Chapter 1

ត្រលប់ក្រោយ ថែរបេះដូងចាស់

ភាគទី១  

មហាវិទ្យាល័យ ព្រៃគុក

2016/13/10

 ស្នេហ៏គឺជាការរងចាំ សម្រាប់គ្រប់គ្នា តែសម្រាប់ខ្ញុំ មនុស្សស្រីដែលយ៉ាប់យឺនបំផុត ខ្ញុំប្រហែលជាឆ្កួតហើយ ដែលចំណាយពេលវេលា១ឆ្នាំ ទទេចោល បន្ទាប់ពីបញ្ចប់វិទ្យាល័យ មិនចូលសកលវិទ្យាល័យ ព្រោះតែចាំនរណាម្នាក់ ដែលរៀនក្រោមខ្ញុំមួយថ្នាក់នោះ។ ព្រោះតែរឿងនិទានព្រះនាងតូចនិងរាជបុត្រ នោះ ខ្ញុំធ្លាប់បោកប្រាស់គេ នៅតាម Internet កាលពី៤ឆ្នាំមុន ហើយទាក់ទងគេរហូត រហូតពេលគេស្រលាញ់ មនុស្សស្រីដែលខ្ញុំដាក់ Fake Profile នោះ ប៉ុន្តែបន្ទាប់មក ខ្ញុំក៏សារភាពប្រាប់គេ ថាខ្ញុំបោកប្រាស់គេ ប៉ុន្តែយើងនៅតែជាមិត្ត គ្រាន់តែអ្វីៗមិនដូចមុន។ បន្ទាប់មកពួកយើងក៏បែកគ្នា…

៤ឆ្នាំហើយ ដែលខ្ញុំព្យាយាមបំភ្លេចគេ ប៉ុន្តែវាមិនងាយស្រួលទេ​​​​ ព្រោះរាល់ទង្វើររបស់គេ តែងតែស្ថិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច។

~ ហាំអ៊ិនជុង នាងជាស្រីបោកប្រាស់!!!

~  ហេតុអីក៏នាងលេងសើចនឹងអារម្មណ៏របស់ខ្ញុំ?

~  ទោះជាជីយ៉ន មិនមាននៅក្នុងលោក ក៏ខ្ញុំនៅតែស្រលាញ់ជីយ៉ន

~  ថ្ងៃណាមួយនាងនឹងមានកម្មពា ដូចដែលនាងធ្វើចំពោះខ្ញុំ !!

~  ខ្ញុំធំហើយ ចេះមើលថែខ្លួនឯងហើយ នាងទៅចុះ

~  កុំជួបគ្នាទៀតអី

ប្រុសនោះគឺ កាង មីនហ្យុក -//-

៤ឆ្នាំហើយ ដែលខ្ញុំនៅតែមិនអាចបំភ្លេចគេបាន ហើយការដាក់ទំនាយរបស់គេក៏ក្លាយ ជាការពិត  គឺខ្ញុំពិតជាទទួលកម្មពាមែន គឺស្នេហាដ៏ឈឺចាប់ម្នាក់ឯង គ្មានអ្នកណាដឹង… គឺខ្ញុំលួចស្រលាញ់គេ…

ហើយការត្រលប់មកវិញម្តងនេះ គឺមកដើម្បីយកបេះដូងរបស់ខ្ញុំត្រលប់ទៅវិញ !!

ខ្ញុំដើរចូលមហាវិទ្យាល័យថ្មី ដែលទើបនឹងប្តូរមកកាលពីម្សិលមិញ ដើម្បីបានរៀនសាលាជាមួយគេ…

ឌិប!!

“សុំទោសផង… -e-” នៅសុខៗ ប្រុសម្នាក់ក៏រត់មកបុកខ្ញុំបន្តិច ហើយក៏ងាកមកសុំទោស

អេះ? មុខដូចប្រហែលៗ ប៉ុន្តែម្នាក់នេះ សង្ហាខ្លាំងណាស់ ហើយកំពស់វិញខ្ពស់ដូច ទង់ព្រលឹងអញ្ចឹង… ដូចជា… លីជុងស៊ីន? -_-;;;

“ខ្ញុំមិនអីទេ” ខ្ញុំប្រាប់គេយ៉ាងភាំងៗ ដោយសារតែ ជុងស៊ីន នេះហើយជាមិត្តជិតស្និតរបស់ មីនហ្យុកនឹងឯង ម្នាក់នេះ គឺ Play Boy សុទ្ធ បើតាមដែលខ្ញុំស្គាល់កាល ពី៤ឆ្នាំមុន។

“បាទ? មិនអីទេរឺ?” គេសួរទាំងទឹកមុខរំភើប

តាមមើលទៅបែបមិនចំណាំខ្ញុំទេ ព្រោះកាលពីមុន ខ្ញុំគ្រាន់តែជាសិស្សស្រីដ៏សាមញម្នាក់ ប៉ុន្តែឥឡូវ រូបរាងក៏ផ្លាសប្តូរច្រើន ណាមួយ ជុងស៊ីន ជាកំពូលព្រាននារីអញ្ចឹង គេជួបស្រីច្រើន កប់ ដូចនេះហើយ រូបរាងធម្មតាៗដូចខ្ញុំប្រហែល ចាំមិនបានទេ។

“ចាសមិនអីទេ” ខ្ញុំបញ្ជាក់ម្តងទៀត

“មើលទៅនាងជាសិស្សថ្មីមែនទេ?” គេសួរ

បែបដើរស្គាល់ស្រីពេញសាលាហើយ បានដឹងថានរណាសិស្សថ្មី នរណាសិស្សចាស់ -o-

“ចាស..”

“ត្រូវការខ្ញុំជួយ នែនាំផ្លូវដែរទេ? ^O^”

ចរិកនៅដដែល បែបចង់អូសក្រឡាខ្ញុំហើយមើលទៅ -_-* តែយើងជាសិស្សច្បងឯងណាវ៉ើយ!

ខ្ញុំមិនបាននិយាយអីទាំងអស់ គ្រាន់តែញញឹមជាមិត្តប៉ុណ្ណោះ បន្ទាប់មកពួកយើងក៏ដើរ ជាមួយគ្នា។

“និយាយអញ្ចឹង នាងឈ្មោះអីដែរ? ខ្ញុំវិញគឺ ជុងស៊ីន.. លី ជុងស៊ីន” គេបញ្ជាក់ម្តងទៀត

“ខ្ញុំដឹងហើយ..”

“ថាម៉េចដឹងហើយ?​ នាងស្គាល់ខ្ញុំឬ?” គេបើកភ្នែកធំៗ

“មិនមែនទេ” ខ្ញុំប្រញាប់បដិសេធ និងបន្ត “គឺខ្ញុំចង់ថាខ្ញុំយល់ហើយ..”

“ចុះនាងវិញ ពេលណាប្រាប់ឈ្មោះ? ;DDD” អាប៉ិមុខរីកនេះ មិនលើកលែងស្រីមួយណាសោះ

“អ៊ិនជុង…” ខ្ញុំប្រាប់គេ

“អ៊ិនជុង? =0= ឈ្មោះពិរោះដល់ហើយ ប៉ុន្តែដូចធ្លាប់លឺ នៅទីណាម្តង..” គេធ្វើមុខរិះគិត

-_-*  ដល់ថ្នាក់ប្រាប់ប៉ិននឹងហើយ នៅចាំមិនបានទៀត ណាហើយចុះ ខ្ញុំប្រហែលជាបាត់ពីការចងចាំរបស់គេហើយ ទេដឹង?

“សង្ស័យតែឈ្មោះដូចស្រីដែលលោក ធ្លាប់ទាក់ទងពីមុនទេដឹង? -0-” សួរបញ្ឈឺ

“អឺ ប្រហែលដែរ អ៊ឹក… មិនមែនទេ ខ្ញុំមិនធ្លាប់មានស្នេហាផងនឹង ម៉េចនឹងមានសង្សារទៅ ;DD” គេកែខ្លួនយ៉ាងលឿន

=__= បោកប្រាស់មិនបានសម្រេចទេ អាប៉ិមុខរីកអើយ ខ្ញុំស្គាល់លោកច្បាស់ជាអ្នកណាទាំងអស់។

ប្រហែលជាស្នៀតគេបញ្ជេញទៀតហើយ បានជាចេះតែដើរតាមខ្ញុំ រហូតយកលេសថា ជួយនែនាំ ឲ្យខ្ញុំស្គាល់សាលាថ្មី តែណ្ហើយចុះ សុខចិត្តដើរតាមគេម្តងទៅ យ៉ាងហោចណាស់ក៏អាចមានឪកាស ជួបមីនហ្យុកបានដែរ។

“ទីនេះជាបន្ទប់ហាត់ក្បាច់ដាវឬស្សី សម្រាប់សិស្សឆ្នាំទី១ ហើយនេះទៀតគឺ….” គេចេះតែរៀបរាប់ប្រាប់ មើលតែខ្ញុំនឹងពួកមកពីស្រែ មិនដែលស្គាល់ទីក្រុងអញ្ចឹង។

“ហើយនាងរៀនថ្នាក់ណាដែរ?” គេសួរ

“មើលទៅលោកដូចជំនាញយកចិត្តសិស្សថ្មីណាស់..” ខ្ញុំសួរបញ្ឈឺ

“ហិហិ ការពិតខ្ញុំគឺបែបនេះតាំងពីដើមទេ សិស្សប្អូន…” គេសើចអេះក្បាល

“សិស្សប្អូន? O_O” ខ្ញុំផ្ទួនពាក្យ

ពាក្យនេះគួរតែខ្ញុំនិយាយវិញទេ បើកាលពីមុន ព្រោះគេរៀនក្រោមខ្ញុំមួយថ្នាក់ តែដោយសារតែពេលនេះខ្ញុំទើននឹងចូលរៀន ដំណាលគេ ក៏សុខចិត្តទទួលយកទៅចុះ។

“ត្រូវហើយ នាងចូលរៀនក្រោយខ្ញុំ ប្រាកដជាសិស្សប្អូនហើយ”

“សិស្សប្អូនលោកម្នាក់នេះ ក៏រៀនឆ្នាំទី៤ដំណាលលោកដែរណា -0-”

“ម៉េចក៏នាងដឹងថាខ្ញុំរៀនឆ្នាំទី៤?” គេសម្លឹងមើលមកខ្ញុំទាំងសង្ស័យ

“មុខលោកចាស់ពេកទេដឹង..” ខ្ញុំរកលេស ចេះតែភ្លេចខ្លួន

=_=;; មុខរបស់គេ

“យ៉ាងណាក៏ចូលសាលាក្រោយខ្ញុំដែរ -0-!” គេនិយាយស្តាមុខមាត់

“ចាស ..”

“ជុងស៊ីន!!” សម្លេងនរណាម្នាក់ហៅ.. ធ្វើឲ្យពួកយើងងាកទៅក៏ប្រទះឃើញគេ

កាង មីនហ្យុក.. គឺគេ ទីបំផុតមនុស្សដែលខ្ញុំតាមរកមកជាយូ បង្ហាញខ្លួនហើយ..

………………….

“គឺឯងទេអី អាមីន..” ជុងស៊ីនងាកទៅរាក់ទាក់មិត្តរបស់គេ

“ពួកមិត្តៗឲ្យមកតាមឯង ប៉ុន្តែស្រីម្នាក់នេះគឺ…???” គេមើលមកខ្ញុំល្មម ដូចជាកំពុងតែរកនឹកអ្វីមួយ។

=__=^  កុំប្រាប់ណាថាសូម្បី តែគេក៏ភ្លេចខ្ញុំដែរ..  គឺ ហាំអ៊ិនជុង មនុស្សស្រីដែលផ្តល់ ការឈឺចាប់ដល់លោក។

“គឺ អ៊ិនជុង សិស្សថ្មីទើបតែចូលរៀនថ្ងៃនេះ..” ជុងស៊ីន ឆ្លើយ

“អូ.. មើលទៅឯង ដូចជាប្រជាប្រិយណាស់ អារឿងសិស្សថ្មីស្អាតៗ បែបនេះ.. =_=^ ” មីនហ្យុក ថាឲ្យមិត្តគេ។

=//= 100% គេពិតជាមិនចាំខ្ញុំមែន

“ឯងកុំបង្ខូចឈ្មោះយើងវ៉ើយ យើងសុភាពបុរសណា..” ជុងស៊ីនតវ៉ា

ត្រូវហើយ លោកមិនគួរបង្អាប់គេអញ្ចឹងទេ គេដាក់ទុកអូសក្រឡាយូណាស់ហើយ តិចបាត់ពិន្ទុបាត់

“ហើយនឹងទៅបន្ទប់ភ្លេងឬអត់នឹង?” គេនិយាយសាច់ការវិញ

“ជាប់សន្យាជាមួយ សិស្សថ្មី ថាកំដរនាងដើរ ” ជុងស៊ីននៅធ្វើមុខដូចស្តាយស្រណោះ

“តែបងប្រុស ឲ្យឯងទៅ…” មីនហ្យុកនិយាយយ៉ាងត្រជាក់បំផុត មុខដូចអត់អារម្មណ៏សោះ

មើលទៅគេប្រែប្រួលហើយ  ពីមុនគេមិនមែនស្ងប់ស្ងាត់បែបនេះទេ

“សុំទោសពិតមែន -_-” ជុងស៊ីននៅតែមិនព្រមទៅ នេះបែបមានគំរោងតាមខ្ញុំ ឲ្យដល់បន្ទប់ទឹកស្រីៗហើយ បានព្រមចេញ។

“មិនអីទេជុងស៊ីន លោកទៅចុះ កុំធ្វើឲ្យមិត្តលោក ទើសទល់..” ខ្ញុំដៀងភ្នែកមើល មុខមីនហ្យុកតិចតួច ទាំងមិនអស់ចិត្ត ថាគេភ្លេចខ្ញុំ =_=

“អញ្ចឹង ទៅជាមួយគ្នាទេ អ៊ិនជុង..? ខ្ញុំនឹងនែនាំនាងឲ្យស្គាល់ មិត្តខ្លះៗណា..”

យីបែប ខាំឯងមិនព្រមលែងមែនហើយ =_=

“បានដែរ?” ខ្ញុំធ្វើជាសួរ

“ប្រាកដហើយ…មកៗ ទៅជាមួយគ្នា…” មិនចាំស្តាប់ចម្លើយខ្ញុំទេ គេក៏អូសខ្ញុំទៅយ៉ាងត្រណាត់ត្រណែង ដោយមានមីនហ្យុកដើរ តាមក្រោយ។

ជំរុំ CNBLUE

ខ្ញុំឈានជើងមកដល់មាត់ទ្វារបន្ទប់ របស់ពួកគេ ហើយក៏ដើរមើលជុំវិញ មើលទៅវាដូចជាគ្រាន់បើដែរទេតើ ព្រោះទីនេះមាន ឧបករណ៏ភ្លេងគ្រប់ប្រភេទ វាធ្វើឲ្យខ្ញុំនឹកឃើញដល់ អតីតកាលជាមួយ មីនហ្យុកទៀតហើយ។

៤ឆ្នាំមុន

~ តើបំណងប្រាថ្នារបស់នាង គឺជាអ្វី? ឃើញតែអង្គុយសរសេររឿងរហូត -_-  មិនមែនចង់ធ្វើអ្នកនិពន្ធទេដឹង?

~  ប្រាកដហើយ ចុះលោក?

~  ហ៊ីហ៊ី និយាយតាមត្រង់ទៅ គួរឲ្យអៀនណាស់ ខ្ញុំមិនដែលចាប់អារម្មណ៏អីទេ គឺគ្រាន់តែចង់ធ្វើតារាល្បី

~ តារាល្បី? ហាហាហាចុកពោះណាស់

~  ថាកុំសើចមើស ក្មេងនេះ

~ ក្មេងក្បាលលោកអី ខ្ញុំរៀនថ្នាក់លើលោកមួយថ្នាក់ណា!!

 

កាលពិតទៅគឺបែបនេះ ទីបំផុតបំណងប្រាថ្នារបស់គេក៏បានសម្រេច កាលពីនៅវិទ្យាល័យគេចូលចិត្តគោះស្គរណាស់ លើកនេះគេមិនមែនជាអ្នកគោះស្គរនៅក្រុមតន្រ្តីនេះទេដឹង?

“អ្នកណានឹងជុងស៊ីន? សង្សារថ្មីរបស់ឯងមែនទេ? គួរឲ្យស្រលាញ់ដល់ហើយ” ម្នាក់ប្រុសដែលកំពុងតែកាត់ Guitar នោះនិយាយឡើង ពេលឃើញមុខខ្ញុំ

“សង្សារថ្មីក្បាលឯងអី កុំនិយាយប្តេសផ្តាស យើងមិនដែលមានសង្សារទេ អាចុងហ្យុន តិចគេច្រលំណា..” ជុងស៊ីនព្យាយាមធ្វើសញ្ញា ដាក់មូរគ្នា។

=_= ខ្ញុំយល់ពីលោកច្បាស់ពេកហើយ លីជុងស៊ីន ឈប់បានឈប់ទៅ!

“អញ្ចឹង? យល់ហើយ… អូ សួស្តី ខ្ញុំគឺលី ចុងហ្យុន រីករាយដែលបានស្គាល់នាងណា… ^^” ប្រុសមុខសរនោះ ដាក់ ហ្គីតាចុះហើយដើរចូលមករាក់ទាក់។

“សួស្តី ខ្ញុំគឺអ៊ិនជុង ជាសិស្សទើបប្តូរមក អឺ.. និយាយអញ្ចឹងពួកលោកកំពុងតែធ្វើអីហ្នឹង? ខ្ញុំចូលមករំខានដែរទេ?”

“អត់អីទេ.. ពួកយើងគឺ សមាជិកក្រុមតន្រ្តី CNBLUE ហើយមួយរយៈនេះ ត្រូវមានការប្រកួតជាមួយ ពួកនៅជំរុំ FT Island ដែលជាសិស្សសាលា FNC ទើបខំហាត់សមនឹងណា..” ចុងហ្យុនរៀបរាប់។

“មើលទៅគួរឲ្យចាប់អារម្មណ៏ណាស់…” ខ្ញុំនិយាយជាមួយគេ តែខ្សែភ្នែកលួចដៀងទៅ មីនហ្យុក ដែលនៅស្ងៀម ហើយអង្គុយលេងហ្គីតា​ ដូចគ្មានចាប់អារម្មណ៏អ្នកណាសោះ។

“បើសិនជាចាប់អារម្មណ៏ នាងក៏អាចចូលរួមជាមួយពួកយើងបានដែរណា..” ចុងហ្យុនបន្ត

“ភ្លេងរឺ? ខ្ញុំមិនចេះទេ.. កុំអីនាំតែខ្មាសគេ..”

“ច្រៀងជាដៃគូររបស់បងប្រុសក៏បាន..” ជុងស៊ីនបន្ថែម

បងប្រុស? តើបងប្រុសដែលគេនិយាយនោះជាអ្នកណាទៅ? O_O

“ខ្ញុំចេះតែសរសេររឿង -_-;; ច្រៀងមិនចេះទេ”

ភ្លាមនោះ សម្តីរបស់ខ្ញុំបានទាញខ្សែភ្នែករបស់មីនហ្យុក ដែលស្ងប់ស្ងាត់នោះ មើលមកខ្ញុំបន្តិច ហើយក៏ងាកទៅលេងហ្គីតាវិញ។

វាយ៉ាងម៉េចនឹង? -_-

“សរសេររឿងឬ? គួរឲ្យស្រលាញ់ដល់ហើយ ^O^ ” ចុងហ្យុនសរសើរ

“អញ្ជឹងក៏ល្អដែរ ជួយសរសេររឿងឲ្យចម្រៀងរបស់ខ្ញុំផង”​ ជុងស៊ីនចូលមកចាប់ដៃ តែខ្ញុំបេះគេចេញ =_= បន្លំណាស់!

នៅសុខៗភ្លេងរបស់ មីនហ្យុកក៏ឈប់ ធ្វើឲ្យទីនេះស្រាប់តែស្ងប់ស្ងាត់

“ខ្ញុំស្អប់អ្នកនិពន្ធ..” និយាយចប់ គេក៏ដើចេញទៅ អង្គុយតែឯងសោះអង្គើយ មិនចាប់អារម្មណ៏អ្នកណាទាំងអស់។

តើគេមានរឿងអីនឹង?

“ហ៊ីហ៊ី អ៊ិនជុងកុំប្រកាន់អី អាមួយហ្នឹងតែអញ្ចឹង គេមិនសូវចេះនិយាយស្តីទេ ម្យ៉ាងទៀតគេពិតជាស្អប់អ្នកសរសេររឿងមែន ព្រោះកាលពីមុន គេត្រូវអ្នកនិពន្ធម្នាក់បោកប្រាស់ ឲ្យដើរចូលសាច់រឿង ធ្វើឲ្យគេ ស្រលាញ់មនុស្សមិនគួរឲ្យស្រលាញ់ ទើបគេក្លាយជាបែបនេះ ស្អប់សូម្បីតែ មើលរឿងភាគ..” ជុងស៊ីនរៀបរាប់។

-_-;; ដល់ថ្នាក់នេះផង? ការពិតទៅគេមិនទាន់ភ្លេចខ្ញុំទេ គ្រាន់តែចំណាំមិនបាន។ មិនយល់សោះ ដល់ថ្នាក់ស្អប់ខ្ញុំយ៉ាងនេះ តែសូម្បីតែរូបរាងរបស់ខ្ញុំក៏ចាំមិនបាន ធ្វើអញ្ចឹងបានអីមកវិញ?

“សួស្តី ជួបគ្នាទៀតហើយ.. នាងតូច..” នៅសុខៗសម្លេងប្រហែលៗ បន្លឺឡើងចេញពីក្រោយខ្នងរបស់ខ្ញុំ ធ្វើឲ្យខ្ញុំងាកទៅ ក៏ប្រទះឃើញ របស់ដែលមិនគួរឲ្យឃើញ…

O_O គឺគេ…
“ជុង យ៉ុងហ្វា?” ខ្ញុំភ្លាត់សម្លេង ហៅឈ្មោះគេ

នេះគេមកដល់ទីនេះដោយរបៀបណា? បើគេស្លាប់តាំងពី២ឆ្នាំមុនម្ល៉េះ…

(ត្រលប់ទៅខែមុន)

ហេតុអីក៏យប់នេះក្តៅម្ល៉េះ? ខ្ញុំងាកខ្លួនទៅមកៗ ជិត៣០ដងហើយ នៅតែគេងមិនលក់សោះ ហើយនៅសុខៗក៏មានផ្សែងចេញមកពីណាទេ ពេញបន្ទប់របស់ខ្ញុំ។ ពេលខ្ញុំបើកភ្នែក សម្លឹងរកមើលហេតុការណ៏នោះ ក៏មាននរណាម្នាក់លេចមុខ ចេញមកពីផ្សេងនោះ

គេគឺ យ៉ុងហ្វា មិត្តរបស់ មីនហ្យុក

“លោក? ចូលមករបៀបណា?” ខ្ញុំសួរយ៉ាងភិតភ័យ

“ចូលមកតាមផ្លូវនឹងណា នាងតូច =_=^ ” គេនិយាយឡើង

“លោកឡប់សតិ ឬក៏រោគចិត្តនឹង? ហេតុអីក៏ចូលមកផ្ទះខ្ញុំទាំងយប់បែបនេះ?”

“មិនបានឡប់ទេនាងតូច -_-^  គ្រាន់តែមកលេង..”

ចុះខាងក្រុមគ្រួសារគេ បង្រៀនគេឲ្យមកលេងផ្ទះកូនស្រីគេ ដល់ក្នុងបន្ទប់ទាំងយប់បែបនេះឬ? -_-**

“ឈប់ហៅនាងតូចទៅ លោកមិនបានចាស់ជាងខ្ញុំប៉ុន្មានទេ.. ឆាប់ចេញភ្លាមទៅ មិនអញ្ចឹង Call ហៅប៉ូលីសឲ្យអូសកលោកចូលគុកឥឡូវនឹង..”

“=___=^ នាងដាច់ចិត្តជាមួយមិត្តម្នាក់នេះឬ? យ៉ាងណាក៏ខ្ញុំជាមិត្តរបស់មីនហ្យុកដែរ..”

ឈ្មោះមីនហ្យុកនេះ ខ្ញុំស្ទើរតែភ្លេចទៅហើយ ហេតុអីក៏មករំលឹកទៀត?

“អ្នកណា? ខ្ញុំមិនស្គាល់គេទេ លោកឆាប់ចេញទៅ!!”

“នាងដាច់ចិត្តណាស់ ភ្លេចគេយ៉ាងលឿនមិនដល់៤ឆ្នាំស្រួលបួលផង..” គេនៅតែតាប៉ែ មិនព្រមចេញទៅ

“ពេលណាលោកចេញទៅ? ខ្ញុំហៅប៉ូលីសមកមែនណា!!”

“អត់ប្រយោជន៏ទេ ប៉ូលីសធ្វើអីខ្ញុំមិនបានទេ..” គេសើចឡើង

O_O

“ព្រោះខ្ញុំស្លាប់អស់២ឆ្នាំទៅហើយ…”

“ថាម៉េច? កុំលេងសើចណា វាមិនអាចទៅរួចទេ ដែលពេលនេះខ្ញុំកំពុងតែឃើញលោក ពេញៗភ្នែក.. T_T” ខ្ញុំប៉ិសស្រែករកម៉ែទៅហើយ ហេតុអីក៏ខ្ញុំស៊យយ៉ាងនេះ

“ពិតណាស់ រូបរាងដែលនាងឃើញនេះ គឺមិនមែនរូបពិតទេ -_-^” គេបកស្រាយ

“ហើយបើស្លាប់ហើយ ហេតុអីក៏មកទៀត? ខ្ញុំទៅសាងបាបអីជាមួយលោក?” ខ្ញុំយំអោបភួយ អោបខ្នើយយ៉ាងញ័រខ្លួន 

“ប្រាប់ថាមកលេងនោះអី…”

ខ្ញុំបោកក្បាលនឹងខ្នើយឲ្យស្លាប់ឥឡូវហើយ ទៅអស់៤ឆ្នាំហើយ ទើបតែនឹកឃើញមកលេង ថែមទាំងមិនមែនជារាងកាយមនុស្សទៀត។

“លោកមកដើម្បីអី?”

“នាងចង់សងសឹកទេ?”

“ថាម៉េច?”

“ជាមួយ កាង មីនហ្យុកនោះអី… ក្រែងគេជាមនុស្សដែលធ្វើបាបនាងនោះអី…” យុងហ្វានិយាយឡើង

“ចុះក្រែងពួកលោកជាមិត្តនឹងគ្នា? ហេតុអីក៏ចង់ធ្វើបាបមិត្តរបស់ខ្លួន? ម្យ៉ាងទៀតខ្ញុំនឹងម្នាក់នោះ ក៏គ្មានរឿងត្រូវតភាគទៀតដែរ..”

“ខ្ញុំនេះមិនមែនជារៀងកាយធម្មតាទេណា ពេលនេះខ្ញុំគឺយមទូតដែល លោកយមរាជឲ្យមកជួយនាង សងសឹកនឹងមីនហ្យុក ព្រោះតែគេនោះហើយ ដែលធ្វើឲ្យនាងឈឺ..”

“ខ្ញុំសុបន្តិមែនទេ?​ កុំមកលេងសើចណា ខ្ញុំនៅរស់បានសុខណាស់ សព្វថ្ងៃនេះ =_=^  មិនត្រូវការសងសឹកទេ ហើយទៅជំរាបលោកយមរាជដែលអត់ការងារធ្វើ របស់លោកផង ថាកុំចេះដឹងរឿងបុគ្គលរបស់មនុស្សពេក..”ទ្រាំមិនបានក៏ជេរទៅ

“-_-^  យមរាជអាចឲ្យនាងជេតាមចិត្តបានរឺ? បែបនេះត្រូវកត់ត្រាទុកមួយសិន ពេលនាងស្លាប់ទៅពេលណា ចាំជំរះបញ្ជីតាមក្រោយ..” គេទាញប៊ិចនឹងសៀវភៅខ្មៅមកកត់

=//= កម្មពា ខ្ញុំឆ្កួតស្លាប់មិនខានទេ

“នាងពិតជាចង់ឲ្យម្នាក់នេះភ្លេចនាងទាំងបែបនេះមែនទេ? មិនចង់សងសឹកទេអី? ការដែលគេធ្វើដាក់នាងនោះ” គេសួរបញ្ជាក់

“ខ្ញុំ… ការពិតទៅខ្ញុំគឺជាអ្នកខុស ខ្ញុំគ្មានសិទ្ធសងសឹកទេ…”

“ពិតឬ? ច្បាស់ហើយ? នាងពិតជាចង់ឲ្យគេភ្លេចនាងបែបនេះមែន? បើសងសឹកនាងនៅមានពេល២ខែទៀតណា…”

“គឺថាខ្ញុំ…”

(ត្រលប់មកពេលបច្ចុប្បន្ន)

មិនអាចទេដែលយ៉ុងហ្វានៅទីនេះ…

“រឿងខ្លះមិនគួរនិយាយនៅចំពោះមុខគ្រប់គ្នាទេ…” គេញញឹមដាក់ខ្ញុំ និងនិយាយតិចៗ

“ស្គាល់គ្នាដែរមែនទេ?” ជុងស៊ីន

“ឯងទើបមនុស្សល្ងង់…” យ៉ុងហ្វាដាក់ មួយម៉ាត់មក

“វិលមុខណាស់ សម្រេចថាស្គាល់គ្នាមែនក៏អត់? -0-” ជុងស៊ីននៅតែសួរង៉ូវៗ

“វាសំខាន់ណាស់ឬ?” យុងហ្វាសួរ

“ពិតមែនហើយ បើបងប្រុសពិតជាស្គាល់នាងមុនខ្ញុំមែន អញ្ចឹងខ្ញុំត្រូវដកខ្លួនចេញហើយ..” ជាចម្លើយដ៏យ៉ាប់របស់គេ

=_=^

“ហាហាហា… ចង្រៃយ ឯងនេះ…!!”

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet