Chapter 5

ត្រលប់ក្រោយ ថែរបេះដូងចាស់

ភាគទី៥

នៅសាលា

ខ្ញុំចំណាយពេលរៀនក្នុងមុខវិជ្ជាម៉ោង អក្សរសាស្រ្តពេញមួយព្រឹកយ៉ាងទើសទាល់ មិនហ៊ានមើលមុខហ្យូមីន សូម្បីតែបន្តិច ព្រោះតែរឿងកាលពីយប់មិញ។

ចេញពីរៀនក៏ដល់ម៉ោងចូលប្រជុំក្រុមទៀត ខ្ញុំក៏មិនបានទៅដែរព្រោះមិនហ៊ានប្រឈមមុខនឹងពួកគេ។

“អ៊ិនជុង…” មីនហ្យុកស្រាប់តែដើរមករកខ្ញុំ ភ្លាមៗនៅពេលដែលខ្ញុំ កំពុងតែដើរឡាឡាឡាំង នៅសួនច្បារតែម្នាក់ឯង។

ដឹងលឿនពេកទេដឹង? តើខ្ញុំគួរទៅតាមផ្លូវណាទៅ? ខ្ញុំងាកលិចងាកកើតរកផ្លូវរត់ តែក៏ត្រូវគេមកតាមទាន់ ហើយប្រឈមនឹងមុខខ្ញុំ។

“នាងដឹងទេថាខ្ញុំស្អប់អ្វីជាងគេ?” គេគំហកដាក់ខ្ញុំ

ច្បាស់ណាស់ ពួកគេប្រាកដជាប្រាប់រឿងនោះដល់គេហើយ

“គឺខ្ញុំសុំទោសផង ខ្ញុំគ្មានចេតនាកុហកលោកទេ…”

“កុហកអី? ខ្ញុំចង់សួរថាហេតុអីក៏នាង មិនទៅបន្ទប់ក្រុម ដឹងទេថាគ្រប់គ្នា​ កំពុងតែចាំនាងណា តែនាងបែជាមកដើរលេងអីម្តុំនេះ? ”

“ហាស?”

“នៅហាសហេសអី ម៉េចក៏មិនទាន់ទៅទៀត?”

ពួកគេនៅមិនទាន់ប្រាប់គេទៀតឬ?

“ឆាប់ឡើង គេប្រញាប់..” គេទាញដៃអាវរបស់ខ្ញុំតិចៗ ហើយក៏អូសទៅទាំងត្រណាត់ត្រណែង។

យ៉ាងម៉េចបើចាប់ដៃខ្ញុំនឹង គឺឆ្លងរោគមែនទេ?

មកដល់បន្ទប់គ្រប់គ្នាសម្លឹងមើលមកខ្ញុំ ទាំងចម្លែកទោះបីជា ពួកគេមិនបានគេក៏ដោយ តែខ្ញុំក៏ទើសទាល់ដែរ។

“មកយឺតដល់ហើយ ទាល់តែមីនហ្យុកទៅហៅបានយាងមក..” ហ្យូមីនចំអន់

មានអារម្មណ៏ថាជាពាក្យចំអកច្រើនជាង ខ្ញុំពិបាកចុះសម្រុងនឹងស្ថានភាពបែបនេះណាស់។

“គឺ ថាកាលពីយប់មិញ…” ខ្ញុំរៀបនឹងបកស្រាយ

“កាលពីយប់មិញមានរឿងអីឬ? ” Apple ហាមាត់សួរគ្រប់គ្នា

“ខ្ញុំចាំថាពួកយើងបានផឹកយ៉ាងសប្បាយ…” ចុងហ្យុនអេះក្បាល

“ចំណែកខ្ញុំស្រវឹងតាំងពីជុំទីមួយ ពេលភ្ញាក់ឡើងក៏ឃើញថាខ្លួនឯងដេកនៅ លើគ្រែបាត់ទៅហើយ គួរឲ្យខ្មាសគេណាស់..” ជុងស៊ីនធ្វើមុខយាប់យឺន។

“ហើយខ្ញុំវិញលេង Game ២នាក់ Apple អផ្សុកចង់ងាប់ នាងមិនគួរទៅចោលពួកយើងសោះអ៊ិនជុង…” ហ្យូមីនសម្លក់

ម៉េចក៏ទៅជាបែបនេះ? ពួកគេមិនចាំរឿងដែលកើតឡើងទេឬ? ខ្ញុំងាកទៅមើល យុងហ្វាដែលគេញាក់ភ្នែកដាក់ខ្ញុំតិចៗ

រឺក៏គេជាអ្នកធ្វើ?

“លោកធ្វើបានរបៀបណា?” ខ្ញុំលួចទៅខ្សឹបគេ សួរតិចៗ

“អាថកំបាំង យមទូតធ្វើការ មនុស្សកុំចង់ដឹង…” គេសើចកិកិកិ

“មានរឿងអីដល់ថ្នាក់ខ្សឹបគ្នានោះ? ប្រាប់ផង..” ចុងហ្យុនចងចិញ្ចើម មើលពួកយើងយ៉ាងងើយឆ្ងល់។

“បើឯងគឺជាស្រីយើងនឹងប្រាប់ឯងមុនគេ..” យុងហ្វាបញ្ឈឺ

“យី…”

“បានហើយ ពួកយើងមកពិភាក្សាគ្នាវិញ..” Apple និយាយកាត់

“ជីយ៉នទៅណា?” សម្លេងដែលស្ងាត់អស់ជាយូរបស់ មីនហ្យុកសួរឡើង

ហាឡើងរកជីយ៉នភ្លាម ហេតុអីមិនទៅតាមរកនាងដូចដែលទៅតាមហៅខ្ញុំទោ -_-

“នាងរវល់មិនបានមកទេ តែមិនអីទេពួកយើងនិយាយគ្នាតសិន..” Apple ប្រាប់

“អឺ…” មីនហ្យុកដកដង្ហើមធំដូចពិបាកចិត្តណាស់អញ្ចឹង

លូចស្រលាញ់គូរដណ្តឹងគេគឺពិបាកបែបនេះ គឺដូចខ្ញុំដែលស្រលាញ់មនុស្សដែលមិនខ្វល់ពីខ្ញុំអញ្ចឹង។

“ការប្រកួតគឺ២អាទិត្យទៀត ពួកយើងមានពេល វឹកហាត់តែ២អាទិត្យប៉ុណ្ណោះដើម្បីទប់ទាល់ ជាមួយ B2ST ដូចនេះថ្ងៃស្អែក ពួកយើងត្រូវឡើងភ្នំ ដែលនៅខាងជើងប្រទេសណា ទីនោះជាកន្លែងវឹកហាត់យើងហើយ…” Apple និយាយ

“ហា? ត្រូវចេញពីទីក្រុងទៀត?” ខ្ញុំសួរ

“ចាស!!”

…………….

ទីបំផុតក៏មកដល់ភ្នំ គ្រាន់តែធ្វើដំណើរថ្ងៃទីមួយក៏ហត់ដែរ រយៈពេល២អាទិត្យនេះពួកយើងត្រូវនៅ ផ្ទះឈើដែលនៅលើភ្នំនោះហើយ។

“ហេសៗៗៗ ហត់ណាស់ គ្មានអ្នកណាដូចយាយ Apple នឹងទេ វិធីវឹកហាត់ស្អី ឲ្យរត់ឡើងភ្នំអញ្ចឹង? ”  ហ្យូមីនរត់បណ្តើររអ៊ូបណ្តើរ

“ទ្រាំសិនទៅ ពេលនេះចុងហ្យុននិងជុងស៊ីន កំពុងតែរត់នាំមុខហើយ..” ខ្ញុំនិយាយឡើង

ត្រូវហើយពេលនេះ ពួកយើងកំពុងតែនៅក្នុងការវឹកហាត់ឡើងភ្នំ ដែល Apple រៀបចំ។ លឺនាងនិយាយថា នេះជាការវឹកហាត់កម្លាំងជើង ឲ្យមានថាមពលខ្លាំង។ ជុងស៊ីន និង ចុងហ្យុនជាអ្នកនាំមុខគេ ព្រោះថាពួកគេកំពុងតែប្រកួតគ្នា ចំណែកមីនហ្យុកវិញគឺ រត់តិចៗពីក្រោយ ជីយ៉នរហូត មើលទៅបែបបារម្មណ៏ពីនាងខ្លាំងហើយ។

“ឈិ ពួកនោះជាមនុស្សយន្តឬយ៉ាងម៉េច? ខ្ញុំហត់ហើយ T_T” ហ្យូមីនទម្លាក់ខ្លួនអង្គុយចុះ យ៉ាងនឿយណាយ។

“នែបន្តិចទៀតជិតដល់ហើយ ទ្រាំបន្តិចទៅ…” ខ្ញុំនិយាយឡើង

“ខ្ញុំពិតជាទៅលែងរួចមែន…”

“តែ..” ខ្ញុំរៀបនិយាយតតែនរណាម្នាក់ក៏មកកាត់

“ឲ្យនាងសម្រាកសិនទៅ…” យ៉ុងហ្វាស្រាប់តែ ដើរបកក្រោយមករកពួកយើង បែបដើរមកមើល ហ្យូមីនហើយ -_- ច្រណែនមែន មានយមទូតលួចស្រលាញ់។

“អញ្ជឹងក៏បាន ខ្ញុំចាំឯងចុះ” ខ្ញុំនិយាយឡើង

“នាងគួរតែរត់ទៅមុនទៅ ហ្យូមីននៅទីនេះមានខ្ញុំហើយ…” គេនិយាយឡើង

ស្តាប់មើលទៅដូចដេញច្រើនជាង =_= ចង់មានពេលតែ២នាក់មែនទេ?

“អញ្ចឹងមិនរំខានទេ..” ខ្ញុំក៏រត់តទៅមុខទៀត ព្រោះក៏ចង់ទុកពេលឲ្យពួកគេទាំង២នាក់ដែរ អាណិតណាស់ យមទូតខកស្នេហ៏។

“មិនអីទេរឺ?”

“ចាស”

“ត្រូវការខ្ញុំអៀវឡើងទេ?”

“ខ្ញុំមិនអីទេ”

“តែមើលទៅនាងដូចជាយ៉ាប់យឺនណាស់ ចាំខ្ញុំអៀវឡើងក៏បាន..”

“អញ្ចឹងក៏បាន…”

ខ្ញុំសម្លឹងមើលទៅមីនហ្យុកនិងជីយ៉ន ដែលកំពុងតែយកចិត្តទុកដាក់គ្នា រំពេចនោះបេះដូងរបស់ខ្ញុំពិតជាឈឺខ្លាំងណាស់ ហេតុអីក៏ចេះតែឃើញពួកគេរហូតបែបនេះ? 

ត្រូវហើយ ពួកគេពិតជាសមគ្នាណាស់ ចំណែកខ្ញុំជាស្អីទៅ? ជីយ៉នទាំងស្អាត ទាំងទន់ភ្លន់ ហាំអ៊ិនជុង នាងមានសិទ្ធិអីអាចប្រៀបធៀបជាមួយជីយ៉នបាន? គិតដល់ចំនុចនេះ​ ក៏ឈឺចាប់ភ្លាមៗតែម្តង។

នៅផ្ទះឈើ

“ស្អីនឹង Apple? ម្ហូបគ្មានសាច់សោះអញ្ចឹង? សុទ្ធតែបន្លែ” ចុងហ្យុនរអ៊ូ ពេលបាយថ្ងៃត្រង់ ព្រោះថា ម្ហូបនៅលើតុនោះ គឹ សុទ្ធតែបន្លែទាំងអស់។

“គឺដើម្បីសុខភាពល្អ..” នាងនិយាយឡើង

កម្មពារដោយទាំងខ្ញុំទៀត ត្រូវទ្រាំញ៉ាំបន្លែដែរ -_-;;

“ប្អូនស្រីសំណព្វចិត្ត បងជាបងប្រុសឯងណា កុំដាច់ចិត្តពេក មានម្ហូបផ្សេងទេ?” ជុងស៊ីន ធ្វើមុខងក់ងរដាក់នាង។

“មាន…” នាងងក់ក្បាល

“ល្អណាស់ គឺអី?”

“គីមឈិ..”

“ហាស?”

 ថ្ងៃណាក៏ក៏ញ៉ាំតែបន្លែ ហើយត្រូវវឹកហាត់រត់ឡើងភ្នំជារាងរាល់ព្រឹកទៀត និង ពេលថ្ងៃវឹកហាត់ល្បឿន Apple បើកឡានបាញ់ទឹក ហើយឲ្យពួកយើងរត់តាមឡានបាញ់ទឹក ដែលបាញ់មកលើពួកយើង គឺសាហាវជាកាំភ្លើងធំទៀត T_T ចំនែកថ្ងៃនេះជុងស៊ីន យកសាប៊ូកក់សក់មកកក់ដែរ ពេលរត់តាមឡានទឹកនោះ គេថាកុំឲ្យខាត។

ពេលល្ងាច គឺជាពេលពិភាក្សារសកម្មភាពដៃគូរនោះហើយ

“ចាង ហ្យុនសឹង ម្នាក់នោះជាខ្សែរប្រយុទ្ធ គេមិនអន់ទេ ខ្ញុំថាអ្នកដែលអាចទប់ទល់ នឹងគេបាន គឺមានតែចុងហ្យុនទេ..” Apple ចាប់ផ្តើមនិយាយ

“ចំណែកអ្នកយាមទី ទុកឲ្យខ្ញុំ ព្រោះខ្ញុំពូកែទប់…” ជុងស៊ីនបន្ថែម

“ខ្សែប្រយុទ្ធលេខ១គឺ មីនហ្យុកចុះ…” Apple បន្ត

“ខ្សែកណ្តាលគឺ បងប្រុសយុងហ្វា..” ជុងស៊ីន បញ្ចប់។

=_= មុខយ៉ុងហ្វា

@_@ មុខចុងហ្យុន

-.- មុខជីយ៉ន

+_+ មុខហ្យូមីន

(--“) មុខមីនហ្យុក

=0= មុខខ្ញុំ

២នាក់បងប្អូននេះ ពិភាក្សាគ្នាតែគ្នាគេ អត់មានសួរយោបល់ពីពួកយើងសោះ

“ចុះខ្ញុំជាអី?” ខ្ញុំសួរ

“នាង?” ជុងស៊ីនធ្វើមុខរិះគិត “ជា Lucky Kiss ល្អទេ? អ្នកណាបោះបាល់បាន១ បានថើប១…”

-___-^  មិនគួរសួរសោះ

“បានហើយ កុំលេងសើចទៀត ពេលណាទើបចាប់ផ្តើចូលសាច់ការ?” មីនហ្យុកសួរទាំងធុញទ្រាន់

“អឺ..” ហើយពួកគេក៏និយាយគ្នាតទៀត

ចំណែកអ្នកគ្មានភារៈកិច្ចដូចជាខ្ញុំ និង ជីយ៉ន ត្រូវដើរទាត់ខ្យល់​ តាមជើងភ្នំ ព្រោះ ជាជនមិនសំខាន់ -.-

“បងស្រី..” នាងហៅខ្ញុំតិចៗ

ត្រូវហើយ យូណាស់មកហើយដែលពួកយើង មិនដែលនិយាយគ្នា គឺតាំងពីពេលដែលខ្ញុំដឹងថា មីនហ្យុកស្រលាញ់នាង.. ខ្ញុំមិនដែលនិយាយរកនាងទៀតឡើយ។

“ចាស?” ខ្ញុំឆ្លើយតិចៗ ហើយសម្លឹងមើលទៅនាង ដោយធ្វើខ្លួនឲ្យមើលទៅ មានអារម្មណ៏សប្បាយៗ។

“មិនសូវមានពេល និយាយជាមួយបងស្រីសោះ..” នាងនិយាយឡើង

“ត្រូវហើយ…” ខ្ញុំងក់ក្បាលតិចៗ ហើយក៏ញញឹមរកនាងយ៉ាងទើសទាល់។

ការពិតទៅមិនមែនខ្ញុំមិនចូលចិត្តនាងនោះទេ គឺខ្ញុំគ្រាន់តែខ្លាចនាងទៅវិញទេ មិននឹកស្មានថា ពិតជាមានមនុស្សស្រី ឈ្មោះជីយ៉ន ហើយមុខបែបនេះ ដូចតួរប្រលោមលោកដែលខ្ញុំ សរសេរសោះ។

“នាងស្រលាញ់មីនហ្យុកដែរទេ?” នៅសុខៗខ្ញុំស្រាប់តែសួរនាង

“ចាស? O,o” ជីយ៉ន ធ្វើមុខផាំងៗ ហើយក៏ផ្ទុះសំណើចភ្លាមៗ

“បងស្រីប្រហែលជាយល់ច្រលំអ្វីហើយទេដឹង? ឃើញបងប្រុសមីនហ្យុក​ ល្អនឹងខ្ញុំមែនទេ? ” នាងសួរត្រលប់មកវិញ

“គឺ…”

“គាត់មិនបានស្រលាញ់ខ្ញុំទេ គ្រាន់តែល្អនឹងខ្ញុំព្រោះតែខ្ញុំដូចជានរណាម្នាក់ប៉ុណ្ណោះ ចំណែកអ្នកដែលគាត់ស្រលាញ់នោះគឺ…” នាងនិយាយមិនទាន់ចប់ផង ខ្ញុំក៏មានអារម្មណ៏ថា របស់អ្វីម្យ៉ាងបានមកគ្របក្បាលរបស់ខ្ញុំ ជាមួយក្លិនក្រអូបចម្លែកៗ ដែលគួរឲ្យឈឺក្បាល។

“ហ៊ើយ ស្អីគេនឹងបងស្រី?” សម្លេងជីយ៉នស្រែកឡើង

“ពួកឯងជាអ្នកណា?” ហើយខ្ញុំក៏លឺសម្លេងរបស់ មីនហ្យុកដូចគ្នាដែរ ខណៈពេលដែលសតិរបស់ខ្ញុំ ចាប់ផ្តើមបាត់បង់ម្តងបន្តិចៗ រហូតទាល់តែការចងចាំក៏ត្រូវបានរលត់។

មានអារម្មណ៏ថាឈឺក្បាលបំផុត ខ្ញុំបើកភ្នែកឡើងម្តងទៀត ក៏ឃើញថាខ្លួនឯងនៅកន្លែងងងឹតមួយ ដែលធុំក្លិនឆ្អាប និង ផ្សែងបារី… តើមានរឿងអីកើតឡើងចំពោះខ្ញុំ? ទីនេះជាកន្លែងណា? 

ខ្លួនរបស់ខ្ញុំត្រូវចងជាប់ នឹងសរសេរ ហើយអ្វីដែលសំខាន់នោះ ខ្ញុំបានលឺសម្លេងឈ្លោះគ្នា ប្រុសស្រី១គូរទៀតផង។

“យល់ល្អព្រមធ្វើតាមពួកយើងគ្រប់យ៉ាងទៅ កាងមីនហ្យុក.. បើចង់បានសុខ..” ស្រីម្នាក់នោះនិយាយឡើង..

O_O គឺនាង បេស៊ូហ្យ៊ី?

“ពួនាងកាត់ចិត្តទៅ ខ្ញុំមិនចុះចាញ់ដោយងាយៗបែបនេះទេ..” មីនហ្យុកដែល កំពុងតែត្រូវគេចងជាប់ ជិតខ្ញុំនោះនិយាយឡើង ហើយសម្លឹងមើលទៅនាង ទាំងច្រឡោត។

“ពិតមែន?” នាងញញឹមបិសាច

“ហ៊ើយ…” គេងាកមុខចេញ

ស្រីម្នាក់នោះពិតជាអាក្រក់ណាស់…

“បាន បើមិនចុះចូលដដែល ទុកលោកក៏គ្មានប្រយោជន៏អីដែរ ពួកឯង!! កាត់ដៃគេចោលទៅ!!” ស៊ូហ្ស៊ីនិយាយឡើង ហើយកូនចៅរបស់នាង ក៏ដើរសំដៅមកពួកយើងភ្លាមៗ

O_O កាត់ដៃមែនទេ? នេះហេតុការណ៏កាលពីមុនចាប់ផ្តើម ម្តងទៀតហើយឬ?

“ឈប់សិន!!!!” ខ្ញុំស្រែកឡើង

មីនហ្យុកមិនអាចត្រូវគេកាត់ដៃទេ!! គឺមិនអាចដាច់ខាត!!

“អីយ៉ា… អ៊ិនជុងក៏ដឹងខ្លួនដែរ? មានរឿងល្អមើលហើយអញ្ចឹង..” នាងនោះញញឹមមានល្បិច ហើយក៏ដើរមកអង្គុយពីមុខខ្ញុំ ដោយខ្សែភ្នែកគួរឲ្យខ្លាច

“នាងមិនឲ្យខ្ញុំកាត់ដៃរបស់គេ នាងមានសិទ្ធិអីដោះដូរជាមួយខ្ញុំរឺ?” នាងសួរបន្ត

ខ្ញុំមើលទៅមីនហ្យុកបន្តិច ហើយក៏ដកដង្ហើមធំ

តើគេអាចនឹងចំណាំខ្ញុំបានទេ? បើហេតុការណ៏នោះកើតឡើងម្តងទៀត… ប៉ុន្តែខ្ញុំគ្មានជម្រើសទេ យ៉ាងម៉េចក៏យ៉ាងម៉េចទៅ ព្រោះថាជីវិតរបស់ខ្ញុំក៏រស់នៅ មិនបានយូរទៀតដែរ ដូចនេះខ្ញុំ គួរធ្វើអ្វីសម្រាប់គេជាលើកចុងក្រោយ…

“កាត់ដៃរបស់ខ្ញុំទៅ… កាត់ដៃរបស់ខ្ញុំជំនួសគេ”

“នែ!!! នាងឆ្កួតទេអី? វាមិនពាក់ពន្ទ័នឹងនាងទេ.. ” មីនហ្យុកស្រាប់តែស្រែកឲ្យខ្ញុំខ្លាំងៗ ហើយងាកទៅសម្លឹងមើលស៊ូហ្ស៊ីវិញ “បេ ស៊ូហ្ស៊ី នេះជារឿង CNBLUE និង B2ST មនុស្សគ្មានដឹងរឿង ដូចជាហាំអ៊ិនជុង នាងគួរតែដោះលែងទៅ..”

“មិនបានទេ កាត់ដៃខ្ញុំជំនួសគេទៅ បើនាងត្រូវការ ហើយដោះលែងគេទៅ…” ខ្ញុំនិយាយម្តងទៀត​។

“អូ! ស្រលាញ់គ្នាដល់ថ្នាក់នេះផង? ស្នេហ៏ចាស់ឆេះមកទៀតហើយរឺ?” នាងសើចឡើង ចំអកពួកយើង។

វីវហើយ! នាងមិនមែនចង់បកអាក្រាតរឿងខ្ញុំនៅពីមុខមីនហ្យុកទេដឹង?

“ស្នេហ៏ចាស់ស្អី?” មីនហ្យុកជ្រួញចិញ្ចើម មើលទៅនាងយ៉ាងងើយឆ្ងល់។

ស្លាប់ហើយ យាយស៊ូហ្ស៊ីមាត់មិនបិទគម្រោបទេ!

“មិនដឹងទេអី? ថាស្រីដែលត្រូវគេកាច់បំបាក់ដៃជំនួសលោក កាលឆ្នាំនោះចង់ធ្វើរឿងនោះជំនួសលោកម្តងទៀតហើយ!!”

“នាងចង់ថាម៉េច?” គេសម្លឹងនាងទាំងមិនយល់

“កុំអី ស៊ូហ្ស៊ី!!! សុំអង្វរចុះ…” ខ្ញុំសម្លឹងនាងទាំង ខ្សែភ្នែកអង្វរក សង្ឃឹមថានាងអាចនឹងយល់ដល់មិត្តភាពកាលឆ្នាំនោះ លាក់រឿងនេះពីមីនហ្យុកបាន។

“មានរឿងអីទៅ?” គេនៅតែសួរ មើលខ្ញុំបន្តិចនិងស៊ូហ្ស៊ី បន្តិច

“ពួកគេមិនបានប្រាប់លោកទេ?” នាងសួរម្តងទៀត

“គឺអ្វី?”

“គឺរឿង..” នាងនិយាយមិនទាន់ចប់ផង ក៏មានសម្លេងទ្វារត្រូវគេទម្លាយ​ មកកាច់ចង្វាក់ ហើយស្រមោលមនុស្សប្រុស៣នាក់ បង្ហាញខ្លួនពីទីងងឹតមក រហូតចេញជារូបរាង CNBLUE ទាំង៣ដែល មានយ៉ុងហ្វាឈរកណ្តាលគេ ប៉ុន្តែបើមើលទៅគឺ ជុងស៊ីនសង្ហាជាងគេ។

“ហ៊ើយ ឆាប់ដោះលែងពួកគេទៅ!!” ជុងស៊ីនស្រែកឡើង លាន់លឺពេញឃ្លាំងចាស់នេះ។

“មកលឿនដល់ហើយ…” ស៊ូហ្ស៊ីមិនបានធ្វើមុខភ្ញាក់ផ្អើលអីទេ គ្រាន់តែសម្លឹងមើលទៅពូកគេ ហាក់ដូចជានឹងដឹងថាពួកគេនឹងមកទីនេះអញ្ចឹង។

“បើមិនលឿន ម៉េចនឹងហៅថា CNBLUE ទៅ…” ចុងហ្យុនតវ៉ា

ចុះវាពាក់ពន្ទ័អីដែរ? =_=!

“កុំនិយាយច្រើន ឆាប់ចូលទៅ..” ជុងស៊ីនស្រែកដូចមកធ្វើសង្រ្គាម ហើយក៏ហក់ចូលមកវាយគ្នា ជាមួយនឹងគ្នារបស់ ស៊ូហ្ស៊ី បន្ទាប់មកការវាយគ្នាក៏កើតឡើង។

“ពួកឯងវាយទៅ បេស៊ូហ្ស៊ីនាងអាក្រក់ណាស់ តែចាប់បានដឹងតែចាប់ប៊ឺតមាត់ឲ្យស្លេកមុខតែម្តង…” ជាសម្តីរយរាយរបស់ជុងស៊ីន ពេលកំពុងតែវាយគ្នា =_=^

“ពួកឯងមិនអីទេរឺ? ឆាប់រត់ទៅ..” Apple មិនដឹងចេញមកពីណា ស្រាប់តែមកជួយស្រាយខ្សែឲ្យពួកយើង។

“ចុះពួកគេនោះ?” ខ្ញុំសួរ

“ពួកយើងមិនអីទេ អ្នកទាំង២ទៅមុនសិនចុះ បន្តិចទៀតគ្នាគេមកឥឡូវហើយ ពួកយើងមានតែគ្នាប៉ុណ្ណឹងទេ ត្រូវរត់ចែកជើងគ្នា​ ហើយអ៊ិនជុងនៅមិនទាន់អស់ជាតិថ្នាំទេ​ លោកត្រូវមើលនាងផង មីនហ្យុក..” នាងនិយាយឡើង ហើយព្យាយាមរុញពួកយើងចេញ

“តែថា…”

“ឆាប់ទៅៗៗ”

បន្ទាប់មកពួកយើងទាំង២ក៏ឆ្លៀតឪកាសរត់គេច ពីទីនោះទៅតាមផ្លូវតូចមួយ ដែលមើលទៅស្ងប់ស្ងាត់ណាស់ ដូចជាកន្លែងដែលគេបោះបង់ចោលអញ្ចឹង។ ខណៈពេលនោះដែរ ខ្យល់ក៏បក់ខ្លាំងៗ ហាក់ដូចជាមេឃនឹងរកភ្លៀងមកអញ្ចឹង។

ខ្ញុំព្យាយាមទាញដៃរបស់មីនហ្យុក ឲ្យរត់តាមខ្ញុំ តែគេបែជាគ្រលៀសដៃចេញទាំងមុខខឹងទៅវិញ។

“នាងជាអ្នកណាឲ្យប្រាកដ?” គេសួរ ទាំងទឹកមុខមិនសូវល្អ

“ពេលនេះមិនមែនជាពេលដែលត្រូវនិយាយ រឿងនេះទេ ពួកគេមកដល់ឥឡូវហើយ លោកគួរតែឆាប់រត់ទៅ..”​ ខ្ញុំព្យាយាមកាន់ដៃរបស់គេ ប៉ុន្តែគេបែជារុញខ្ញុំចេញទៅវិញ

“ទេ! ខ្ញុំមិនទៅជាមួយមនុស្ស ដែលគ្មានប្រវត្តិច្បាស់លាស់ ដូចជានាងនោះទេ” គេនៅតែរឹងទទឹង

អាក្មេងនេះ…. រករឿងខុសពេលហើយ -_-

“ចាំចេញពីទីនេះ ចាំនិយាយគ្នាបានទេ?” ខ្ញុំស្រវ៉ាដៃគេម្តងទៀត ហើយអូសយកទៅតែម្តង តែកម្លាំងគេខ្លាំងពេក អួសមិនទៅមុខសោះ… ស៊ាំមែន

“ឈប់ងរងក់ដូចក្មេងបានទេ? លោកនេះមិនមែនជាក្មេងប្រុស រៀនវិទ្យាល័យ ដូចកាលពីមុនទេ លោកចង់ឲ្យគេចាប់ម្តងទៀត ឬយ៉ាងម៉េច? ហេតុអីមិនចេះគិតសោះអញ្ចឹង?” ខ្ញុំគំហកដាក់គេខ្លាំង។

នៅសុខៗមេឃក៏ធ្លាក់ភ្លៀងមែន មកលើពួកយើងទាំង២ខ្លាំងៗ ខ្ញុំសម្លឹងមើលមុខរបស់មីនហ្យុក ទាំងក្តៅក្រហាយបំផុត ហេតុអីក៏គេរឹងបែបនេះ?

“ឈប់ធ្វើឬកពាបែបនេះទៅ លោកគិតនឹងឈរទីនេះ ចាំថ្ងៃស្លាប់រឺយ៉ាងម៉េច? បើលោកខឹងខ្ញុំ ស្អប់ខ្ញុំ មិនចង់ដើរជាមួយខ្ញុំ អញ្ចឹងលោកទៅចុះ.. យ៉ាងណាក៏ល្អដែរបើដើរបែកគ្នានោះ..”

“ហាំ អ៊ិនជុង!!!” គេស្រែកគំហកដាក់ខ្ញុំយ៉ាងខ្លាំង គេមិនដែលបែបនេះទេពីមុនមក​ ប៉ុន្តែហេតុអីទៅ?

“ខ្ញុំមិនមែនហៅនាងទេ គឺខ្ញុំហៅស្រីម្នាក់កាលពី៤ឆ្នាំមុន…” គេនិយាយឡើង

តើគេ… គេចាំខ្ញុំបានហើយមែនទេ?

“គឺ…” ខ្ញុំរកនិយាយអ្វីម្យ៉ាង

“នាង? នាងមកធ្វើអី? រឺក៏មកបោកប្រាស់ខ្ញុំម្តងទៀត? នាងធ្វើដាក់ខ្ញុំមិនទាន់ឆ្អែតចិត្តទេរឺ? នាងនេះ នៅតែប៉ិនសម្តែងដដែរ ធ្វើឲ្យខ្ញុំមើលមិនដឹងសោះ..” កែវភ្នែករបស់គេ ប្រែជាក្រហមគួរឲ្យខ្លាចណាស់

“មីនហ្យុក…ខ្ញុំ..”

“ម្តងនេះនាងសរសេររឿងអីទៀតហើយ? រឺក៏រឿងប្រុសល្ងង់ដែលចាញបោកនាង ដល់ទៅ២ដង?” សំដីរបស់គេ​ ប្រៀបដូចជាកាំបិតមកចាក់បេះដូងរបស់ខ្ញុំអញ្ចឹង តើគេពិតជាស្អប់ខ្ញុំខ្លាំងណាស់ឬ?

“នាងមានមុខប៉ុន្មានទៅ? ម្តងល្អ ម្តងអាក្រក់ តើមួយណាគឺជានាងពិត?”

ហេតុអីក៏ពាក្យនោះឈឺៗយ៉ាងនេះ? មានអារម្មណ៏ថប់ចិត្តណាស់

“នាង…” គេរកនិយាយអ្វីបន្ថែម

“បានហើយ.. លោកឈប់ថាឲ្យខ្ញុំទៀតទៅ.. លោកស្មានថាលោកនឹង គ្រាន់បើជាងខ្ញុំប៉ុណ្ណាទៅ?” ទ្រាំមិនបានក៏ដាក់ទៅវិញទៅ

គេសម្លឹងមើលមកខ្ញុំយ៉ាងភាំងៗ

“ខ្ញុំគ្រាន់តែមក តើវាទាក់ទងអីនឹងលោកដែរ? វាជាសិទ្ធិបុគ្គល.. ខ្ញុំធ្វើឲ្យលោកឈឺ ចុះលោកមិនបានធ្វើឲ្យខ្ញុំឈឺ ដូចគ្នាទេរឺយ៉ាងម៉េច?”

មេឃកាន់តែភ្លៀងឡើង ទោះជាខ្ញុំយំប៉ុណ្ណាក៏គេមិនអាចដឹង ពីភាពឈឺផ្សារបស់ខ្ញុំបានដែរ។

“បានហើយ ឈប់សម្តែងទៅ ខ្ញុំមិនមែនទើបតែស្គាល់នាងទេ..” គេស្រែកមកវិញ ប្រជែងនឹងសម្លេងទឹកភ្លៀង

“នឹងហើយខ្ញុំវាអាក្រក់ មនុស្សមុខ១០០០ លោកស្អប់ខ្ញុំវាត្រូវហើយ ខ្ញុំដឹងថាខ្ញុំមិនគួរមកវិញទេ ខ្ញុំទៅវិញក៏បានដែរ ថ្ងៃក្រោយមិនរំខានលោកទៀតទេ…”

និយាយហើយខ្ញុំ ក៏ប្រុងនឹងដើរចេញទៅ ប៉ុន្តែក៏មានដៃមួយ មកឆក់ដៃរបស់ខ្ញុំ ឲ្យងាកទៅប្រឈមមុខជាមួយគេម្តងទៀត

“មិនខ្វល់ថានាងមានល្បិចស្អីទៀតទេ លើកនេះនាងមកដោយខ្លួនឯងទេ នាងគ្មានសិទ្ធទៅវិញតាមតែទំនើងចិត្តរបស់នាងទេ..” និយាយហើយ គេក៏ទាញខ្ញុំចូលទៅថើបតែម្តង។

O_O!!! នោះគឺជា First Kiss របស់បងស្រីឯងណា!!! ពីមុនគេមិនដែលបែបនេះទេជាមួយខ្ញុំ ហេតុអីក៏ពេលនេះហ៊ានម្ល៉េះ?

ខ្ញុំព្យាយាមរុញគេចេញ ប៉ុន្តែគ្មានកម្លាំងសោះ ព្រោះថាគេជាមនុស្សប្រុស រុញយ៉ាងម៉េចក៏មិនចេញ មិនតែប៉ុណ្ណោះ កាន់តែរុញ គេកាន់តែអោប កាន់តែខ្លាំងឡើង =//=

ណាមួយខ្ញុំកំពុងតែត្រូវជាតិថ្នាំផងនោះ ហេតុអីក៏គេហ៊ានធ្វើបែបនេះ ដាក់មនុស្សស្រីដែលគ្មានផ្លូវស៊ូរួចដូចជាខ្ញុំ?

បន្តិចក្រោយមក គេក៏ដកខ្លួនចេញពីខ្ញុំ ហើយសម្លឹងមើលមកខ្ញុំដោយខ្សែរភ្នែកខឹងសម្បា

ផាច់!!! ខ្ញុំទះគេមួយកំផ្លៀងដោយមិនបាច់និយាយច្រើន.. មនុស្សឆ្លៀតឪកាស!!

“ខ្ញុំមិនមែនជាឧបករណ៏បញ្ចេញកំហឹងទេ..” ខ្ញុំស្រែកដាក់គេខ្លាំងៗ

“១កំផ្លៀងនេះ នាងនឹងសងនៅពេលនេះតែម្តង..” និយាយហើយគេ ក៏រុញខ្ញុំទៅទាល់នឹងជញ្ជាំង ហើយក៏ចាប់ថើបម្តងទៀត។

អា!!!!! រកនឹកពាក្យជេរមិនចេញទេ T_T

កាន់តែរុញចេញ កាន់តែស្អិត ពិបាកពេកខ្ញុំក៏ខាំបបូមាត់របស់គេទៅ…

“អុយ..” គេដកខ្លួនចេញម្តងទៀត ហើយប៉ះបបូមាត់តិចៗ

ចំណែកខ្ញុំរៀបនឹងទះគេមួយកំផ្លៀងទៀតទៅហើយ បើគេមិននិយាយថា

“ហ៊ានតែ១កំផ្លៀងទៀត នឹងចាប់រំលោភនៅត្រង់នេះតែម្តង =__=”

T___T ចង្រៃយ!!! ត្រូវគេគំរាមទៀតហើយ មនុស្សស្រីតែងតែត្រូវមនុស្សយកប្រៀបរហូត ទោះបីជាខ្លួនអាយុច្រើនជាងគេ ១ឆ្នាំក៏ដោយចុះ។ ខូចចិត្តណាស់ -_-;;

ហើយក៏ត្រូវគេចាប់ថើបជាលើកទី៣ ដោយគ្មានការតវ៉ាច្រើន មុននឹងការចងចាំរលត់បាត់ ហើយអ្វីៗក៏ប្រែក្លាយជាងងឹត។

ខ្ញុំដឹងខ្លួនម្តងទៀត ក៏ដឹងដល់អារម្មណ៏ត្រជាក់ៗ ដែលនៅលើក្បាល… ពេលបើកភ្នែកឡើងក៏ឃើញ Apple កំពុងតែស្អុំក្បាលឲ្យខ្ញុំតែម្តង។

“នាងក្តៅខ្លួនខ្លាំងណាស់” នាងនិយាយឡើង ពេលឃើញខ្ញុំដឹងខ្លួនវិញ

“ប្រហែលជាត្រូវទឹកភ្លៀងហើយ…” ខ្ញុំដកដង្ហើមធំ

ប៉ុន្តែភ្លៀងមែនទេ? តើកាលពីយប់នោះ គឺជាសុបិន្តឬក៏រឿងពិត? O_O!! គេថើបខ្ញុំ រហូតដល់ខ្ញុំសន្លប់? =_=?

“ប្រហែលហើយ… លេបថ្នាំសិនទៅ” Apple ហុចថ្នាំឲ្យខ្ញុំ បន្ទាប់ពីទទួលថ្នាំពីនាង ខ្ញុំក៏លេបវាតែម្តង។

ងេតតតត… ទ្វាបើកឡើង បង្ហាញឲ្យឃើញមីនហ្យុក និងយ៉ុងហ្វាដើរចូលមក ចំណែកខ្ញុំស្ទើរតែឆ្លាក់ថ្នាំទៅហើយ នៅពេលដែលឃើញមុខគេម្តងទៀត។

“ដឹងខ្លួនហើយ?” យ៉ុងហ្វាសួរឡើង

“បើមិនដឹងខ្លួនគឺដេកហើយ..” Apple ឆ្លើយជំនួស

“ប្អូនអាជុងស៊ីន សំដីដូចបងបេះបិត… =_=” គេសម្លក់នាងបន្តិច។

ខ្ញុំឆ្ងល់ណាស់ នៅនរកគ្មានការងារធ្វើឬយ៉ាងម៉េច បានយមទូតចេះតែមកដើរ ក្រឡុកមនុស្សអញ្ចឹង?

“បើមិនឲ្យកាត់តាមគាត់ ឲ្យកាត់តាមលោកឬ? បន្តិចទៀតចាប់ផ្តើមប្រកួតហើយ មិនទានរៀបចំខ្លួនទៀត?” Apple តវ៉ាបន្តិច ក៏ងាកទៅនិយាយរឿងប្រកួតវិញ។

“ប្រកួត? ថ្ងៃនេះជាថ្ងៃទៅប៉ុន្មានហើយ?” ខ្ញុំសួរយ៉ាងភ្ញាក់ផ្អើល

“ទី២៥ហើយ ថ្ងៃដែលប្រកួតនឹង B2ST នាងសន្លប់អស់៣ថ្ងៃហើយ…” Apple ប្រាប់

“គេងយូរដល់ថ្នាក់នឹងផង?”

“ត្រូវហើយព្រោះនាងជាជ្រូកនោះអី…” មីនហ្យុកបើកមាត់ ប្រើសម្តីឌឺដងជាលើកទី១។

“ចុះអ្នកណាជាដើមហេតុ ដែលធ្វើឲ្យខ្ញុំត្រូវទឹកភ្លៀង?” ខ្ញុំសម្លក់មុខគេ ដោយមិនភ្លេចរំកិលទៅបបូមាត់របស់គេតិចៗ

ចង្រៃយ T_T នឹកឃើញរឿងនោះទៀតហើយ គេថើបខ្ញុំ… តើគួរប្រឈមមុខនឹងគេបែបណា? អៀនខ្លួនណាស់!!

“បងប្រុសយ៉ុងហ្វា គួតែចេញទៅបានឬនៅ? កុំរំខានគេ..” Apple ស្រាប់តែទាញដៃយ៉ុងហ្វាចេញពីបន្ទប់ ហើយថែមទាំងបិទទ្វារទៀត។

=//= ស្លាបហើយ យមទូតរបស់ខ្ញុំ ត្រូវគេអូសយកទៅបាត់ហើយ ឲ្យខ្ញុំនៅតែ២នាក់គេឬ? ខ្ញុំនិយាយអីមិនចេញទេ… !! ព្រោះខ្មាសគេណាស់ U_U

ខ្ញុំប្រញាប់ងាកមុខចេញ និងបែខ្នងចេញពីគេ ទៅម្ខាងទៀត ព្រមទាំងទាញភួយមកគ្របក្បាលឲ្យជិតទៀតផង។

“ប្រយត្ន័ថប់ខ្យល់ស្លាប់ទៅ..” គេបោះសម្តីឡើងមក

“ស្លាប់ក៏ល្អ ជាសជាងបានឃើញមុខ មនុស្សឆ្លៀតឪកាសដួចជាលោកដែរ” ខ្ញុំតបទៅវិញ

“នាងបែបចង់ម្តងទៀតហើយមើលទៅ -.-”

T_T មើល! គំរាមទៀតហើយ..!!

 “ខ្ញុំទៅប្រកួតហើយ នាងសម្រាកនៅទីនេះចុះ បើស្លាបើដោយសារថប់ខ្យល់នោះ ខ្ញុំមិនចូលរួមសូម្បីតែបុណ្យសពទេ…” និយាយចប់គេក៏បិទទ្វារ ហើយដើរចេញទៅ។ 

ខ្ញុំបើកភួយចេញ ហើយសម្លឹងមើលទៅទ្វារនោះយ៉ាងមួម៉ៅ.. គេចង់ឲ្យខ្ញុំឆាប់ស្លាប់ណាស់រឺ? ខ្ញុំក្លាយជាបែបនេះ ដោយសារអ្នកណាហ្អាស?

និយាយជាមួយខ្ញុំសោះកក្រោះណាស់​ តែបើជីយ៉នវិញ យ៉ាងផ្អែមតែម្តង!!

២០នាទីក្រោយ

 ខ្ញុំគួរតែទៅមើលការប្រកួតដែរទេ? ប៉ុន្តែនៅមានអារម្មណ៏ថាឈឺក្បាលនៅឡើយ … ខ្ញុំឈ្លីក្បាលខ្លួនឯងតិចៗ ហើយក៏ប្រញាប់ប្តូរសម្លៀកបំពាក់អ្នកជំងឺចេញ និងលួចចេញពីពេទ្យស្ងាត់ៗ។

 ត្រឹម៣០នាទី ខ្ញុំក៏មកដល់កន្លែងប្រកួត.. ចំណែកទីនេះពិតជាមានមនុស្សច្រើនណាស់.. សំណាងហើយ ដែលខ្ញុំជាសមាជិកក្រុមបាល់រន្ទះនេះ ដូចនេះខ្ញុំមិនចាំបាច់ត្រូវការសំបុត្រ ដើម្បីចូលរួមមើលនោះទេ គឺមានកន្លែងប្រចាំក្រុមស្រាប់ៗ។

B2ST ប្រកួត ពិតជាមានការអ៊ូអរមែន ព្រោះថាគេជាអ្នកល្បី ហើយមកប្រកួតជាមួយ ក្រុមបាល់រន្ទះដែលស្ទើរតែគ្មានឈ្មោះសោះ =_=  គ្រាន់តែគិតក៏ដឹងដែរ ថាពួកអ៊ុំស្រីៗទាំងនោះ ជាហ្វេនរបស់អ្នកណា។

ចូលមកដល់កន្លែងប្រកួត ខ្ញុំឃើញម្នាក់ៗដូចជាយ៉ាប់ណាស់ ចំណែកជុងស៊ីនវិញ គឺអង្គុយឈ្លីជើងខ្លួនឯង ដូចជាគេមានរបួសហើយ.. ពេលនេះគួរតែជាពេលសម្រាកទេដឹង?

“ជុងស៊ីន លោកមានរឿងអីនឹង?” ខ្ញុំចូលទៅសួរ

“គឺមិនដឹងថា យ៉ាង យូស៊ុបម្នាក់នោះធ្វើអីទេ បងប្រុសស្រាប់តែបែបនេះ..” Apple និយាយជំនួស។

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet