃើញមានអីគួរឲ្យចាប់អារម្មណ៏សោះ មានតែ លុយប៉ុន្មានសន្លឹក ATM CARD អត្តសញ្ញាណបណ្ណ័ ជាមនុស្ស​ និង….

O___O!  គឺរូបថតតូចៗដែលមាន រូបគេថតជាមួយ លី ហុងគី FT ISLAND?

ក្រែងជាសត្រូវ? ម៉េចក៏ថតរូបជាមួយគ្នា? ក្នុងនោះក៏មានរូបជាច្រើនទៀត ដែលគួរឲ្យភ្ញាក់ផ្អើល គឺជុងស៊ីន និង ស៊ូហ្ស៊ី… វាមិនអាចទៅរួចទេ!!

ខ្ញុំមើលប៉ុន្មានសន្លឹកទៀត ក៏ប្រទះឃើញ FT ISLAND CNBLUE និង B2ST ថតជាមួយគ្នាទៀត!! នេះមានន័យថាពួកគេជាមិត្តមែនទេ?

“នាងកំពុងតែរើកកាយអីរបស់បងប្រុសហ្នឹង?” មីនហ្យុកស្រាប់តែដើរចូលមក ធ្វើឲ្យខ្ញុំភ្ញាក់តែម្តង។

“គ្មានអីទេ..”

“ចុះដៃនាងកាន់ស្អីហ្នឹង?” គេចាប់កំហុស

“គឺយ៉ុងហ្វាភ្លេចកាបូបលុយ ខ្ញុំគិតថានឹងទៅយកឲ្យគេ..” ខ្ញុំប្រញាប់ដាក់រូបក្នុងកាបូបវិញយ៉ាងលឿន។

“ចម្លែកមែន…” មីនហ្យុកគ្រវីក្បាលតិចៗ ដូចជាមិនសូវជឿខ្ញុំ

“ហ៊ើយ ស៊យមែន ភ្លេចកាបូបលុយ..” សម្លេងយ៉ុងហ្វានបន្លឺឡើងនៅខាងក្រៅទ្វារ

“ហ៊ើយ មិនអាចឲ្យគេមកឃើញយើងនៅក្នុងបន្ទប់តែ២នាក់បានទេ ច្បាស់ជាយល់ច្រលំស្លាប់ហើយ… ខ្ញុំគួរទៅតាមផ្លូវណា…?” ខ្ញុំបើកបង្អួចប្រុងលោតចុះ

“នែនោះគឺជាជាន់ទី២០ណា នាងចង់លោតចុះមែនទេ?” មីនហ្យុក រត់ទៅទាញខ្ញុំមកវិញ

“អញ្ចឹងចូលក្នុងទូរសិនទៅ…” ខ្ញុំប្រញាប់អូសគេចូល លាក់ខ្លួនក្នុងទូរខោអាវជាមួយគ្នា សង្ឃឹមថា យ៉ុងហ្វានឹងមិនបើកយកខោអាវស្លៀកពាក់ទៅចុះ។

បន្ទាប់មក ខ្ញុំក៏លឺសម្លេងទ្វារបើកឡើង

“ការពិតនៅទីនេះសោះ…” យ៉ុងហ្វានិយាយឡើង

“រកឃើញហើយឆាប់ឲ្យលុយមក មិនបានប៉ាវបាយទេ..” នោះជាសម្លេងរបស់ជុងស៊ីន

ពួកគេពេលណាទើបព្រមចេញទៅ? ខ្ញុំថប់ដង្ហើមស្លាប់ហើយ នៅតែ២នាក់មីនហ្យុកបែបនេះ ពិបាកណាស់..

“នេះយកទៅ…”

“ស្តាយដល់ហើយ អត់បានញ៉ាំបាយជាមួយ ពួកហុងគី..” ជុងស៊ិននិយាយឡើង

O_O នោះអី រឿងដែលខ្ញុំចង់ដឹងមកដល់ហើយ!!

មើលទៅមីនហ្យុកដូចជាចង់ធ្វើសកម្មភាពអីម្យ៉ាង ដើម្បីឲ្យពួកគេដឹងថាយើងនៅទីនេះ ទើបខ្ញុំប្រញាប់ខិតទៅរកគេ នឹងខ្ទប់មាត់គេឲ្យជាប់។ ពេលនេះមុខរបស់ពួកយើង មិនឆ្ងាយពីគ្នាប៉ុន្មានទេ គឺត្រឹមតែ១០សម ប៉ុណ្ណោះ..

“ដោយសារតែមីនហ្យុកម្នាក់ប៉ុណ្ណោះ ឥឡូវពួក B2ST ក៏រាប់អានមិនបាន FT Island មកក៏ត្រូវធ្វើសត្រូវទៀត ស៊ាំចិត្ត!!” ជុងស៊ីនរអ៊ូ

O_O មីនហ្យុកកាន់តែព្យាយាមរើខ្លួនប៉ុន្តែ ខ្ញុំកាន់គេយ៉ាងជាប់..

“យ៉ាប់ជាងគេគឺយើងហើយ ត្រូវដើរតួរជាយមទូតមិនអាចទាក់ទងស្រីៗបាន..” យ៉ុងហ្វាសារភាព

យមទូតក្លែងក្លាយទៀត? O_O ការពិតគឺជាផែនការពួកគេទេ? ខ្ញុំស្ទើរតែច្របាច់កកាងមីនហ្យុកទៅហើយ…

“ខ្ញុំថាខ្ញុំទេដែលត្រូវវេទនា អូនស៊ូហ្ស៊ី សង្សាររបស់ខ្ញុំបែជាក្លាយជាសត្រូវទៅវិញ មានសង្សារក៏នៅជាមួយគ្នាមិនបាន មកពីមីនហ្យុកទាំងអស់ហ្នឹងដែលឲ្យពួកយើង វេទនាបែបនេះ ខ្លួនឯងវិញបែជាដើរតួរប្រុស បានអោបស្រីពេញៗដៃ..” ជុងស៊ីនបន្ថែម

“ហ៊ើយ កុំអញ្ចឹងអី ទ្រាំសិនទៅ បន្តិចទៀតផែនការរបស់វា បានសម្រេចហើយ ហាំ អ៊ិនជុងនឹងក្លាយជារបស់វាឆាប់នេះ ពួកយើងក៏អស់ភារៈកិច្ចដែរ ដើមហេតុគឺមកពី នាងហ្នឹងហើយ ដែលបង្កឡើងមុន បើពីមុននាងមិនធ្វើឲ្យមីនហ្យុកដើរចូលសាច់រឿងរបស់នាងទេ និងមិនធ្វើឲ្យ អាមីនឈឺចាប់នោះ គេក៏មិននឹកឃើញវិធីបែបនេះ មកសងសឹកវិញដែរ គឺឲ្យនាងស្គាល់អារម្មណ៏ដែលដើរចូលសាច់រឿងដែលវា កំណត់ម្តង.. ប៉ុន្តែក៏មានតួស្អាតៗពិតៗ ដូចជាពួកយើងដែរតើ ជាគុណសម្បត្តិរបស់ខ្ញុំទាំងអស់ ដែលធ្វើឲ្យនាងមករកគេដោយខ្លួនឯង..” យ៉ុងហ្វាសើចយ៉ាងមានមោតនភាព។

ផែនការ? យមទូត? ការស្លាប់? មិត្តភាព? អ្វីៗសុទ្ធតែក្លែងក្លាយមែនទេ? ល្អណាស់ កាង មីនហ្យុក លោកសម្តែងសមណាស់…!!

ផាំង!! ខ្ញុំទម្លាយទូរចេញមកយ៉ាងលឿន ហើយប្រឈមមុខនឹងពួកគេទាំងខឹងសម្បា។

“ស្លាប់ហើយ អ៊ិនជុងចូលទៅក្នុងហ្នឹងតាំងពីពេលណាមក?” យ៉ុងហ្វាភ្ញាក់ផ្អើល

“ចប់ហើយ… មានមីនហ្យុកទៀត” ជុងស៊ីនបើកភ្នែកធំៗ ស្ទើរតែមិនជឿ

“អ៊ិនជុង ស្តាប់ខ្ញុំនិយាយសិន…” មីនហ្យុកព្យាយាមចាប់ដៃខ្ញុំ ប៉ុន្តែក៏ត្រូវខ្ញុំរុញគេចេញ

“ទៅស្លាប់ឲ្យអស់ទៅ មនុស្សបោកប្រាស់!!” ខ្ញុំស្រែកឡើងលឺៗ ហើយក៏រត់ចេញពីបន្ទប់នោះទៅ

“អ៊ិនជុង ស្តាប់ខ្ញុំសិន… !!” គេនៅតែតាមកមកទាញដៃខ្ញុំ ឲ្យប្រឈមមុខនឹងគេ

ផាច់!! ខ្ញុំទ្រាំមិនបាន ក៏ទះគេមួយកំផ្លៀងទៅ

“ដំបូងគឺយមទូតមកប្រាប់ថាខ្ញុំជិតស្លាប់ ហើយក៏មករកលោកវិញ គ្រប់គ្នាមិនបានស្គាល់ខ្ញុំ.. បន្ទាប់មកទៀតគឺជួបគ្នាជាមួយមីនវ៉ាន់.. មានការប្រកួតជាមួយ B2ST ត្រូវគេចាប់ជំរិតទៀត… រឿងខ្ញុំបោកលោកត្រូវបែកការ.. ហើយក៏មានការប្រកួតជាមួយ FT ISLAND.. ហ៊ើយ ខ្ញុំថាលោកសមជាអ្នកនិពន្ធជាងខ្ញុំទៅទៀត ក្តីបារម្ភណ៏របស់លោក សំដីសំដៅ.. និងមិត្តភាពក្នុងក្រុមស្អី… វាសុទ្ធតែជាការរៀបចំទាំងអស់.. នៅនិយាយអីទៀត លោកសងសឹកបានសម្រេចហើយ កាង មីនហ្យុក!! ខ្ញុំចុះចាញ់ហើយ! ពីពេលនេះទៅ ពួកយើងចប់ត្រឹមហ្នឹងចុះ..” ខ្ញុំបេះដៃគេចេញ ប្រុងនឹងចាកចេញទៅ ប៉ុន្តែគេបែជាមកអោបខ្ញុំពីក្រោយមុន

“សុំទោស ខ្ញុំដឹងថាខ្ញុំមិនគួរធ្វើបែបនេះដាក់នាងទេ តែខ្ញុំគ្មានវិធីអីដែលធ្វើឲ្យនាងត្រលប់មករកខ្ញុំវិញទេ..” គេនិយាយតិចៗ

“ឆាប់លែងខ្ញុំទៅ..” ខ្ញុំព្យាយាមបេះដៃគេចេញ តែបេះមិនចេញសោះ

“ទេ!! កុំទៅចោលខ្ញុំទៀតបានទេ? សុំអង្វរចុះ..”

“ចេញទៅ កាងមីនហ្យុក!! កុំមកបោកប្រាស់ខ្ញុំទៀត ខ្ញុំនឹងមិនចាញ់បោកលោដល់ទី២ដងនោះទេ”​​ ទីបំផុតខ្ញុំក៏រុញគេចេញបាន ហើយក៏រត់ចេញទៅ ហួសគ្នាជាមួយ Apple និង ហ្យូមីនដែលដើរពី ផ្លូវផ្ទុយគ្នាល្មម។

“អ៊ិនជុងមានរឿងអីហ្នឹង? ហេតុអីក៏យំ?” ហ្យូមីនសួរ

“ពួកឯងក៏ក្លែងក្លាយដែរមែនទេ? ពួកឯងសម្តែងសមជាងតួរកុនទៅទៀត..” បន្ទាប់មកខ្ញុំក៏ចាកចេញទៅ។

បោកប្រាស់ អ្វីៗសុទ្ធតែជារឿងបោកប្រាស់.. អ្នកនៅជុំវិញខ្លួនខ្ញុំសុទ្ធតែជាមនុស្សក្លែងក្លាយ.. រឿងកន្លងមកគឺជារឿងមិនពិត ហេតុអីក៏ដើមទ្រូងរបស់ខ្ញុំ ឈឺយ៉ាងនេះ? តើហេតុអីទៅ? ខ្ញុំពិតជាចង់យំឲ្យខ្លាំងៗណាស់។

ខ្ញុំសម្លឹងទៅសមុទ្រដ៏ធំធេង ជាមួយទឹកភ្នែកដែលស្រក់ចុះមកហូហែនោះ.. ខ្ញុំពិតជាស្ទើរតែទទួលការពិតនេះមិនបានពិតមែន។

តើនេះជាកម្មពាដែលខ្ញុំសាងឡើង កាលឆ្នាំនោះមែនទេ? គឺពេលដែលខ្ញុំធ្វើឲ្យគេឈឺ…

………………….

ស្នេហាគឺជាការស្វែងយល់ បើសិនជាស្នេហារបស់អ្នក គ្រាន់តែជាសាច់រឿងដែលគេសម្តែងនោះ តើមានអារម្មណ៏យ៉ាងណាដែរ?

ទីបំផុតខ្ញុំក៏បានយល់ពីអារម្មណ៏របស់មីនហ្យុក កាលឆ្នាំនោះហើយ ថាហេតុអីក៏គេទទួលយកខ្ញុំមិនបាន ព្រោះថាពេលនេះខ្ញុំក៏ទទួលយកគេមិនបានដូចគ្នា។

៣ថ្ងៃហើយដែលខ្ញុំមិនបាននិយាយរក អ្នកណាទាំងអស់.. ព្រោះថាខ្ញុំហួសចិត្តពេក មិនទាន់បាត់ទេ.. ចូលក្រុមក៏លែងចូលទៀតដែរ ពេលខ្លះស្ទើរតែដើរគេចពីពួកគេទៀតផង។

“អ៊ិនជុង.. ពេលណាទើបឯងបាត់ខឹងទៅ? ខ្ញុំមានអារម្មណ៏ថាតឹងចិត្តណាស់ ពេលដែលឯងមិនរវល់នឹងខ្ញុំបែបនេះ..” ហ្យូមីនតាមកនិយាយជាមួយខ្ញុំ នៅពេលដែម៉ោងរៀនបញ្ចប់។

ប៉ុន្តែខ្ញុំមិនខ្វល់អីទាំងអស់ គ្រាន់តែរៀបចំសៀវភៅ និងដើរចេញពីថ្នាក់។

“អ៊ិនជុង…” នាងនៅតែដើរតាមខ្ញុំដដែរ

ហ៊ើយស្អីគេ!! ខ្ញុំសម្លឹងមើទៅអ្នកដែលឈរពីមុខខ្ញុំនោះ គឺ យ៉ុងហ្វា ជុងស៊ីន ចុងហ្យុន Apple ជីយ៉ន មិនមានតែមីនហ្យុកទេ គឺពួកគេមករុំខ្ញុំជាប់តែម្តង។

“នាងនៅតែបែបនេះដល់ពេលណាទៀត? នាងដឹងទេថា មីនហ្យុកមិត្តរបស់ខ្ញុំកំពុងតែឆ្កួតហើយ..” យ៉ុងហ្វានិយាយឡើង
“យល់ថាពួកយើងគួរតែនិយាយគ្នាខ្លះ..” ជុងស៊ីនបន្ថែម

ខ្ញុំមិនខ្វល់ពីពួកគេទៀតទេ ក៏ងាកក្រោយប្រុងដើរគេចតែ ក៏ជួបនឹងស៊ូហ្ស៊ី និង B2ST ទាំងឈុតតែម្តង។

ឃើញភ្លាមក្តៅចិត្តភ្លេត!

“ពួកលោកចង់យ៉ាងម៉េច?” ខ្ញុំងាកទៅសួរយ៉ុងហ្វាវិញ

“រកកន្លែងនិយាយគ្នាសិនទៅ..” គេនិយាយឡើង

បន្ទប់ក្រុម CNBLUE

នៅទីនេះមានតែភាពស្ងប់ស្ងាត់ មិនមាននរណាម្នាក់ព្រមនិយាយអ្វីទាំងអស់.. ខ្ញុំសម្លឹងមើលទៅយ៉ុងហ្វាទាំងមិនយល់.. មិនដឹងថាគេចង់ប្រើល្បិចអីទៀតទេ។

“បើមិននិយាយទៀត ខ្ញុំទៅហើយ..” មិនទាន់ដើរចេញផង ជុងស៊ីនក៏មកបាំងពីមុខម្តងទៀត។

“អ្នកទាំងអស់គ្នាចង់យ៉ាងម៉េច? តើលេងមិនទាន់ឆ្អែតទេរឺ? នៅចង់ឲ្យខ្ញុំធ្វើអីទៀតទើបឈប់រំខានខ្ញុំ?” ខ្ញុំសួរទាំងមួម៉ៅ

“នាងត្រលប់ទៅរកអាមីនវិញទៅ..” យ៉ុងហ្វានិយាយឡើង

“ឈិ.. ពិតជាគ្មានប្រយោជន៏មែន មនុស្សដែលយកអារម្មណ៏អ្នកដទៃជាផែនការ ដូចជាលោកនេះ ធ្វើដាក់ខ្ញុំមិនទាន់គ្រប់ទៀតមែនទេ?​​ រឿងនោះវាហួសទៅហើយ ឲ្យវាចប់ទៅ..” ខ្ញុំនិយាយយ៉ាងត្រជាក់បំផុត។

“ក្រែងរឿងនោះនាងជាអ្នកផ្តើមុនមិនអញ្ចឹង? នាងគ្មានការទទួលខុសត្រូវសោះ” ជុងស៊ីននិយាយម្តង

“ខ្ញុំធ្វើអីគេ?”

“នាងលួចចិត្តរបស់គេនោះអី..” គេបន្ត

“នាងដឹងទេថា មីនហ្យុកស្រលាញ់នាងប៉ុណ្ណា?” ចុងហ្យុកលុកមាត់សួរ

“បានហើយ ខ្ញុំហត់ណាស់ ឈប់និយាយទៀតទៅ ទុកថារួចគ្នាទៅចុះ ពេលនោះខ្ញុំត្រូវការភាពស្ងប់ស្ងាត់តើបានអូខេ?”

“មិនអូខេទេ” CNBLUE ទាំង៣និយាយព្រមគ្នា

“រឿងនឹងការពិតមិនមែនមីនហ្យុកផ្តើមទេ គឺខ្ញុំជាអ្នករៀបចំ..” យ៉ុងហ្វាចាប់ផ្តើមនិយាយ

“……..”

“នាងដឹងទេថា៤ឆ្នាំនេះ គេរស់នៅយ៉ាងម៉េច? តាំងពីនាងចាកចេញទៅ គេដូចជាមនុស្សគ្មានវិញាណអញ្ចឹង សោះកក្រោះមិនដូចមនុស្សទេ ពួកយើងសុទ្ធតែគិតថា គេខូចចិត្តព្រោះតែគេស្រលាញ់ជីយ៉ន ដែលមិនមាននៅលើលោកនោះ ប៉ុន្តែថ្ងៃមួយជុងស៊ីន ក៏បានជួបនឹងស្រីម្នាក់ដែមានមុខមាត់និងឈ្មោះដូច តួរប្រលោមលោករបស់នាងបេះបិទ ក្រោយមកគេក៏ព្យាយាមទាក់ទងនាងឲ្យទៅអាមីន ដើម្បីឲ្យគេស្រស់ស្រាយដូចមុន តែគេនៅតែដដែរ ទើបក្រោយមកយើងដឹងថា ការពិតមីនហ្យុកមិនត្រូវការផាកជីយ៉នទេ គឺអ្នកដែលគេស្រលាញ់គឺនាង… ហាំ អ៊ិនជុង!” សម្តីរបស់គេ ធ្វើឲ្យខ្ញុំរកនិយាយអីមិនចេញសោះ

“បន្ទាប់មកពួកយើងក៏រៀបចំផែនការឲ្យអាមីនដូចពីមុន នោះគឺការត្រលប់មកវិញរបស់នាង.. ខ្ញុំក៏បានធ្វើជាយមទូតទៅលេងនាង ដើម្បីឲ្យនាងមករកគេវិញ.. ដំបូងមីនហ្យុកពិតជាមិនដឹងរឿងទេ គេថែមទាំងបន្ទោសពួកយើងទៀតផង.. តែក្រោយមកគេក៏ចូលរួមដែរ ព្រោះគេក៏ចង់ដឹងពីចិត្តនាងយ៉ាងណាចំពោះគេ.. នៅស្រលាញ់គេរឺ ក៏មិនធ្លាប់ស្រលាញ់គេសោះ..”

“បានហើយយ៉ុងហ្វា ឈប់និយាយទៅ ពួកលោកនិយាយអីពេលនេះ វាលេងមានប្រយោជន៏ទៀតដែរ.. ខ្ញុំគ្មានអារម្មណ៏ថានឹងជឿទៀតទេ ការដែលយករឿងស្លាប់ និង ជីវិតចុងក្រោយក្បែរបងស្អីគេនោះ ខ្ញុំមិនខ្វល់ទៀតទេ..” ខ្ញុំស្ទើរតែឈានជើងចេញទៅហើយ បើមិនបានលឺពាក្យនោះ

“ការស្លាប់ពិតជាមានមែន គ្រាន់តែមិនមែនជាងនាង!!” ជុងស៊ីនស្រែកឡើង

“លោកចង់ថាម៉េច?” ខ្ញុំងាកទៅគេវិញ

“អ្នកដែលជិតស្លាប់និងត្រូវការជីវិតចុងក្រោយ ក្បែរមនុស្សដែលគេស្រលាញ់នោះ មិនមែនជានាងទេ តែគឺមីនហ្យុកទៅវិញទេ…” គេនិយាយបន្ត

“មីនហ្យុក? O_O” ខ្ញុំស្ទើរតែមិនជឿនឹងត្រចៀកទៅហើយ

“គេមានជំងឺ មហារីខួរក្បាលដំណាក់កាលចុងក្រោយ ពេលវេលារបស់គេនៅសល់តិចណាស់…” ជុងស៊ីនបន្ត

មិនអាចទេ…!!!

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet