Chapter 4

ត្រលប់ក្រោយ ថែរបេះដូងចាស់

ភាគទី៤

“លោកធ្វើស្អីនឹង?”

“ខ្ញុំទេដែលគួរតែសួរនាង ថានាងចង់ធ្វើអី?” គេសួរវិញ

“ពួកគេដូចជាហួសហេតុនឹងលោកពេកហើយ…” ខ្ញុំតបវិញទាំងមួម៉ៅ

“នាងដឹងស្អីទៅ? ពួកគេមិនបានមិនគប្បីជាមួយខ្ញុំទេ..” គេនិយាយទាំងមុខស្មើរ

“ចុះការដែលផាកជីយ៉ន ក្បត់ចិត្តលោកនោះ?”

“ឈប់និយាយទៅ ហាមមិនឲ្យថាឲ្យជីយ៉នបែបនេះទេ នាងមិនបានក្បត់ចិត្តខ្ញុំទេ ព្រោះនាងមិនមែនជារបស់ខ្ញុំតាំងពីដំបូងម្ល៉េះ…”

“ថាម៉េច?”

“ជីយ៉នមិនមែនជាសង្សាររបស់ខ្ញុំទេ ផ្ទុយទៅវិញនាងជាគូដណ្តឹងរបស់ម្នាក់នោះ លីជូន” គេធ្វើមុខស្ងួត។

ខ្ញុំល្មមនឹងយល់ហើយដែលយ៉ុងហ្វាថាមីនហ្យុក មិនទាន់មានសង្សារគឺបែបនេះ គេកំពុងតែឈ្លក់វង្វេងនឹងគូរដណ្តឹងរបស់អ្នកដទៃ។

“មើលខ្ញុំដោយភ្នែកបែបនេះចង់បានន័យថាម៉េច?” គេចងចិញ្ចើមសួរ

“អត់ទេ…” ខ្ញុំគ្រវីក្បាល ហើយព្យាយាមញញឹម

“ហឹស..” បន្ទាប់មកគេក៏ដើរចេញទៅ

បន្ទប់ក្រុម CNBLUE

“នែបន្តិចទៀតត្រូវទៅហាត់បាល់ណា ដើម្បីវាស់សមត្ថភាពថានរណាគួរធ្វើអី” Apple និយាយឡើង

“បាទទួលបញ្ជា.. មេក្រុមប្អូនស្រី..” ជុងស៊ីនសើចកិកិ

បើមិនបញ្ជាក់ប្រាប់ទេ ខ្ញុំស្ទើរតែមិនជឿថា២នាក់នេះជាបងប្អូនគ្នា​ ព្រោះចរិកខុសគ្នាដាច់

“ហាត់បាល់ហើយ យូយូ” ហ្យូមីនធ្វើមុខរីករាយ

នេះជាបញ្ហាធំហើយខ្ញុំ ព្រោះខ្ញុំមិនអាចកាន់បាល់បានទេ -_-

“ខ្ញុំសុំមិនចូលរួមលេងបានទេ? រឿងបាល់នេះខ្ញុំមិនចេះទេ..” ខ្ញុំស្នើរឡើង

“មិនបានទេ ត្រូវតែចូលរួមទាំងអស់…” Apple និយាយឡើងទាំងមុខមាំ

…………

មកដល់ទីលានបាល់បោះ គ្រប់គ្នាសាកល្បងបោះបាល់ និងហាត់ជាមួយគ្នា លើកលែងតែខ្ញុំដែលបានត្រឹមតែឈរមើល ពួកគេយ៉ាងជក់ចិត្តប៉ុណ្ណោះ។

“អ៊ិនជុងមិនមកហាត់បាល់ទេ?” Apple សួរ

“ខ្ញុំមិនចេះទេ..” ខ្ញុំថាទៅវិញ

“មិនចេះនឹងហើយបានឲ្យរៀននឹងណា នាងសាកសាប់បាល់បន្តិចទៅមើល.. ហើយចាំបោះឡើង” នាងហុចបាល់ឲ្យខ្ញុំ

បោះបាល់ឬ? ពីមុនខ្ញុំក៏ចូលចិត្តដែរ តែតាំងពីថ្ងៃនោះមក ខ្ញុំក៏លែងបានលេងវាទៀត..

ខ្ញុំឈោងដៃទៅកាន់បាល់ ហើយចាប់ផ្តើមសាប់វា…

សាប់ដល់ជិតកន្លែងវាក៏ របួតចេញពីដៃខ្ញុំ

ទៀតហើយ តើខ្ញុំនៅបែបនេះដល់ពេលណាទៀត?

“មានរឿងអីកើតឡើងនឹង? មើលទៅដូចជាគ្មានកម្លាំងសោះ.. កាន់ប៉ុណ្ណឹងក៏ជ្រុះដែរ..” Apple ចូលមកថាឲ្យ

“ខ្ញុំហត់ណាស់គ្មានកម្លាំងទេ” និយាយហើយខ្ញុំក៏រៀបចំកាតាប ហើយដើរចេញទៅដើម្បីគេចវេសពីពួកគេ។

ពិតណាស់ដៃរបស់ខ្ញុំពិតជាមិនអាច ទប់ទល់នឹងកម្លាំងខ្លាំងៗបានទេ អាចត្រឹមតែចុច កុំព្យូទ័រ សរសេរអក្សរ និងកាន់របស់ស្រាលៗ វាចាត់ទុកថាសំណាងណាស់ទៅហើយ.. ហេតុការណ៏នោះ ជាហេតុការណ៏ដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់ខ្ញុំ។

៤ឆ្នាំមុន

~  កាងមីនហ្យុក ឯងហ៊ានណាស់ ដែលមកលុកដៃក្នុងរឿងនេះ ពួកឯងកាត់ដៃវាចោលទៅ

~  កុំអី កុំកាត់ដៃរបស់គេអី ខ្ញុំសុំអង្វរ គេជាអ្នកគោះស្គរ ដៃរបស់គេមិនបានបំបាក់បានទេ.. វាដូចជាបំផ្លាញអនាគតគេអញ្ចឹង

~  វាគំនុំរវាងយើងនិងគេ នាងគ្មានសិទ្ធិមកលូកដៃទេ

~  កាត់ដៃខ្ញុំជំនួសគេទៅ

~  នាងឆ្កួតទេអី?

~  កាត់ដៃខ្ញុំទៅ

~ បានបើនាងចង់

~  កុំអី កុំធ្វើបាបនាង

ត្រលប់មកពេលបច្ចុប្បន្ន 

សំណាងហើយដែលគេ គ្រាន់តែបំបាក់ដៃរបស់ខ្ញុំនោះ មិនមែនកាត់ចោលទាំងស្រុងទេ… ខ្ញុំដកដង្ហើមធំមួយសន្ទុះ ក៏ប្រទះភ្នែកជាមួយស្រីដែលឈរទល់មុខនោះ​ ដែលនាងកំពុងតែមើលមកខ្ញុំដូចគ្នា

O.O

គឺនាង…

“សួស្តី ហាំ អ៊ិនជុង ពួកយើងជួបគ្នាម្តងទៀតហើយ…” ស្នាមញញឹមដ៏គួរឲ្យខ្លាចនោះ បានដើរមករកខ្ញុំ

“បេ ស៊ូហ្ស៊ី!!”

នាងគឺជាសត្រូវរបស់ខ្ញុំ កាលពីនៅវិទ្យាល័យ កាលនោះពួកយើងធ្លាប់ជិតស្និតនឹងគ្នា ដូចនេះរឿងរបស់ខ្ញុំ គឺនាងដឹងទាំងអស់។ តែក្រោយមកពួកយើងក៏បែកគ្នា ព្រោះគោលជំហរផ្សេងគ្នា។

“ត្រូវហើយគឺខ្ញុំ” នាងនិយាយឡើង

“មកធ្វើអី?”

“មកដើម្បីនាងនោះអី ពេលនេះខ្ញុំគឺ ជាមេក្រុមរបស់ B2ST អ្នកបង្វឹកពូកគេ”

បើជាមេក្រុមរបស់ B2ST អញ្ចឹងគឺស្មើរនឹង Apple ហើយដែលជា អ្នកដឹកនាំ CNBLUE

“ចុះវាយ៉ាងម៉េច?”

“CNBLUE របស់នាង នឹងចាញ់មិនខាន..” នាងញញឹមយ៉ាងមានល្បិច

“ថាម៉េច? នាងយកអីមកវាស់ថាពួកយើងនឹងចាញ់នោះ?” ខ្ញុំសួរវិញ

“គឺខ្ញុំនឹងមិនឲ្យនាងបានសម្រេចនោះអី យប់នេះជួបគ្នាទៀតណា..” និយាយហើយនាងក៏ដើរទៅបាត់។

ស្អីគេមិនយល់? មកដើម្បីនិយាយតែប៉ុណ្ណឹងទេ? ជួបគ្នាយប់នេះ? កាត់ចិត្តទៅ ខ្ញុំគ្មានថ្ងៃឃើញមុននាងម្តងទៀតទេ។

………………

យប់នេះ Apple ស្រាប់តែថាចង់ជួបជុំសមាជិក ទើបហៅពួកយើងមក Club ជាមួយគ្នា នៅបន្ទប់ ពិសេសទៀតផង ដូចខ្វះកន្លែងណាត់ណាស់អញ្ចឹង។

“មកគ្រប់គ្នាហើយមែនទេ?” នាងសួរឡើង

“នៅទេ មីនហ្យុកមិនបានមកទេ” ជុងស៊ីននិយាយឡើង

“នាងគួរតែដឹងហើយថា កន្លែងបែបនេះគេមិនមកទេ..” ចុងហ្យុនបន្ថែម

@_@ គេមិនចូល Club ទេ? ហេតុអី? ក្រែងកាលពីមុន ទីនេះជាកន្លែងដែលគេចូលចិត្ត មិនអញ្ចឹង? ហេតុអីក៏គេផ្លាស់ប្តូរបានដល់ថ្នាក់នេះ?

“ណ្ហើយចុះ អញ្ចឹងសុំនែនាំឲ្យស្គាល់ ទៅចុះ នេះគឺ បេ ស៊ូហ្ស៊ី មេក្រុម របស់ ជំរុំបាល់បិសាច B2ST” នាងនិយាយឡើង នៅពេលដែលស្រីស្អាតម្នាក់លេចមកឡើងមក។

O_O ជួបទៀតហើយ

“សួស្តី..” ស៊ូហ្ស៊ីលើកដៃរាក់ទាក់ពួកយើង

“ហ៊ើយ ហេតុអីក៏មេក្រុមគេ ជាស្រីស្អាតដល់ថ្នាក់នេះ គួរឲ្យច្រណែនមែន xD” ជុងស៊ីនធ្វើមុខរីក

តាំងទៀតហើយ =_= ឃើញស្រីមិនបាន

“យ៉ាងម៉េច? បងចង់ថាខ្ញុំមិនស្អាត?” Apple ស្រែកឡូឡា

“ហ៊ើយ មិនមែនទេ Apple របស់បង ក៏ស្អាតដែរ នឹងណា…” គេសើចឡើង

រាល់ថ្ងៃមិនដឹងជាផឹកទឹកឃ្មុំ ប៉ុន្មានកែវទេបានសម្តីផ្អែមយ៉ាងនេះ

ហើយពួកយើងក៏ ជជែកគ្នាលេង ខណៈពេលដែល ស៊ូហ្ស៊ីចេះតែមើលមកខ្ញុំ យ៉ាងមានន័យ មិនដឹងថាហេតុអីទេ ខ្ញុំព្រឺសម្បុលណាស់ ពេលនាងមើលមកបែបនេះ។

ណាមួយមើលទៅនាងដូចជាត្រូវគ្នានឹងពួកគេណាស់ តើស្រីម្នាក់នេះចង់ប្រើល្បិចអីអញ្ចេស?

“ហូរ សប្បាយណាស់ ពួកយើងផឹកឲ្យណាណីទៅ..” ជុងស៊ីននិយាយឡើង

“ល្អ យល់ស្រប់…” ហ្យូមីនងក់ក្បាល

“ស្តាប់រឿងនិទានទេ?” ស៊ូហ្ស៊ីស្រាប់តែនិយាយឡើង

=//=  ហេតុអីក៏ខ្ញុំមានអារម្មណ៏កាន់តែមិនស្រួលបែបនេះ…

“រឿងនិទាន? ស៊ូហ្ស៊ី គួរឲ្យស្រលាញ់ដល់ហើយ…” ជុងស៊ីនបន្ថែម

=__=^ អាប៉ិនេះបែបចង់ ចេញពី CNBLUE ទៅក្រុមយាយប៉ិសូហ្ស៊ីនឹងហើយ

“ចង់ស្តាប់ណាស់…” ហ្យូមីនធ្វើមុខរំភើបចិត្ត

“អ៊ិនជុងក៏ចង់ស្តាប់ដែរ មែនទេ?” នាងសួរខ្ញុំ

“និយាយទៅ..”

“បាន…”

“……..”

“យូរលង់ណាស់មកហើយ មានក្មេងស្រីម្នាក់ដែលចូលចិត្តសរសេររឿង នាងត្រឹមជាសិស្សវិទ្យាល័យប៉ុណ្ណោះ ប៉ុន្តែនាងក៏អាចធ្វើជាអ្នកសរសេររឿងបាន ដោយសារតែរឿងនិទានដែលលោកយាយនាង ឧស្សាហ៏និយាយឲ្យនាងស្តាប់…”

O_O បើស្មានមិនខុសទេ នោះគឺរឿងរបស់ខ្ញុំ !!

“នាងគឺជាអ្នកសរសេររឿងក៏សាហាវបំផុត ថ្ងៃ១ក្រោយពីពេល ស្ត្រេសពេក សរសេរអីមិនចេញ នាងក៏រៀបចំផែនការមួយសរសេររឿងនៅលើ Internet”

ខ្លួនរបស់ខ្ញុំយ៉ាងស្ពឹកអស់ រកនិយាយអីលែងចេញទៅហើយ

“ក្នុងនោះក៏មានការសម្តែងរឿងដែរ គឺនាងបានបង្កើត Account ជាច្រើនហើយយក រូបមកកែឆ្នៃ ដើម្បីឲ្យតួទាំងនោះសម្តែងចេញជារឿង… យូៗទៅ ជីវិតនៅក្នុងប្រលោមលោក បានធ្វើឲ្យអ្នកអានគ្រប់គ្នាគិតថា នោះជារឿងពិត ក្រោយមកប្រុសម្នាក់បានដើរចូល ធ្វើជាតួរមួយក្នុងរឿងនោះ ទាំមិនដឹងខ្លួន គេគឺ កាង មីនហ្យុករបស់ CNBLUE”

“ហាស?” គ្រប់គ្នាតក់ស្លុត

“មែនហើយ គឺគេបានស្រលាញ់តួម្នាក់ក្នុងរឿនោះ គឺ ផាក ជីយ៉ន ដែលអ្នកសរសេរនោះជាអ្នកសម្តែង.. គេបានរាប់អានមិត្តជាមួយមិត្តជាច្រើន ពួកគេគឺជាអ្នកសរសេរនោះទាំងអស់ នាងបានសាងកំហុសមួយក្នុងឆាកជីវិត គឺបោកប្រាស់បេះដូងរបស់គេ នាងក៏ព្យាយាមរុញគេចេញដែរ តែគេនៅតែមិនព្រមទៅណា ហើយទីបំផុតនាងក៏និយាយប្រាប់គេតាមត្រង់ ព្រោះថានាងពិតជាពិបាក់ចិត្តណាស់ នៅពេលដែលគេដឹងថាខ្លួនបានធ្វើឲ្យអ្នកដទៃឈឺចាប់ ព្រោះការសម្តែងរកអារម្មណ៏នោះ”

“…………”

“ផាក ជីយ៉នគឺគ្មានលើលោកនេះទេ វាជាការឈឺចាប់ដែលស្រលាញ់មនុស្សគ្មានការពិត លើលោក គេព្យាយាមគិតថានោះជាសុបន្តិដ៏អាក្រក់ ហើយពេលភ្ញាក់ឡើងច្បាស់ជាអស់អីហើយ តែវានៅតែជាការពិត គេគ្រាន់តែចង់នៅម្នាក់ឯងស្ងប់ចិត្ត តែក្រោយមក អ្នកសរសេររឿងនោះក៏ក្លាយជាមិត្តរបស់គេទាំងគ្រាំគ្រា… គេថាគេមិនអាចបំភ្លេច ជីយ៉នបានទេ ទើបគេចង់ឲ្យនាងបោកប្រាស់គេម្តងទៀត គឺធ្វើជាជីយ៉នម្តងទៀត ហើយក៏ជាមិត្ត និងធ្វើជាប្អូនធម៏របស់គេដែរ… តើមនុស្សម្នាក់អាចសម្តែងតួរច្រើនដែររឺ? ស្រីម្នាក់នោះមានមុខប៉ុន្មានទៅ ហាំ អ៊ិនជុង?” ស៊ូហ្ស៊ីសួរខ្ញុំ

ខ្ញុំស្ទើរតែភាំងទៅហើយ “ខ្ញុំមិនដឹងទេ..”

“ចៃដណ្យឈ្មោះនាងម្នាក់នោះ ដូចជានាងបេះបិទ ហាំ អ៊ិនជុង..” នោះជាសម្តីចាក់ដោត

“តើដឹងទេ? អ៊ិនជុងកាន់តែសម្តែង នាងកាន់តែឈឺចាប់ មិនខ្វល់ថានាងនិយាយអីទេ ធ្វើអីដាស់តឿនគេ ក៏គេនៅតែគិតថាជីយ៉នមានពិត.. ហើយរស់នៅទាំងកុហកខ្លួនឯង… អ៊ិនជុងមិនបានត្រឹមតែជាប្អូនស្រីគេទេ នាងក៏ជាមិត្តរបស់គេទៀតផង.. ថ្ងៃមួយ អ៊ិនជុងក៏សម្រេចចិត្ត ដើរចេញពីគេ ព្រោះនាងមិនចង់ឲ្យគេបែបនេះទៀតទេ.. ចំណែកមីនហ្យុស្ទើរតែឆ្កួតទៅហើយ ថ្ងៃណាក៏ផឹកស្រា ចូល Club ដល់ថ្នាក់ទាក់ទងមិត្តស្រីបងធំទៀត ហើយក៏មានការឈ្លោះគ្នា វាយគ្នា ពួកគេបានចាប់មីនហ្យុកទៅវាយ តែអ៊ិនជុងដែលឧស្សាហ៏មកលួចមើលគេនោះ ក៏ទៅជួយគេដែរដល់ថ្នាក់គេវាយទាំង២”

“…………”

“ហើយពួកគេចង់កាប់ដៃរបស់មីនហ្យុក តែថាអ៊ិនជុងស្នើរសុំកាត់ដៃខ្លួនឯងជំនួសវិញ ព្រោះនាងគិតដល់អនាគតរបស់គេ ជាអ្នកភ្លេង តែនាងមិនគិតទេ ថានាងក៏ជាអ្នកសរសេររឿងដែរ ដៃប្រៀបដូចជាជីវិតរបស់នាងអញ្ចឹង.. ពួកក្រុមពាលនោះក៏បាន កាច់បំបាក់ដៃរបស់នាង បន្ទាប់ពីព្យាបាលរួច នាងលែងបានដូចមុនទៀតហើយ គឺប្រើបានត្រឹមតែកាន់ប៊ិច សៀវភៅរបស់ស្រាលៗ ទោះជានាងបែបនេះក៏ដោយ តែនាងមិនបានឲ្យគេដឹងនោះទេ ព្រោះនាងមិនចង់ឲ្យគេមានអារម្មណ៏ខុសឆ្គងចំពោះនាង​ ចំណែកមីនហ្យុកនៅ តែប៉ោឡែ បង្ករឿងជាមួយអ្នកដទៃ តែត្រូវអ៊ិជុងទទួលរងេរហូត បាត់បង់សម្រស់របស់នាង.. កាលនោះមីនហ្យុកបារម្ភណ៏ពីនាងណាស់ មកមើលនាងនៅពេទ្យស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យអ៊ិនជុងមិនស្ងប់សោះ នាងខ្លាចថ្ងៃណាមួយនាងនឹងស្រលាញ់គេ ខ្លាំងជាងនេះ ក៏បានរៀបចំផែនការ ធ្វើឲ្យគេយល់ច្រលំ និងចាកចេញពីនាង.. បន្ទាប់មក គេក៏ខឹងខ្លាំង ហើយក៏ចាកចេញពីនាងទាំងស្អប់… ការបោកប្រាស់របស់នាងបានធ្វើឲ្យគេខឹងខ្លាំង ឈឺខ្លាំង ប៉ុន្តែបំភ្លេចនាងមិនបាន ស្រីបោកប្រាស់ម្នាក់នោះ… ចំណែកអ៊ិនជុង ក៏ឈឺមិនស្ទើរទេនាងបាន ព្យាបាលរបួសលើមុខរបស់នាង ហើយក៏ក្លាយជារូបរាងថ្មី ស្រស់ស្អាត.. ប៉ុន្តែគួរឲ្យសោកស្តាយនោះ ដៃរបស់នាងមិនអាចដូចមុននោះទេ…   ”

“ចុះភាគបញ្ចប់? គេបែកគ្នាទាំងបែបនេះ?” Apple សួរ

“រឿងនឹងកំសត់ពេកហើយ…” ហ្យូមីនជូតទឹកភ្នែក

“អ៊ិនជុងនោះ មិនមែនជាអ៊ិនជុងនេះទេដឹង?” ចុងហ្យុនមើលមកខ្ញុំ ដោយខ្សែភ្នែកសង្ស័យ

“ឯងឆ្កួតទេអី អ៊ិនជុងម្នាក់នេះ ស្អាតមិនឃើញមានស្នាមមុខផង..” យុងហ្វាជួយនិយាយ

“ចុះថាព្យាបាលមុខរួចរាល់ហើយ? ណាមួយនាងក៏កាន់បាល់មិនជាប់ ពិតមែន…” ចុងនៅតែតវា

ខ្ញុំទ្រាំលែងបានហើយ…!!

“មែនហើយគឺខ្ញុំៗៗៗ ខ្ញុំជាមនុស្សស្រីដែលអាក្រក់ម្នាក់នោះ..!!” ខ្ញុំស្រែកខ្លាំងៗ ហើយក៏ងើបចេញពី សាឡុងនឹងចេញក្រៅ។

នោះគឺជាការឈឺចាប់បំផុត ហេតុអីក៏បេស៊ូហ្ស៊ីធ្វើបែបនេះដាក់ខ្ញុំ…?

ខ្ញុំក្តោបដើមទ្រូងរបស់ខ្លួនយ៉ាងឈឺចាប់ ព្រោះមានអារម្មណ៏ថា បេះដូងរបស់ខ្ញុំកំពុងតែ ត្រូវកាំបិតជាច្រើន ចាក់ដោតយ៉ាងខ្លាំង។

កាលពី៤ឆ្នាំមុន…

Chart in Novel Web

“នេះជារឿងពិតរបស់ខ្ញុំ…” អ៊ិនជុងសរសេររឿង ប្រលោមលោកស្នេហ៏មួយ ដាក់នៅទំព័រប្រលោមលោក។

Minhyuk: “នាងមើលទៅ កំពុងតែមានសង្សារចិត្តអាក្រក់ហើយ… ខ្ញុំស្មានតែជាប្រលោមលោក… ”

Jiyeon: “ខ្ញុំមិនដឹងទេ ថាហេតុអីក៏ខ្ញុំ ស្រលាញ់ជេជីនដល់ថ្នាក់នេះ..”

Minhyuk: “ប៉ុន្តែរូបនោះជាអ្នកណា? ជារូបរបស់នាងមែនទេ?” គេ Comment នៅរូបស្រីដែលសើចនោះ

Jiyeon: “ត្រូវហើយ គឺខ្ញុំ.. ផាក ជីយ៉ន…” អ៊ិនជុង ឆ្លើយតប ប៉ុន្តែរូបនោះគឺនាង យកមកពី Random ទេ ហើយកែឆ្នៃ ឲ្យទៅជារូបស្រីស្អាតម្នាក់។

ប៉ុន្មានខែក្រោយមក

Minhyuk: “នាងគួរតែបែកគ្នាពីសង្សារដ៏អាក្រក់របស់នាង ហើយជ្រើសរើសខ្ញុំទៅ..”

Jiyeon: “លោកប្រាកដហើយ? កុំនិយាយលេងណា..”

Minhyuk: “ខ្ញុំចូលចិត្តនាង ផាក ជីយ៉ន!!”

ប៉ុន្មានខែក្រោយមក…

Minhyuk: - យំ-

Jiyeon: “ហេតុអីក៏យំ?”

Minhyuk: “ខ្ញុំពិតជាស្រលាញ់នាងមែន ផាក ជីយ៉ន.. ឈប់បានទេ? សង្សាររបស់នាងជាមនុស្សប្រុសអាក្រក់ណាស់ គេធ្វើបាបនាង គេលួចមានស្រី គេមិនសមនឹងទទួលបាននាងទេ.. ”

Jiyeon: “បើខ្ញុំនឹងជាសង្សាររបស់លោក លោកនឹងសប្បាយចិត្តមែនទេ?”

Minhyuk: “ប្រាកដណាស់..”

Jiyeon: “ក៏បាន… ពួកយើងនឹងចាប់ផ្តើមទាក់ទងគ្នា…”

ប៉ុន្តែពួកគេមិនដែលនិយាយរកគ្នាទេ ក្រៅពី Chart គ្នារហូត។ មីនហ្យុកបានអានរឿង របស់អ៊ិនជុងជាច្រើនរឿង ហើយស្រម៉ៃដល់រូបជីយ៉ន ដែលជារូបតូឯកស្រីនោះ.. គេពិតជាមិនដឹងទេ ថាអ្វីៗសុទ្ធតែជាការបោកប្រាស់របស់នាង.. ដើម្បីទទួលអារម្មណ៏សរសេរភាគបន្ត។

Jiyeon: “ប្រុសអាក្រក់…”

Minhyuk: “អញ្ចឹងខ្ញុំនឹងថើបនាង ភ្លាមៗនៅពេលដែលពួកយើងជួបគ្នា…”

“……….” អ៊ិនជុងដកដង្ហើមធំ

Minhyuk: “ហេតុអីក៏ឈប់ឆ្លើយតបហើយ?”

Jiyeon: “ពួកយើងបែកគ្នាទៅ! ខ្ញុំត្រលប់ទៅរកសង្សារចាស់របស់ខ្ញុំវិញហើយ..”

បន្ទាប់មកនាងក៏ Offline ហើយយំ។ ការពិតនាងមិនដែលមានសង្សារអីទេ គ្រាន់តែនាងមិនមែនជាមនុស្សស្រីនៅក្នុងរូបនោះ។

Minhyuk: “កុំអី ខ្ញុំសុំអង្វរ…” គេព្យាយាម ផ្ញើរសារជាច្រើនទៅនាង

“មនុស្សល្ងង់..” នាងអានសារទាំងទឹកភ្នែក។

វាមិនមែនជារឿងងាយស្រួលទេ ដែលប្រើពាក្យបែកទៅគេ ដូចនេះនាងក៏បើក Chat ម្តងទៀត ហើយប្រើគ្រប់វិធី ធ្វើឲ្យគេឈឺចាប់ព្រោះតែនាង… ប៉ុន្តែគេមិនដែលខឹងនាងសូម្បីតែម្តង.. ពិតជាមនុស្សល្ងង់មែន។

បន្ទាប់មកនាងក៏សម្រេចចិត្តប្រាប់ការពិតទៅគេ…

Jiyeon: “ខ្ញុំសុំទោសដែលកុហកលោក រឿងទាំងប៉ុន្មានសុទ្ធតែជាប្រលោមលោក ដែលខ្ញុំប្រឌិតប៉ុណ្ណោះ ខ្ញុំគ្រាន់តែចង់រកអារម្មណ៏ស្នេហ៏មកសរសេររឿងប៉ុណ្ណោះ ព្រោះខ្ញុំមិនធ្លាប់មានស្នេហាពីមុនទេ.. ហើយតួរដែលលោក Chart ជារៀងរាល់ថ្ងៃនោះសុទ្ធតែជាខ្ញុំ…”

Minhyuk: “ខ្ញុំមិនអាចទទួលបានទេ!!!”

ប៉ុន្មានខែក្រោយមក

មីនហ្យុកក្លាយជាពួកប្រមឹក ដែលផឹកស្រា ចូល Club ស្ទើរតែជារៀងរាល់ថ្ងៃ.. គេគ្មានអារម្មណ៏អ្វីទាំងអស់ គឺមិនខុសពីសាកសពនោះទេ។

“កាង មីនហ្យុក!!” អ៊ិនជុងរត់ទៅជួយគ្រាគេ នៅពេលដែលគេដួលទៅលើដី

“ចេញទៅ..” គេរុញនាងចេញ។

……………….

“នេះគឺប្រុសដែលហ៊ានញ៉ែសង្សារយើងនោះមែនទេ?” ក្រុមជនពាលមួយក្រុម ដើរចូលមករកមីនហ្យុក ហើយចាប់គេឲ្យនៅមួយកន្លែង។

“កាងមីនហ្យុក ឯងហ៊ានណាស់ ដែលមកលុកដៃក្នុងរឿងនេះ ពួកឯងកាត់ដៃវាចោលទៅ” មេក្រុមនិយាយឡើង

“កុំអី កុំកាត់ដៃរបស់គេអី ខ្ញុំសុំអង្វរ គេជាអ្នកគោះស្គរ ដៃរបស់គេមិនបានបំបាក់បានទេ.. វាដូចជាបំផ្លាញអនាគតគេអញ្ចឹង” អ៊ិនជុងរត់ចូលមក ការពារគេ។

“ វាគំនុំរវាងយើងនិងគេ នាងគ្មានសិទ្ធិមកលូកដៃទេ”

“ កាត់ដៃខ្ញុំជំនួសគេទៅ” នាងនិយាយឡើង ដោយមិនខ្វល់ពីខ្លួនឯង

“ នាងឆ្កួតទេអី?” មីនហ្យុកស្រែកឡើង

“ កាត់ដៃខ្ញុំទៅ” នាងនិយាយម្តងទៀត

“ បានបើនាងចង់ ឆាប់បំបាក់ដៃនាងទៅ!!”

“  កុំអី កុំធ្វើបាបនាង!!”

……………….

មីនហ្យុកនៅតែផឹកជារៀងរាល់យប់ ហើយគេនៅតែមិនចាប់អារម្មណ៏នឹងអ៊ិនជុង ដែលកំពុងតែនៅពេទ្យនោះ។ គេព្យាយាមធ្វើខ្លួនឈាមត្រជាក់ ដើម្បីកុំឲ្យនាងតាមគេមកទៀត។ ហើយយប់នោះទេ វាកើតឡើងម្តងទៀត ព្រោះក្រុមជនពាលដដែលបានមករករឿងគេ ហើយក៏មានក៏វាយគ្នា។ នៅពេលដែលអ៊ិនជុងដឹងរឿងទាំងអស់នោះ នាងក៏ប្រញាប់រត់ចេញពីពេទ្យហើយមករកគេ បន្ទាប់មកមុខរបស់នាងក៏ត្រូវពួកគេ ប្រើឆ្នាំងអ៊ុតមកដុតថ្ពាល់ខាងស្តាំរបស់នាង ជាការដោះដូរជាមួយការបញ្ចប់គំនុំជាមួយមីនហ្យុក។

………

អ៊ិនជុងត្រូវបញ្ជូនទៅពេទ្យម្តងទៀត ប៉ុន្តែលើកនេះមីនហ្យុកមិនបានចាកចេញពីនាង ដូចគ្រាមុនទេ។ គេតែងតែនៅក្បែរនាងជារៀងរាល់ថ្ងៃ ទោះជាគេមិនប្រកាន់មុខនាងក៏ដោយ ប៉ុន្តែគឺនាងប្រកាន់ខ្លាំងណាស់។ ដូចនេះនាងក៏ស្នើរសុំឲ្យមិត្តរបស់នាងជួយ.. ធ្វើឲ្យគេនៅឲ្យឆ្ងាយពីនាង…

ហើយនៅគ្រានោះដែរ នៅពេលដែលមីនហ្យុកនៅក្រៅបន្ទប់ពេទ្យនោះ….

“ឯងពិតជាគិតថាខ្ញុំស្រលាញ់គេមែនទេ? ខ្ញុំគ្រាន់តែអាណិតគេ..” អ៊ិនជុងប្រាប់មិត្តសម្លាញ់នាង ស៊ូហ្ស៊ី។

“ពិតរឺ? ហេតុអីក៏ធ្វើបែបនេះបាន?”

“……….” មីនហ្យុកនៅស្ងៀម ហើយលួចស្តាប់ពីក្រៅទ្វារយ៉ាងឈឺចាប់

“ព្រោះតែគេល្ងង់ពេក… មនុស្សប្រុសមុខមាត់អាក្រក់ដូចជាគេ ខ្ញុំនឹងអាចស្រលាញ់បាន?”

“………..” បុរសនៅខាងក្រៅនោះ អស់ពាក្យនិយាយ ហើយក៏ចាកចេញទៅទាំងស្ងប់ស្ងាត់ ព្រោះគេពិតជាគ្មានពាក្យត្រូវតបតទៀតទេ។

“គេទៅហើយ… ” ស៊ូហ្ស៊ីប្រាប់

“ហ៊ឺ!!!!!” នាងស្រាប់តែយំឡើង។

 

 ត្រលប់មកពេលបច្ចុប្បន្ន

 “នែ ហាំអ៊ិនជុង!!” យ៉ុងហ្វារត់មកតាមខ្ញុំ

“មានរឿងអី លោកយមទូត?” ខ្ញុំងាកទៅមើលគេយ៉ាងធុញថប់។

“ហ៊ើយ នាងកំពុងតែខឹងនឹងស៊ូហ្ស៊ីមែនទេ?” គេសួរឡើង

“ខ្ញុំខឹងនឹងខ្លួនឯងទេ ហេតុអីក៏ខ្ញុំមករកគេម្តងទៀត? ខ្ញុំមិនគួរមកវិញសោះ..”

“មកដើម្បីការចងចាំចុងក្រោយ មុនស្លាប់នោះអី?” គេនិយាយយ៉ាងឡូយ

“មកដើម្បីឲ្យគេឈឺចាប់ម្តងទៀត? វាមិនកំប្លែងទេ ខ្ញុំលែងត្រូវការការចងចាំចុងក្រោយអីទៀតហើយ ឲ្យគេភ្លេចខ្ញុំបែបនេះកាន់តែល្អ..”

“មិនល្អទេ បើគេដឹងថានាងជិតស្លាប់នោះ គេប្រហែលជាធ្វើល្អជាមួយនាងក៏ថាបាន…!!” គេបកស្រាយ។

“កុំប្រាប់គេអី​!!”

“នាងតែងតែបែបនេះ អ្វីៗសុខចិត្តទ្រាំតែម្នាក់ឯងរហូត..” គេមើលខ្ញុំទាំងខ្សែភ្នែកធុញទ្រាន់

“យុងហ្វា *^*”​ ខ្ញុំធ្វើមុខគួរឲ្យអាណិតដាក់គេ។

“បានហើយ ឲ្យតែនាងមិនចាកចេញពី CNBLUE ឬក៏ មីនហ្យុក អាថកំបាំងគឺនៅដដែល..” គេដកដង្ហើមធំ។

“តែរឿងខ្ញុំបែកការបាត់ទៅហើយ..” គិតដល់ត្រង់នេះ ខ្ញុំមិនដឹងថាគួរប្រឈមមុខនឹងពួកគេ យ៉ាងម៉េចទេនៅថ្ងៃស្អែកនេះ។

“កុំភ័យអី ខ្ញុំសន្យាដាច់ខាតថា មីនហ្យុកនឹងមិនដឹងទេ..” គេញាក់ភ្នែកដាក់យ៉ាងគួរឲ្យខ្នាញ់

បើមិនទាស់ថាជាយមទូតទេ​ ខ្ញុំក៏ប្រហែលជាបាក់លើគេដែរហើយ -_-;;

“លោកជាយមទូត លោកអាចធ្វើអីបាន?”

“ខ្ញុំប្រើឈ្មោះជាយមទូត ថ្នាក់ទី៧មកធានាថា ហាំ អ៊ិនជុងនឹងមានសុវត្ថភាពល្អមុនពេលនាងស្លាប់..”

-_-;;; ឈឺចិត្តដល់ហើយ ចាំបាច់បញ្ជាក់ដែរ អាពាក្យចុងក្រោយនោះ!!

“ចុះខ្ញុំត្រូវស្លាប់ដោយសារអី?”

“គិតមិនទាន់ឃើញទេ ត្រូវមើលថានាងល្អជាមួយមីនហ្យុកឬអត់? បើអាក្រក់ដាក់គេប្រហែលជាត្រូវស្លាប់ដោយសារ ជំងឺ HIV ហើយ…”

“អា!!! យមទូតចំកួតខ្ញុំមិនមែនជាស្រីផ្តេសផ្តាសទេ!!”

“ហាហាៗ”

………………

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet