Chapter 3

ត្រលប់ក្រោយ ថែរបេះដូងចាស់

ភាគទី៣

អាវ យាយនោះមកធ្វើវីរៈនារីជួយប្រុសស្អាត អីពេលនេះ? មិនឃើញគ្នាគេច្រើនទេអី?

“ចុះវាទើសអីនឹងនាងដែរ?” អាម្នាក់មុខស្អាតនោះស្រែកមកវិញ

“វាទើស ឃើញរឿងអយុត្តិធម៏ ហ្យូមីនត្រូវតែជួយ ហាហាហា…” នាងឈរសើចម្នាក់ឯង ដូចខ្លួនឯងនឹង Super Woman -_-

“អញ្ចឹងហ្អេស? រករឿងដាក់ខ្លួនហើយតើ នាងតូច.” គ្នាគេ៣នាក់ដើរចូលមករកនាង យឺតៗទាំងទឹកមុខមិនល្អ។

ហ៊ើយមិនបានទេ!

ខ្ញុំប្រញាប់យកកន្រ្តកសំរាមដែលនៅជិតនោះ យកទៅគ្របក្បាលពួកគេភ្លាមៗ ហើយព្យាយាមអូស ហ្យូមីនចេញពីពួកគេ។

“ហ៊ើយស្អីហ្នឹង..” ពួកនោះឡូឡា ហើយព្យាយាមរើបម្រាស់ចេញពីធុងសម្រាម

“ហ្យូមីនឆាប់រត់!!!” ខ្ញុំទាញដៃនាងបម្រុងនឹងរត់

“ទេ មិនទាន់ជួយម្នាក់នោះផង…” នាងចង្អុលទៅប្រុសរងគ្រោះនោះ

“អ៊ុំស្រីហា នោះគឺប្រុស៦នាក់ណា មិនមែនឈើចាក់ធ្មេញ៦ដើមទេ នាងចង់ស្លាប់ធ្វើខ្មោចយាមធុងសម្រាមឬយ៉ាងម៉េច?” ខ្ញុំថាឲ្យនាង

“ទេ…” នាងនៅតែមិនព្រមរត់ ហើយរត់ទៅរកពួកនោះទៀត

T_T កម្មពាណាស់..

ខ្ញុំគិតអីលែងចេញហើយ ក៏ទាញដំបងនៅជិតនោះ ហើយសម្រុកចូលទៅរកពួកគេដែរ តែមើលទៅដូចអត់បានការសោះ ពេលវាយពួកគេ៣- ៤ដំបង គេនៅឈរធ្វើមុខស្មើរ

“នាងមានស៊ីបាយហើយឬនៅ? វាយដូចគ្មានកម្លាំងសោះ =_=” អាតាមុខឡួយនោះនិយាយឡើង

“បើលោកចាត់ទុកថាជាសុភាពបុរស អញ្ចឹងជួយធ្វើចាញ់ទៅ -_-”

“ហ៊ើយ មើលងាយ B2ST យើងពេកហើយ..” គេសើចក្នុងបំពង់ក

ការពិតពួកគេគឺ B2ST ដែលគួរឲ្យខ្លាចនោះមែនទេ? O_O!

“នែ ហ្យុនសឹង ឯងប្រុងវាយស្រីឬ? =o=” ម្នាក់មុខក្មេងនោះសួរឡើង

“បើអញ្ចឹងចាត់ការស្រីចេះដឹងរឿងគេ២នាក់នេះយ៉ាងម៉េច? យូស៊ុប” ហ្យុនសឹងងាកទៅសួរមិត្តគេ។

“ដោះលែងពួកនាងទៅ ឆាប់ចេញទៅវាមិនមែនជារឿងរបស់នាងទេ..” យូស៊ុបនិយាយឡើង

ហ៊ុយៗៗ ពិតជាសុភាពបុរសមែន

“មែនហើយ..” ខ្ញុំងក់ក្បាលយល់ស្រប ហើយព្យាយាមទាញហ្យូមីនចេញ

“ទេដោះលែងម្នាក់នោះសិន…” តែនាងទៅតែរឹង និយាយពាក្យនោះ

T_T អ៊ុំស្រីនេះ ពិតជាកំពូលអ្នកចេះដឹងរឿងគេមែន

“គឺពួកនាងរើសខ្លួនឯងទេណា…” ហើយហ្យុនសឹងក៏ដើរមក មួយជំហ៊ានៗមករកពួកយើង

ស្លាប់ហើយពេលនេះ ស្លាប់មុនកំណត់ហើយខ្ញុំ T-T

ទីងៗៗៗ​ តាំងៗៗៗៗ

ស្រាប់តែមានភ្លេងមកពីណា បន្លឺឡើង ថ្លង់ចង់ស្លាប់ហើយ ទាំងខ្ញុំនិង B2ST នាំគ្នាបិទត្រចៀក ហើយសម្លឹងមើលម្នាក់នោះ

“ហ៊ើយ ស្អីគេ មេក្រុមរបស់ FT Island!!!” ពួកនោះស្រែកឡើង ពេលឃើញស្រមោលខ្មៅដែល កំពុងតែលេងហ្គីតានោះ។ ដូចរឿងចិនបេះបិត ហ្គីតាបិសាច?

ខ្ញុំទ្រាំជិតលែងបានហើយ ម្នាក់នោះនៅតែបន្តលេងហ្គីតាសម្លេងដ៏អាក្រក់របស់គេទៀត

“ឈប់ភ្លាមៗៗ ឆយ ចុងហ៊ូន…” ពួក B2ST ស្រែកឡូឡាឡើង

តែគេនៅតែមិនឈប់

“ហា!!! បើឯងខ្លាំង ប្រកួតមួយទលមួយទៅ កុំប្រើហ្គីតាដ៏គួរឲ្យស្អប់របស់ឯង..” ហ្យុនសឹងឡូឡា។

“ហាហា យើងមិនភ្លើទេ យើងចេះតែលេងហ្គីតា អារឿងផ្សេងមិនចេះទេ..” ចុងហ៊ូននិយាយយ៉ាងឡូយ

“ឈប់ទៅ យើងចាញ់ហើយ…” ម្នាក់ក្នុងចំណោមពួកគេស្រែកឡើង

“ដូជូន ឯងឡប់ទេអី ម៉េចក៏ទៅចុះចាញ់វា…” យូស៊ុបថាឲ្យ

ទីងៗៗៗៗៗៗៗ

“សុំអង្វរចុះ ពួកលោកចុះចាញ់គេទៅ T_T” ខ្ញុំស្រែកប្រជែងជាមួយសម្លេងនោះ

“អឺ ចាញ់ហើយៗៗ ឈប់ទៅ…” ពួកគេនិយាយព្រមគ្នា

ទីបំផុតក៏ឈប់ ហើយទីនេះក៏ប្រែជាស្ងប់ស្ងាត់ ខ្ញុំប៉ិសនឹងអោប ហ្យូមីនងាប់២នាក់នៅជិតធុងសំរាមនេះទៅហើយ។

“ឯង!!” ហ្យុនសឹងរកហក់ទៅជេរ

“យ៉ាងម៉េចចង់ស្តាប់ទៀតមែនទេ?” ម្នាក់ហ្គីតានោះ លើកហ្គីតាមកម្តងទៀត

“កុំកុំ,…” យូស៊ុបឃាត់មុន

“យើងមិនដែលស្តាប់ភ្លេងណាអាក្រក់ ដូចភ្លេងរបស់ឯងនោះទេ…” ហ្យុនសឹងឡូឡា

“ទុកថាឆយ មីនវ៉ាន់មានសំណាងល្អចុះ ចាំទុកណា ពេលក្រោយយើងនឹងមកសងសឹកវិញ…” និយាយហើយ B2ST ក៏ទៅវិញអស់។

“អូ លោកគឺ ឆយ ចុងហ៊ូន FT Island មែនទេ?” ហ្យូមីនចូលទៅសួរ ធ្វើមុខដូចជាហ្វេន

“បាទរីករាយដែលស្គាល់ពួកនាង ^^ អគុណហើយដែលនាងជួយពួកយើងណា.” គេនិយាយហើយ ក៏បម្រុងនឹងដើរចេញ

“ចាស មិនអីទេ ធ្លាប់ល្បីឈ្មោះលោកយូរណាស់ហើយ បានជួបពេលនេះ ពិតជាមានសុភមង្គលមែន…” យាយហ្យូមីននិយាយឡើង

=_= ខ្ញុំថាកម្មក្រាស់ច្រើនជាង

“លោកមានរឿងអីឲ្យពួកយើងជួយ គឺពួកយើងអាចជួយបានទាំងអស់ ^^” ហ្យូមីនបន្ត

នាងនេះរុសរាយជ្រុលពេកហើយ -_-

“បានដែររឺ? អញ្ចឹងជួយនាំ មីនវ៉ាន់ទៅពេទ្យផង ព្រោះខ្ញុំមានការរវល់បន្តិច”

យីចង់ទុកពួកម៉ាកនៅនឹងពួកយើងមែនទេ? O_O

“ចាសបាន…” ហ្យូមីនងក់ក្បាល

“អញ្ចឹងទៅសិនហើយ បើមានពេលខ្ញុំនឹងសងគុណពួកនាងពេលក្រោយ…” ហើយអាតានោះក៏លើកដៃ Bye Bye និងដើរចេញទៅ។

នេះលេងមែនទែនមែនទេ?

“អ៊ិនជុង ប៉ាខ្ញុំ Call ហៅហើយ ឯងជួយនាំគេទៅពេទ្យផង អគុណណា Bye Bye” ហើយហ្យូមីនក៏រត់យករូចខ្លួនបាត់។

“នែ!!! នាងជាអ្នកសន្យាហេតុអីក៏ជាខ្ញុំ??” ខ្ញុំស្រែកឡើងតែនាងរត់បាត់ ដូចទន្សាយអញ្ចឹង

ចង្រៃអើយ -_-;;; នាំទុកដាក់ខ្លួនមែន!!

កម្មពារបស់ខ្ញុំត្រូវអៀវប្រុសនោះដើរទៅពេទ្យ ព្រោះថាគ្មានតាក់ស៊ីណានៅម្តុំនេះទេ ទូរសព្ទ័ក៏មិនយកមក មិនដឹងជាហៅឡានពេទ្យយកមកដឹកយ៉ាងម៉េចទេ។

អ៊ូយគេនេះ​ ជាដំរីរឺយ៉ាងម៉េច? ហេតុអីក៏ធ្ងន់ម្ល៉េះ? T-T

“លោកឯងពិតជាធ្វើឲ្យខ្ញុំឡប់ខួរហើយ…” ខ្ញុំចាប់ផ្តើមរអ៊ូ ខណៈពេលដែលអៀវគេដើរ

“ខ្ញុំប្រហែលជាឆ្កួតហើយ ដែលសុខចិត្តវេទនាអូសលោកទៅពេទ្យ កើតមកយកស្អាតមកតែម្យ៉ាងមិនបានទេអី នៅយកចិត្តល្អមកទៀត ហាំ អ៊ិនជុង!! លោកដឹងទេ លោកជាប្រុសដែលសំណាងបំផុត ដែលបានស្រីស្អាតៗដូចជាខ្ញុំ ឲ្យអោបកនោះ…”

មានអារម្មណ៏ថាខ្លួនឯង ដូចឆ្កួតម៉េចទេដែលមកនិយាយតែឯង បែបនេះ -0-

តាក់ស៊ីមួយក៏គ្មាន ព្រះអើយ ខ្ញុំប្រហែលជាស្លាប់មុនអាតានេះមិនខានទេ -_-;;;

“នាងធ្វើស្អីនឹង? ហាំ អ៊ិនជុង!!” សម្លេងមួយបន្លឺឡើងនៅពីមុខរបស់ខ្ញុំ

គឺគេ កាង មីនហ្យុក!!

អាយយ.. បែជាមកឃើញខ្ញុំនៅសភាពបែបនេះ យកប្លង់ផ្សេងល្អជាងណា ;_;

“គេរបួស ខ្ញុំអៀវគេទៅពេទ្យ..” ខ្ញុំព្យាយាមសើចបន្លំ ភាពខ្មាសអៀន

“នាងនេះ ឆាប់មកនេះ.” គេទាញដៃខ្ញុំទៅជិតគេ ហើយអាតា នៅលើខ្នងខ្ញុំនោះក៏ធ្លាក់ចុះ ដូចនាងកង្រីអញ្ចឹង… សុំទោសផងណា ព្រោះវគ្គនេះ ជាវគ្គតួប្រុសស្រីជួបគ្នា តួរងទម្លាក់ចោលម្តុំសិន។

“នាងជាស្រីឬអត់? ខ្លួនតូចបែបនេះទៅអៀវប្រុស នេះអាក្រក់មើលណាស់ បើញាតិជិតខាងគេឃើញ នាងគិតយ៉ាងម៉េច? ប្រុសនិងស្រីស្និតស្នាលគ្នាមិនបានទេ ម៉េចក៏នាងទៅអោយអាម្សៀនោះអោបតាមចិត្ត?” គេឡូឡាដូចខ្ញុំនឹងកូនស្រីគេអញ្ចឹង

មុខក៏ក្រហមទៀត ដូចជាខឹងខ្លាំងទៀតផង

នេះជាលើកទី១ហើយដែលខ្ញុំឃើញគេបែបនេះ អីក៏ហួងហែងម្ល៉េះ? ធ្វើមើលតែជាអីនឹងគ្នាអញ្ចឹង រាល់ដងមិនចាប់អារម្មណ៏ខ្ញុំផង -_-** ថែមទាំងសោះកក្រោះដាក់ខ្ញុំទៀត។

“លោកបារម្ភណ៏ពីខ្ញុំរឺ? =_=^ ”

“អា.. O_O” គេដូចជាដឹងខ្លូន ហើយក៏ភ្ញាក់តិចតួច​ “នាងនាងចង់ជួយទៀត ក៏តាមចិត្តចុះ ខ្ញុំទៅហើយ…” ហើយគេក៏ងាកក្រោយបម្រុងនឹងចេញទៅ តែក៏ត្រូវខ្ញុំទាញដៃគេជាប់។

“មីនហ្យុក…” ខ្ញុំធ្វើមុខគួរឲ្យអាណិត

OoO គេមើលមកដៃខ្ញុំតិចៗ

“លោកដាច់ចិត្តដែរទេ? ឲ្យខ្ញុំជាស្រីរាងតូចនេះ អៀវគេទៅពេទ្យនោះ..”

“នាង!!!” គេធ្វើមុខមួម៉ៅ

“ណាណា… ជួយជីវិតមនុស្សម្តងទៅណា… Please.. *^*”

“ណ្ហើយចុះ ប៉ុន្តែម្នាក់នេះ គឺជា ឆយ មីវ៉ាន់នៅជំរុំ FT Island មែនទេ?”

ទីបំផុតគេក៏ព្រមអូសក មីនវ៉ាន់ចេញទៅ ^^ គួរឲ្យស្រលាញ់បែបនេះ ទើបជាកាងមីនហ្យុកសំណព្វចិត្ត។

ក្រោយពីចេញទៅពេទ្យ

“ម៉ោង១១ហើយ នាងចង់ទៅទាំងបែបនេះមែនទេ?”​ គេសូរបន្ទាប់ពីខ្ញុំ បម្រុងនឹងដើរចេញទៅផ្ទះវិញ

“លោកជូនខ្ញុំទៅដែរទេ?”

“ដេកស្រម៉ៃទៅ” ហើយគេក៏ដើរចេញទៅមុន

ចិត្តអាក្រក់មែន -_-;;

………….

ខ្ញុំដើរទៅផ្ទះ នៅផ្លូវមួយដែលមិនសូវមានមនុស្ស ប៉ុន្តែចេះតែមានអារម្មណ៏ថា នរណាម្នាក់តាមពីក្រោយ។ ពេលខ្ញុំងាកទៅ ក៏ឃើញថាគ្មានអ្វីទាំងអស់​ ឬក៏ពួករោគចិត្តមែនទេ?

O_O គិតដល់ចំនុចនេះ ស្រាប់តែនឹកឃើញដល់ពត៏មានកាលពីព្រឹកមិញ គឺសិស្សស្រីម្នាក់ស្លាប់ដោយសារពួករោគចិត្ត រំលោភមុន និង សម្លាប់តាមក្រោយ។

តើគួរធ្វើយ៉ាងម៉េចទៅ? ជីវិតខ្ញុំនៅសល់តែ២ខែទៀតទេ ទោះបីជាស្លាប់ ក៏ត្រូវស្លាប់ដោយរឿងល្អៗដែរ

=//= បានអ្នកចាត់ការមុន ជាអ្នកឈ្នះ!!

ខ្ញុំធ្វើជាដើរតទៀត ហើយដើរលឿនៗទៅច្រកតូចមួយ ដើម្បីលួចមើល ក៏ឃើញថាពិតជាមានប្រុសម្នាកដើរតាមមែន។

គឺឯងមករកងាប់ហើយ!!! ខ្ញុំប្រញាប់ទាញដំបងឈើមួយដែលគេ ទុកចោលជិតនោះ ហើយចូលទៅសំពោងក្បាលជននោះភ្លាមៗ ដោយមិនចាំបាច់មើលមុខសិនទេ។

“អ៊ូចៗៗៗៗ” គេស្រែកឡើង
“អារោគចិត្ត នេះតាមយើងធ្វើស្អី? យើងមិនមែនជាមនុស្សធម្មតាដែលឲ្យឯង ធ្វើបាបបានទេ ងាប់ទៅៗៗ” ខ្ញុំគិតតែពីវាយគេយកៗតែម្តង រហូតគេក៏ដួលទៅតែម្តង។

O_O ស្លាប់បាត់ទេដឹង? នេះខ្ញុំសម្លាប់មនុស្សមែនទេ? ខ្ញុំក៏ប្រញាប់ទម្លាក់ដំបងចុះ ហើយយកជើងឆ្កិះគេតិចៗ

“អេ??”

“……” នៅស្ងៀមមិនកម្រើក

“នែ… ខ្ញុំដៃធ្ងន់មែនទេ? ស្លាប់ហើយ?” ខ្ញុំប្រញាប់អោនទៅកេះគេ ប៉ុន្តែមុនដូចជាធ្លាប់ស្គាល់… ខ្ញុំក៏ទាញមុខរបស់គេមើលឲ្យចំ ក៏ឃើញថាជា..

“កាង មីនហ្យុក???” ម៉េចក៏ជាគេទៅវិញ? នេះគេស្លាប់ដោយសារខ្ញុំមែនទេ?

………………

ផុតពីមីនវ៉ាន់ គឺមីនហ្យុក ខ្ញុំត្រូវអៀវគេទៅផ្ទះ ព្រោះថាខ្ញុំមិនស្គាល់ផ្ទះរបស់គេទេ មានតែត្រូវយកទៅផ្ទះខ្លួនឯងហើយ។ មកដល់មុខផ្ទះ ក៏មានអារម្មណ៏ថាស្ទាក់ស្ទើរ មិនដឹងថាយកចូលយ៉ាងម៉េច ព្រោះខ្លាចម៉ាក់ឃើញ ប្រាកដជាថាឲ្យហើយ ដែលនាំប្រុសចូលមកផ្ទះបែបនោះ។

ទីបំផុតខ្ញុំក៏យកគេចូលតាមផ្លូវក្រោយ ហើយក៏អូសគេឡើងបន្ទប់ខ្លួនយ៉ាងលឿន មុនពេលដែលម៉ាក់មកឃើញទាន់។

ខ្ញុំទម្លាក់ មីនហ្យុកនៅលើគ្រែតិចៗ យ៉ាងហត់នឿយ

“អ៊ិនជុង ???” សម្លេងម៉ាក់ហៅ

O_O វីវហើយ តើត្រូវធ្វើយ៉ាងម៉េចទៅ? យកគេទៅលាក់កន្លែងណាហា?

ខ្ញុំប្រញាប់យកភួយមកគ្របលើគេ ហើយក៏ចូលក្នុងភួយដែរ ធ្វើពុតជាដេក។

“កូនគេងហើយមែនទេ?” គាត់បើកទ្វារចូលមក

“ចាសម៉ាក់ ងងុយខ្លាំងណាស់..” ខ្ញុំធ្វើជាស្ងាប

“មើលទៅឯងចុះ ដេកទាំងមិនងូចទឹកមែនទេ?” គាត់ប្រុងនឹងដើរមក

“ទេ បន្តិចទៀតកូនទៅងូចទឹកហើយ ម៉ាក់ចេញសិនទៅណា កូនចង់ងូចទឹក…”

“អឺ សុបន្តិល្អណាកូនសម្លា្ញញ់”​ និយាយហើយគាត់ក៏ដើរចេញទៅ និងបិទទ្វាទៀតផង។

ប៉ិសទៅហើយ =.=

ការពិតទៅ ពេលគេគេងបែបនេះ ក៏ល្អដែរ ខ្ញុំទៅងូចទឹកសិនប្រហែលជាមិនអីទេដឹង?

ខ្ញុំក៏ប្រញាប់ទៅចាក់គន្លឹះទ្វារ ហើយចូលបន្ទប់ទឹកភ្លាមៗ

២០នាទីក្រោយ

ខ្ញុំដើរចេញជាមួយកន្សែងពោះគោរុំខ្លួន ព្រោះមុននឹងភ្លេចយកខោអាវទៅផ្លាស់ខាងក្នុងឲ្យហើយ តែពេលមកដល់ក៏ប្រទះភ្នែកជាមួយគេ…

O.O

=//=

អាវវវវវ… ខ្ញុំបិទមាត់ស្រែកព្រោះថា មីនហ្យុកមិនដឹងជាដឹងខ្លួនតាំងពីពេលណាទេ ហើយគេកំពុងតែសម្លឹងមើលមកខ្ញុំ ទាំងសភាពបែបនេះ។

៥នាទីក្រោយមក

“លោកនៅឲ្យស្ងៀមមើស ខ្ញុំកំពុងតែលាបថ្នាំហើយ… កុំរើ… ឈឺប៉ិននឹងមិនស្លាប់ទេ” ខ្ញុំថាឲ្យគេ ខណៈពេលដែលកំពុងតែ លាងសម្អាតរបួសរបស់គេ។

“ចុះអ្នកណាឲ្យនាងវាយខ្ញុំធ្វើអី? ”

“ហើយលោកទៅដើរតាមក្រោយខ្ញុំធ្វើអីដែរ ខ្ញុំស្មានតែជាពួករោគចិត្តទេតើ…”

“ឈិ…” គេងាកមុខចេញ

“លោកបារម្ភណ៏ពីខ្ញុំមែនទេ ដែលជាស្រីដើរម្នាក់ឯង?” ខ្ញុំសួរទាំងស្រស់ស្រាយ យ៉ាងណាក៏គេនៅតែគួរឲ្យស្រលាញ់ដែរតើ។

“គ្មា.. គ្មានផ្លូវទេ ខ្ញុំដើរទៅផ្ទះវិញទេតើ…” គេប្រកែកទាំងរដាក់រដុប

=_= អន់ចិត្តមែន ខ្ញុំល្មមយល់ហើយ.. គេគ្មានផ្លូវមកធ្វើល្អជាមួយខ្ញុំដាច់ខាត។

ខ្ញុំដកដង្ហើមធំ ហើយក៏យកបង់បិទ​ មកបិទក្បាលគេ។

“អ៊ូយ នាងបិទរបួសឬក៏ដាល់ខ្ញុំនឹង?” គេឡូឡា

“ថាកុំស្រែក ម៉ាក់ខ្ញុំលឺឥឡូវហើយ..” ខ្ញុំប្រញាប់បិទមាត់របស់គេភ្លាមៗ

មានអារម្មណ៏ថាចម្លែកៗយ៉ាងម៉េចទេ ពេលដែលភ្នែកប្រសព្វគ្នា ហើយប្រុសមួយស្រីមួយនៅក្នុងបន្ទប់បែបនេះ…

“ហ៊ើយ…” គេព្យាយាមងាកមុខចេញ

“របួសលោករួចរាល់ហើយ លោកអាចទៅវិញបាន… ចាំខ្ញុំទៅមើលផ្លូវសិន..”

និយាយរួចខ្ញុំ ក៏ចេញពីបន្ទប់ហើយដើរចុះមកខាងក្រោមផ្ទះ ប៉ុន្តែវាមិនបានស្ងាត់ដូចការគិតនោះទេ គឺថា…

“ចង្រៃមែន Sea Game ម៉ាឡេស៊ី ស៊ី៣គ្រាប់បាត់..” សម្លេងរអ៊ូរបស់ប្អូនប្រុសខ្ញុំ

=_= ស្លាប់ហើយ អាចម្កួតប្អូនប្រុសនោះ មិនទាន់ដេកទៀត ហើយ មីនហ្យុកត្រូវដើរចេញតាមផ្លូវណាទៅ?

ខ្ញុំក៏រត់ឡើងមកខាងលើវិញ

“មិនបានទេ ប្អូនប្រុសរបស់ខ្ញុំ កំពុងតែមើល បាល់ទាត់ ជិតជណ្តើរ.. លោកចុះតាមនឹងមិនបានទេ..”

“អញ្ចឹងតាមបង្អួចចុះ”​ គេដើរទៅបើកបង្អូច ប្រុងនឹងលោតចុះ តែខ្ញុំក៏រត់ទៅឃាត់ទាន់

“តាមនឹងក៏មិនបានដែរ ព្រោះនោះជាផ្ទះរបស់ឆ្កែប្អូនប្រុសខ្ញុំណា លោកប្រហែលជាមិនចង់ស្លាប់ដោយសារឆ្កែខាំទេដឹង?”

“នាងថាទៅ?” គេធ្វើមុខស្អុយ ហើយបកក្រោយទៅអង្គុយលើគ្រែវិញ។

“មានតែចាំឲ្យប្អូនខ្ញុំមើល Sea Game ចប់ទេ…”

“ឈិ..” គេងាកមុខចេញ

៣០នាទី

១ម៉ោង

២ម៉ោង

៣ម៉ោង

=___=!! យុងគី មិនព្រមងើបគូថចេញពី សាឡុងសោះ ចង់តែចុះទៅអូសកវាចេញទនៀក…

ខ្ញុំនិង មីនហ្យុកដេកលក់ ២ - ៣ ដងទៅហើយ ពេលងើបឡើង អា Sea Game នោះនៅមិនទាន់ចប់ទៀត។

ព្រឹកឡើង

មានអារម្មណ៏ថាកក់ក្តៅ មេឃត្រជាក់ល្មមសមនឹងបរិយាកាស ហើយក៏មានខ្នើយអោបទន់ៗ ទៀត… អេ? ខ្នើយអោប? ផ្ទះខ្ញុំមានខ្នើយអោបតាំងពីពេលណា?

ខ្ញុំក៏ប្រញាប់បើកភ្នែកឡើង

O.O

=_=

គឺមីនហ្យុកនៅមិនឆ្ងាយពីមុខរបស់ខ្ញុំ ១០សម ទេ ហើយធ្វើមុខស្មើរដាក់ទៀត នៅពេលដែលគេងអោបខ្ញុំពេញមួយយប់.​

អាវវវ… ខ្ញុំរៀបនឹងស្រែកទៅហើយ តែគេក៏យកដៃមកបិទមាត់របស់ខ្ញុំយ៉ាងជាប់/

“ស្ងាត់ ប្រយត្ន័ម៉ាក់របស់នាងលឺ មិនអញ្ចឹង?” គេនិយាយតិចៗ

ខ្ញុំងក់ក្បាល ហើយគេក៏ប្រលែងដៃចេញ

“លោកមកដែកជាមួយខ្ញុំបានយ៉ាងម៉េច?” ខ្ញុំសួរគេ

ទោះបីជាខ្ញុំស្រលាញ់គេក៏ដោយ តែក៏មិនចង់បែបនេះដែរ

“Sea Game ប្អូននាងគេ មើលមួយយប់ទល់ភ្លឺមែនទេ? =_=” គេសួរវិញ

=//= ឲ្យស្លាប់ទៅចុះ ខ្ញុំចាំតាំងពីអង្គុយដល់ដេកលក់ អាចង្រៃនោះមើលទូរទស្សន៏ មិនព្រមងើបចេញពីសាឡុងសោះ។

“ណ្ហើយចុះ ទៅរៀនតែម្តងទៅ…” គេប្រាប់

“អញ្ចឹងលោកទៅងូចទឹកសិនទៅ ”

“អឺ..”

“កន្សែងនៅត្រង់នោះ…”

ហើយគេក៏ចូលបន្ទប់ទឹកបាត់

ដល់បែបនេះទៅ មានអារម្មណ៏ថាដូច ប្តីប្រពន្ធទើបនឹងការហើយយ៉ាងម៉េចទេ គិតដល់ចំនុចនេះមានអារម្មណ៏ថាក្តៅមុខមាត់ណាស់ ;_;

មួយសន្ទុះក្រោយមក គេក៏ចេញមកទាំងសក់សើម

“ប្រដាប់ផ្លុំសក់នៅ លើតុ..” ខ្ញុំប្រាប់គេរួចក៏ប្រញាប់ចូលបន្ទប់ទឹកវិញតែម្តង​ ដោយមិនភ្លេចយកខោអាវចូលទៅផ្លាស់ទេ ម្តងនេះ។

ពេលខ្ញុំចេញមកវិញ ក៏ឃើញមីនហ្យុកកំពុងតែឈរធ្វើមុខស្មើរ មើលទៅ Photo Album របស់ខ្ញុំ… O,O នោះគឺ..

“វាជាស្អី?” គេសួរឡើងទាំងទឹកមុខមិនល្អ

“លោកមានសិទ្ធិអីមកប៉ះពាល់របស់ខ្ញុំ? ” ខ្ញុំដើរទៅរកគេ នឹងឈោងដៃបម្រុងនឹងឆក់វាមកវិញ តែក៏ត្រូវគេគៀសដៃខ្ញុំចេញភ្លាមៗ

“កម្មសិទ្ធនាង? រូបនៅក្នុងនេះ សុទ្ធតែរូបថតរបស់ខ្ញុំទាំងអស់ គឺតាំងពីនៅវិទ្យាល័យមក នាងបានវាដោយរបៀបណា? នាងជាអ្នកណា?” គេមើលមកខ្ញុំទាំងសង្ស័យ

គិតយ៉ាងម៉េចទៅ? ឬក៏ប្រាប់គេតាមត្រង់ថាខ្ញុំជាអ្នកណាតែម្តង? ទេបើប្រាប់ពេលនេះ គេច្បាស់ជាខឹងហើយ…

“ខ្ញុំគឺ….”

“……….”

“អ្នកគាំទ្ររបស់លោក…”

“ថាម៉េច? O,o”

“ក៏ខ្ញុំចូលចិត្តលោកនោះអី ^^”

“កុំមកធ្វើមុខរីក នាងសម្តែងមិនសមទេ ប្រាប់ពីគោលបំណងរបស់នាងវិញទៅ នាងជាអ្នកណា?”

>O< មិនចាញ់បោកទៀត

“ខ្ញុំថាហើយថា ចូលចិត្តលោក ខ្ញុំមកដើម្បីឲ្យលោកស្រលាញ់.. ” មនុស្សយើងប្រាប់តាមត្រង់ហើយ នៅមិនជឿទៀត

“ឈិ.. មិនកំប្លែងទេ ហាំ អ៊ិនជុង មានស្រីណាមួយដែលមកប្រាប់ថាស្រលាញ់ ទាំងមុខរីកបែបនេះនោះ?” គេប្រើខ្សែភ្នែកចាប់កំហុស

-_-* ចុះបើស្រលាញ់មែន វាទាក់ទងអីនឹងមុខរីកដែរ?

“ហ៊ើយមែនណា ស្បថក៏បានដែរថាខ្ញុំស្រលាញ់លោកមែន…” ខ្ញុំស្ទើរតែលត់ជង្គង់អង្វរឲ្យគេជឿទៅហើយ។

“ខ្ញុំនឹងស៊ើបខ្លួនឯងក៏បាន..” គេងាកមុខចេញ

ចុះមិនគិតថានឹងជឿទេឬ?

……………..

ទីបំផុតក៏មកដល់សាលាជាមួយគ្នា តាំងពីពេលចេញពីផ្ទះមក វេទនារហូតព្រោះប្អូនខ្ញុំ ដេកនៅលើសាឡុង មិនព្រមចេញសោះ ពិតជាអ្នកស្នេហាបាល់ទាត់មែន..។

“ថ្ងៃនេះមកជាមួយគ្នាផង…” ហ្យូមីននិយាយឡើង នៅពេលដែលពួកយើង មកដល់បន្ទប់ក្រុម។

“ជួបតាមផ្លូវ/ ជួបមុខសាលា” ខ្ញុំនិងគេនិយាយដំណាលគ្នា។

=_= ចម្លើយខុសគ្នាឆ្ងាយណាស់

“យ៉ា… ចម្លើយផ្សេងគ្នាទៀត គួរឲ្យសង្ស័យ…” ចុងហ្យុនដៀងភ្នែកមើលពួកយើង ជាមួយស្នាមញញឹមខិលខូច។

“សង្ស័យអី?”​ ពួកយើងសួរស្របគ្នា

“បានហើយ ចុងហ្យុន​ កុំលេងសើចអី មីនហ្យុកចុះ មុខលោកទៅត្រូវនឹងស្អីនឹង មីនហ្យុក?”Apple សួរម្តង

គេងាកមកខ្ញុំបន្តិច ហើយក៏ងាកទៅឆ្លើយវិញ “គឺ ដើរបុកទ្វារ”

“បុកទ្វារ? បុកទ្វារដល់ថ្នាក់ ជាំមុខដូចគេដាល់មែនទេ?” នាងនិយាយឌឺដង

“អឺ…” គេមិននិយាយអីទាំងអស់ ហើយដើរទៅអង្គុយលើ សាឡុង

“ចម្លែកដល់ហើយ…” នាងនិយាយតិចៗ

“ត្រូវហើយយប់មិញខ្ញុំនិង អ៊ិនជុងជួប B2ST” ហ្យូមីននិយាយឡើង

“ហ្អា? ពិតរឺ? ចុះពួកឯងមានរឿងអីទេ?” Apple សួរ

“FT Island ចុងហ៊ូន មកជួយ ^^” 

OoO Apple

==' ចុងហ្យុន

=_=^ ជុងស៊ីន

--___--! យ៉ុងវ៉ា

“FT Island មកជួយ? ដួចមិនសូវជឿសោះ @_@”  ជុងស៊ីនប្រើខ្សែភ្នែកសង្ស័យ

“ពួកគេ ស្មារតីក្រុមនិយម ក្រៅពីគ្នាពួកគេនោះ គឺគេមិនដែលលូកដៃ ចូលរឿងអ្នកដទៃដែរ” យ៉ុងហ្វាបញ្ជាក់។

“ប្រាប់តាមត្រង់មកល្អជាង” Apple សម្លក់

“គឺនាងតូច​ ហ្យូមីនដ៏គូរឲ្យស្រលាញ់របស់យើង ធ្វើជាវីរៈនារី​ជួយប្រុសស្អាត ឆយ មីនវ៉ាន់របស់ FT Island ចេញពីការធ្វើបាបរបស់ B2ST នេះណា.” ខ្ញុំជួយបន្ថែម

“ថាម៉េច?” Apple

“នាងទៅចេះដឹងរឿងគេទៀតហើយមែនទេ?” ជុងស៊ីនឡូឡា

“បាយមិនឆ្ងាញ់ឬបើមិនបានលូកដៃចូលរឿងគេ?” យ៉ុងហ្វាសួរ

“ទេមនុស្សត្រូវតែមានគុណធម៏..” ហ្យូមីនប្រកែក

“ប្រយត្ន័នាំទុកដាក់ខ្លួន…” Apple បន្ថែម

ក្រោយពីរៀនម៉ោងអក្សរសាស្រ្តដ៏នឿយហត់នោះមក ខ្ញុំក៏បានចេញក្រៅថ្នាក់គិតថា ស្រូបខ្យល់អាកាសបន្តិច តែក៏ប្រទះឃើញមីនហ្យុក ឈរម្នាក់ឯងក្រោមដើមឈើ ដូចជាកំពុងតែមើលនរណាម្នាក់ យ៉ាងស្ងប់ស្ងាត់ ដូចជាឈឺចាប់ណាស់អញ្ចឹង។

ខ្ញុំដើរទៅកន្លែងជិតគេ ក៏ប្រទះឃើញរូបភាពនោះស្រស់ៗ

គឺ ផាក ជីយ៉ន និងប្រុសម្នាក់ផ្សេងទៀត​ កំពុងតែអោបគ្នាយ៉ាងផ្អែមល្ហែម..

ដូចជាហួសហេតុពេកហើយ​ ពួកគេនេះ >_<

 ខ្ញុំស្ទើរតែចូលទៅសួរពួកគេទៅហើយ ថាហេតុអីក៏ក្បត់មីនហ្យុក តែដៃរបស់ខ្ញុំក៏ត្រូវនរណាម្នាក់ទាញឲ្យមក កន្លែងដើមវិញ។ គឺ​ គេ កាង មីនហ្យុក គេសម្លឹងមើលមកខ្ញុំដោយខ្សែភ្នែកសោះអង្គើយ។

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet