Chapter 2

ត្រលប់ក្រោយ ថែរបេះដូងចាស់

ភាគទី២

 នៅខាងក្រៅ

“លោកជាខ្មោច ជាមនុស្ស ឬជាយមទូត​ ឲ្យប្រាកដ?” ខ្ញុំសួរយ៉ុងហ្វា

“គឺទាំង៣ ”

“ខ្ញុំមិនយល់ទេ”

យ៉ុនហ្វាមិននិយាយអ្វីទាំងអស់ គឺបានត្រឹមតែញញឹមយ៉ាងមានន័យ

“លោកមិនគិតថានឹងចង់ប្រាប់ខ្ញុំទេ មែនទេ?”

“ពីមុនខ្ញុំស្លាប់ ខ្ញុំជាខ្មោច ពេលទៅរកនាង ខ្ញុំគឺយមទូត ចំណែកពេលនេះជាមនុស្ស..”

“លោកជួយនិយាយឲ្យច្បាស់បន្តិចមើស…” គ្រាន់តែសួរក៏ស្មុគស្មាញមែន -_-

“ខ្ញុំជាយមទូត ដែលចាត់តាំងមកដើម្បីជួយនាង សងសឹងនឹងមីនហ្យុក មុនពេលដែលនាងស្លាប់ នាងអាចសម្រេចបំណងប្រាថ្នាបានមួយ.. អ៊ុប…” គេស្រាប់តែបិទមាត់ ដឹងថាខ្លួននិយាយជ្រុងអ្វីម្យ៉ាង។

“ស្លាប់? ខ្ញុំត្រូវស្លាប់មែនទេ?”

“អ៊ូយ មិនមែនទេ..” គេធ្វើមុខដូចជាភ័យណាស់អញ្ចឹង

“ប្រាប់ខ្ញុំមកល្អជាង ជុង យ៉ុងហ្វា..” ខ្ញុំគំហកដាក់គេ

“ហ៊ើយ ណ្ហើយចុះ ប្រាប់ក៏បានដែរ មែនហើយ​ នាងត្រូវស្លាប់នៅពេល២ខែទៀត ខ្ញុំជាយមទូត ដែលសម្រេចបំណងឲ្យអ្នកមុនស្លាប់ ហើយក៏មើលដឹងពីនាងដែរ ថាបំណងរបស់នាងគឺ ឲ្យប្រុសនោះចងចាំនាងវិញ.. ” គេនិយាយដូចជាដឹងពីអារម្មណ៏ពិតរបស់ខ្ញុំមែន

ឬក៏គេពិតជាយមទូតមែន? នេះខ្ញុំពិតជាត្រូវស្លាប់មែនទេ? T_T

“អ៊ិនជុង… ពេលនេះនាងគួរតែធ្វើអ្វីតាមដែលនាងចង់ធ្វើចុះ ពេលវេលាមានតម្លៃណាស់​​ កុំឲ្យដូចខ្ញុំឲ្យសោះ ស្លាប់ទាំងស្តាយ មិនបាននិយាយពាក្យចុងក្រោយជាមួយគេ.. ”​​ គេធ្វើមុខស្ងួតហើយសម្លឹងមើលទៅស្រី ម្នាក់ដែលកំពុងតែ គូររូបក្រោមដើមឈើនោះ។

ឬក៏នាងជាសង្សាររបស់គេ? ខ្ញុំចាប់ផ្តើមធ្វើចិត្តមិនត្រូវហើយ.. នេះវាមានអ្វីកើតឡើងចំពោះខ្ញុំ?

ម៉ោងចូលរៀនអក្សរសាស្រ្ត របស់ខ្ញុំក៏មកដល់ ប៉ុន្តែរៀនមិនចូល -_- ព្រោះអីជិតស្លាប់ហើយ មិនដឹងជារៀនហើយបានអីមកវិញ ;_; ខំរៀនជិត២០ឆ្នាំហើយ តែក៏មិនអាចសម្រេចគោលដៅថ្ងៃអនាគតបានទៀត ពិតជាខាតលុយមែន

“អេ អត់ទោស សុំអង្គុយជាមួយគ្នាបានទេ?” សិស្សស្រីស្អាតម្នាក់ ចូលមកនិយាយជាមួយខ្ញុំ

នាងគឺស្រីដែលយ៉ុងហ្វានិយាយ ដល់កាលពីព្រឹកមិញនោះហើយ -0-

“ចាសមិនអីទេ.” ខ្ញុំរុញកៅអីឲ្យនាង

“អគុណហើយ ខ្ញុំឈ្មោះ ហ្យូមីន រីករាយដែលបានស្គាល់ ^^”

“ខ្ញុំអ៊ិនជុង..” ខ្ញុំតបវិញ

“មើលទៅនាងប្រហែលជាស្រលាញ់អក្សរសាស្រ្តហើយ បានជាមកថ្នាក់នេះ…” នាងនិយាយឡើង

“ចាស ^^”

“ចំណែកនាង ជាមិត្តស្រីរបស់យ៉ុងហ្វាមែនទេ?” នៅសុខៗខ្ញុំក៏សួរឡើង ទាំងមិនដឹងខ្លួន

“យ៉ុងហ្វាណា? -__-^ ” នាងសួរវិញ

“គឺ ជុង យ៉ុងហ្វាដែលនៅ CNBLUE នោះ នាងមិនស្គាល់ទេ?”

“អូ គឺគេ មែនទេ? មិនមែនទេ គេប្រាប់នាងថាជាសង្សាររបស់ខ្ញុំឬ? =_=^ ” មើលទៅមុខនាងដូចជាយ៉ាបយឺនណាស់

ហេតុអីក៏ជាបែបនេះ? ដំបូងគឺខ្មោចយ៉ុងហ្វាមករក ពេលប្តូរសាលាមក មីនហ្យុក និង ជុងស៊ីនក៏មិនចាំខ្ញុំបាន ហើយនៅសុខៗក៏មកប្រាប់ថាខ្ញុំជិតស្លាប់ទៀត ឥឡូវសង្សារដែលយ៉ុងហ្វាថាគេស្តាយក្រោយ ដែលមិនបានថែររក្យា ក៏បដិសេធទៀត

តើមួយណាជារឿងពិត?

“ប្រហែលជាខ្ញុំស្តាប់ច្រលំ -0-”

“អូខេ”

ពេលវេលាពេញមួយថ្ងៃដូចជាលឿនណាស់ ទីបំផុតក៏ដល់ម៉ោងចេញពីរៀន

“អ៊ិនជុង ” ហ្យូមីនរត់មកតាមខ្ញុំត្រុកៗ

“មានរឿងអី?”

“នាងមិនទាន់មានក្រុមទេតើមែនទេ?” សួរទាំងញញឹម

“ត្រូវហើយ មិនទាន់ទេ ព្រោះមិនសូវស្គាល់..”

“ចូលក្រុមខ្ញុំទៅ ^^ គឺក្រុមបាល់រន្ទះ ជាក្រុមបាល់បោះ..”

 =.=” នាងពូកែគិតមែន អ្នកអក្សសាស្រ្តនិងក្រុមបាល់បោះ ត្រូវគ្នាឆ្ងាយណាស់

“ខ្ញុំថាដូចជាមិនសូវល្អទេដឹង? ខ្ញុំចេះតែសរសេរ មិនចេះលេងបាល់ទេ..”

“មិនចេះអាចរៀនបានទេតើ ម្យ៉ាងទៀតក្រុមនោះ គឺមានអ្នកខ្លាំងពូកែដូចជា CNBLUE ពួកយើងច្បាស់ជាបានពិន្ទុខ្ពស់…”

“CNBLUE?” មានន័យថា ក៏មានមីនហ្យុកដែរ ខ្ញុំគួរតែធ្វើអ្វីម្យ៉ាងបានៗ ដើម្បីនៅក្បែរគេ

“ត្រូវហើយ ជំរុំបាល់រន្ទះមានសមាជិក ៧នាក់ គឺ CNBLUE ទាំង៤  មេក្រុម Apple និងសមាជិក២នាក់ទៀត គឺខ្ញុំនេះហើយ ចាប់អារម្មណ៏ទេ?”

“អញ្ចឹងក៏បាន..”

“អស្ចារ្យណាស់ អ៊ិនជុងគួរឲ្យស្រលាញ់មែន…” ហ្យូមីនញញឹម ហើយលោតរាំជុំវិញខ្ញុំ

កាងមីនហ្យុក យើងនឹងជួបគ្នាម្តងទៀតហើយ…

ពេលមកដល់បន្ទប់ក្រុម បាល់រន្ទៈ..

“Hey Girl ជួបទៀតហើយ នាងកំពុងតែមកតាមរកបេះដូងខ្ញុំឬ?” ជុងស៊ីន សម្រាលខ្លួនមកជិតខ្ញុំតាំងពីពេលណាមកមិនដឹង =_=

“លីជុងស៊ីន ធ្វើឲ្យត្រឹមត្រូវបន្តិចមើស..” ហ្យូមីនថាឲ្យ

“អ៊ុំស្រីនេះ មិនយល់ពីភាពសង្ហារបស់មនុស្សសោះ..” គេថាឲ្យនាងវិញ

“ឈិ…”

 “ហ្យូមីន នាងនាំអ្នកណាមកនឹង?” ស្រីម្នាក់ទៀតសួរ តាមមើលទៅដូចជាឆ្មើឆ្មៃណាស់។

“Apple ហា នេះជាសមាជិកថ្មីរបស់ក្រុមយើង… ^^” ហ្យូនមីនប្រាប់មិត្តនាង

“អញ្ចឹងឬ? =_= ក្រុមយើងមានគេចង់ចូលដែរ?” នាងធ្វើមុខស្មើរ

“ថាម៉េច? នាងចូលក្រុមបាល់បោះ? ” លីចុងហ្យុនដែលទើបតែចេញមកពីបន្ទប់ទឹក ធ្វើមុខភ្ញាក់ផ្អើល។

“គួរឲ្យស្រលាញ់ស្លាប់ហើយ ^^” ជុងស៊ីនធ្វើមុខរីក

“ផែនការបានល្អណាស់ =_=^ ” យុងហ្វាដៀងភ្នែកមកខ្ញុំ

“ស្វាគមន៏សមាជិកថ្មី..” ហ្យូមីនទះដៃប៉ាប់ៗៗៗ

ម្នាក់ៗសុទ្ធតែសម្តែងពីអារម្មណ៏របស់ខ្លួនចំពោះខ្ញុំ លើកលែងតែមីនហ្យុក មិនសម្តែងទឹកមុខឬនិយាយអីសោះ គិតតែពីអង្គុយចុច Game ដូចជាខ្ញុំនឹងធាតុអាកាសអញ្ចឹង

“កុំប្រកាន់វា តែអញ្ចឹង..” យ៉ុងហ្វា ដូចជាដឹងចិត្តខ្ញុំទើបគេប្រាប់

ខ្ញុំសម្លឹងមើលទៅគេទាំងទើសចិត្ត គេគឺបែបនេះស្រាប់ ឬក៏បែបនេះតែជាមួយខ្ញុំទេ?

“សួស្តី ខ្ញុំ ហាំ អ៊ិនជុង សមាជិកថ្មី រីករាយដែលបានស្គាល់..” ខ្ញុំព្យាយាមនិយាយរកគេមុន

“កាង មីនហ្យុក..” គេនិយាយតែមួយម៉ាត់​ ដូចគ្មាអារម្មណ៏សោះ នៅតែចុច Game

“បានហើយ អ៊ិនជុង កុំរវល់នឹងគេ បែទិសដៅមករកខ្ញុំវិញមក..” ជុងស៊ីនបង្វិលមុខខ្ញុំទៅរកគេវិញ។

“អាចង្រៃនេះ ល្មមឈប់លេងសើចហើយ…” យ៉ុងហ្វាទះក្បាលជុងស៊ីមួយដៃ

-__-^  នេះជាជំហ៊ានទី២ហើយដែលខ្ញុំដើរខុស មិនគួរចូលក្រុមឡប់ៗនេះសោះ

“បានហើយ បើមកជុំគ្នាហើយ យើងមកពិភាក្សារឿងប្រកួតនៅ ២អាទិត្យទៀតវិញ ” Apple និយាយឡើង

“តែនៅខ្វះម្នាក់ទៀត..” ជុងស៊ីនប្រាប់

“គឺយាយស្រីស្អាតនោះមែនទេ? ជ្រេញឬកដល់ហើយ ធ្វើចរិកឲ្យគេចាំរហូត” ហ្យូមីនពេបមាត់

“នាងប្រហែលជាចង់ឲ្យមីនហ្យុក ហក់ទៅខាំក្បាលនាងហើយមែនទេ?” ជុងស៊ីនសម្លឹងនាង

ទាក់ទងអីនឹងមីនហ្យុក? ស្រីម្នាក់នោះជាសង្សាររបស់គេ?

តែយ៉ុងហ្វាប្រាប់ខ្ញុំថា មីនហ្យុកនៅមិនទាន់មាននរណាទេ តើជាអ្វីឲ្យប្រាកដ?

“អឺមែន. ភ្លេចថាជាសំណព្វចិត្តរបស់គេ.. ឈិ អញ្ជើញកាន់ជើងគ្នាចុះ..” ហ្យូមីននិយាយ

“មីនហ្យុក ខ្ញុំមកហើយ” ស្រីម្នាក់រត់ចូលមក ហើយហុចសៀវភៅ១ក្បាលឲ្យទៅគេ

វាមិនអាចទេ O_O ខ្ញុំកំពុងតែស្រមើស្រម៉ៃមែនទេ? ស្រីនោះគឺ..

“ផាក ជីយ៉ន???”

វាមិនអាចទេ ផាក ជីយ៉នគ្មាននៅលើលោកនេះទេ តែហេតុអីក៏មកឈរពីមុខខ្ញុំ? ថែមទាំងនៅជាមួយមីនហ្យុកទៀត។

“ចាស?” នាងងាកមករកខ្ញុំ ជាមួយស្នាមញញឹម

“នាងគឺជីយ៉ន?” ខ្ញុំសួរម្តងទៀត ក្រែងលោច្រឡំមនុស្ស

“ពួកយើងធ្លាប់ស្គាល់គ្នាឬ?”  នាងបើកភ្នែកធំៗ

ពិតណាស់ នាងគឺជីយ៉ន មនុស្សស្រីដែលនៅក្នុងប្រលោមលោករបស់ខ្ញុំកាលឆ្នាំនោះ ជាអ្នកធ្វើឲ្យខ្ញុំដើរតួចជំនួសនាង ហើយមីនហ្យុកក៏ស្រលាញ់ តែហេតុអីក៏នាងនៅទីនេះ?

“គឺថាស្គាល់គ្នាទៅ ជីយ៉ន នេះអ៊ិនជុង សមាជិកថ្មី របស់ពួកយើង ចំណែក អ៊ិនជុង នេះជីយ៉ន ស្គាល់ឲ្យហើយទៅ នាងគួរតែស្គាល់ហើយ តែមិនមែនជាម្នាក់នោះទេ” សម្តីចុងក្រោយរបស់យុងហ្វា និយាយហាក់ដូចជាចង់ឲ្យខ្ញុំស្តាប់តែម្នាក់អញ្ចឹង។

មីនហ្យុកលើកចិញ្ចើមឡើង ហើយមើលមកខ្ញុំទាំងសង្ស័យ

“សូស្តី” ជីយ៉នរាក់ទាក់មុន

ស្នាមញញឹមមួយនោះ គឺរបស់ដែលមីនហ្យុកគេស្រលាញ់ ហេតុអីក៏ពេលប្រឈមមុខនឹងនាង ខ្ញុំមានអារម្មណ៏ថាឈឺអញ្ចឹង?

“សួស្តី..” ខ្ញុំនិយាយទាំងទើសទាល់

“បានហើយ មកជុំគ្នាល្អហើយ ពេលនេះពួកយើងនិយាយរឿងក្រុមវិញ” Apple ចាប់ផ្តើមនិយាយ

“សុំទោសខ្ញុំមិនស្រួលខ្លួន.. សុំទៅមុនហើយ..” និយាយហើយខ្ញុំក៏ដើរចេញទៅ

ពិតណាស់ខ្ញុំទ្រាំនៅមើលមុខ ជីយ៉ន និង មីនហ្យុកមិនបានទៀតទេ.. ដូចនេះដឹងខ្លួនចាកចេញឲ្យហើយបានៗ។

“អ៊ិនជុងឈប់សិន.. អេ”​ យ៉ុងហ្វាដើរតាមពីក្រោយ ស្រែកហៅខ្ញុំ តែខ្ញុំមិនខ្វល់នោះទេ

ការចងចាំចុងក្រោយមុនពេលស្លាប់អី នាំតែគេពិបាកចិត្តទេ គេមានជីយ៉នរូបពិតទៅហើយ មនុស្សក្លែងក្លាយដូចជាខ្ញុំ នៅទៀតបានផលអីមកវិញ? ខ្ញុំមិនគួរមកសោះម្តងនេះ

“ហាំ អ៊ិនជុង..” ​នៅសុខៗដៃរបស់នរណាម្នាក់ ក៏មកអូសខ្ញុំត្រលប់ក្រោយ ប្រឈមមុខនឹងគេ..

O_O គឺគេ… មិនមែនជុងស៊ីន ឬក៏យ៉ុងហ្វានោះទេ តែគឺ..

“កាង មីនហ្យុក?”​ ខ្ញុំភ្លាត់សម្លេង នេះគេទុកជីយ៉នចោល ហើយរត់មកតាមខ្ញុំមែនទេ?

គេសម្លឹងមើលខ្ញុំដោយខ្សែភ្នែក ទន់ភ្លន់ជាលើកទី១ តែក៏ត្រលប់ទៅខ្សែភ្នែកសោះអង្គើយវិញ។

“នាងជាអ្នកណា? ហាំអ៊ិនជុង.?”

សំណួរគេធ្វើឲ្យខ្ញុំគាំភ្លាម រកឆ្លើយអីមិនចេញ

“ហេតុអីក៏ខ្ញុំមានអារម្មណ៏ថា ពួកយើងធ្លាប់ស្គាល់គ្នា​ ពីមុនមក? ហេតុអីក៏ខ្សែភ្នែករបស់នាងដូចជាម្នាក់នោះម្ល៉េះ?” ខ្សែភ្នែករបស់គេស្ទើរតែចាក់ដោតខ្ញុំទៅហើយ

“លោកស្គាល់ខ្ញុំឬ?” ខ្ញុំធ្វើពើ

“នាង…” គេនៅតែសម្លឹងមើលខ្ញុំ ដើម្បីចាប់កំហុស “ប៉ិនសម្តែងបំផុត”

“ហា?” គេមិនមែនចាំខ្ញុំទេដឹង?

សម្តីនោះដូចជា សម្តី៤ឆ្នាំមុនដែលគេនិយាយជាមួយខ្ញុំ

~ នាងកុហកខ្ញុំ

~  ហេតុអីក៏ខ្ញុំមានអារម្មណ៏ថា មិនដូចគ្នាពេលនៅជាមួយពួកគេ?

~  សង្សាររបស់ខ្ញុំ មិត្តរបស់ខ្ញុំ ប្អូនធម៏របស់ខ្ញុំ គឺជានាងទាំងអស់!! ហេតុអីក៏នាងប៉ិនសម្តែងយ៉ាងនេះ?

 

 “លោក??” ខ្ញុំស្លុតចិត្ត

“ទោះជាពេលនេះខ្ញុំមិនទាន់ដឹងថានាងជាអ្នកណា ហើយមកធ្វើអី តែខ្ញុំសុំប្រាប់ឲ្យហើយ ហាមមានបំណងមិនល្អជាមួយមិត្តរបស់ខ្ញុំ មួយណាទាំងអស់ ជាពិសេសគឺជុងស៊ីន”

មើលតាមទឹកមុខរបស់គេ ដូចជាមិនបានលេងសើចទេ ហើយខ្ញុំនឹងទៅតាម ជុងស៊ីនតាំងអីពេលណាមក? -_-

“ថាម៉េច? ជុងស៊ីន?”  ខ្ញុំចង់តែស្រែកទេ

“ហើយខ្ញុំក៏មិនចូលចិត្តសមាជិកដែល គ្មានការទទួលខុសត្រូវដូចជានាងដែរ ល្មមត្រលប់ទៅក្រុមវិញទៅ គេកំពុងតែចាំ”​ បន្ទាប់មកគេក៏ដើរទៅវិញបាត់

=__= កាង មីនហ្យុក លោកកំពុងតែកូខ្ញុំមែនទេ?

ទីបំផុតខ្ញុំក៏ត្រលប់មកក្រុមវិញ ហើយត្រូវមកអង្គុយស្តាប់ពួកគេនិយាយអីមិនដឹង ទាំងមិនយល់សោះ។

“ពួកយើងនឹងចូលប្រកួតបាល់បោះជាមួយ B2ST ដែលនៅមហាវិទ្យាល័យ Cube នោះ” Apple ចាប់ផ្តើមនិយាយ

“គ្រាន់តែជារឿងកំប៉ិកំប៉ុកសោះ ពួកអាកូនក្មេង មុខក្មេងទាំងអស់នោះវាអស្ចារ្យ ប៉ុណ្ណាទៅ?” ជុងស៊ីន និយាយមកយ៉ាងឡួយ

=_= ដូចខ្វះពាក្យជេរ កូនក្មេងហើយ មុខក្មេងទៀត លីជុងស៊ីន CNBLUE ជេរគេបានត្រឹមតែប៉ុណ្ណឹងឯង។

 “បងប្រុសមើលងាយសត្រូវពេកហើយ តាមដែលខ្ញុំដឹង ពួកគេមិនមែនជាកីឡាករ ធម្មតាទេ” Apple និយាយហើយចាប់ផ្តើម បើក Laptop មកនិងចុចរក Video ការប្រកួតរបស់ B2ST

“នេះហើយ គឺការប្រកួតរបស់ពួកគេ.. កាលឆ្នាំទៅ” នាងបង្ហាញឲ្យពួកយើង មើលឃើញអាមុខស្អាត៦នាក់។

“មេក្រុមគឺ យូន ដូជូន ជាខ្សែប្រយុទ្ធសំខាន់បំផុត គេនេះទទួលបានការវឹកហាត់ តាំងពីតូច ហើយ​ ក៏ធ្លាប់បានជើងឯងជាច្រើនដែរ លឺថាសម្ពន័កីឡា កំពុងតែតាមមើលគេម្នាក់នេះ…”

តាមស្តាប់ Apple និយាយទៅដូចជាមិនធម្មតាមែន

“តែបើ គួរឲ្យប្រយត្ន័បំផុតគឺ Rencho ឈ្មោះដើមគឺ ចាង ហ្យុនសឹង កំពូលខ្សែប្រយុទ្ធ​ លេខ២ អាតានេះគឺមុខងាប់ មិនលំអៀង ពិបាកចាត់បន្តិច ជាពិសេសគឺ ជំហ៊ានជើងបង្វិលពពករបស់គេ លឿនបំផុត គ្មានអ្នកណាអាចស្មានដល់ទេ ក៏មិនមានអ្នកណាទប់បានដែរ..”

“ចំណែកខ្សែកណ្តាលគឺ យ៉ុងគុន ឈ្មោះពិតគឺ យ៉ុង ជុន ហ្យុន ពូកែនឹងបន្លំភ្នែកគេ បើយើងមិនបានចាប់ Push Video ទេ យើងក៏មិនដឹងដែរថា គេបន្លំ ម្នាក់នោះរហ័សណាស់.. ចាំថា ក្រុម SHINee សាលា SM បានប្រកួតជាមួយពួកគេ តែចុងក្រោយ ឆយមីនហូ ដែលជាខ្សែប្រយុទ្ធនោះ ក៏ដួលសន្លប់នៅពេលប្រកួត តែគ្មានអ្នកណាដឹងទេថា យ៉ុង គុនបានធ្វើអីនោះ”

“អញ្ចឹងម្នាក់នឹងប្រាកដជាគួរឲ្យខ្លាចណាស់ហើយ..” ចុងហ្យុនធ្វើមុខរិះគិត

“យ៉ាង យូស៊ុប​ គឺខ្សែចាំទីដ៏ខ្លាំង មិនមានអ្នកណាអាចគេចផុតពីគេ បានងាយៗនោះទេ អាមុខក្មេងនោះ ពូកែស្ងប់ចិត្តណាស់ គេអាចដឹងពីដំណើរ នឹងគំនិតរបស់គូរប្រកួតបានយ៉ាងរហ័ស ចំណែក លី គី ក្វាង ម្នាក់នោះក៏មិនណយដែរ គ្មានអ្នកណាដឹងពីកំលាំងពិតរបស់គេទេ ព្រោះមិនសូវចូលប្រកួត មួយទៀតគឺ សុង ដុងវ៉ូន ជាសមាជិកសំខាន់ បាត់មិនបាន បន្ទាប់ពីខ្សែប្រយុទ្ធ Rencho គេនោះហក់បានខ្ពស់ណាស់ ជាពិសេសគឺជំហ៊ានជើង 90 ដឺក្រេរបស់គេ មិនងាយដោះបានទេ ”

“មិនបាច់ប្រកួតទេអញ្ចឹង សុំចុះចាញ់ឲ្យហើយ =_=^ ” សម្តីដ៏អស់សង្ឃឹមរបស់ជុងស៊ីន

Apple និយាយមួយថ្ងៃដូចឲ្យខ្យល់ស្តាប់អញ្ចឹង ព្រោះគ្មាននរណាចាប់អារម្មណ៏សោះ។

ចុងហ្យុនកំពុងតែញ៉ាំមីកំពុង

យុងហ្វា ដាក់កាសស្តាប់ចម្រៀង និងហែកមាត់ច្រៀងតាមភ្លេង

ជីយ៉ន និង ហ្យូមីនកំពុងតែចុច Game

មីនហ្យុកអង្គុយអានសៀវភៅស្ងាត់ៗ

សរុបមកមានតែខ្ញុំ និងជុងស៊ីនទេដែល នៅទ្រាំស្តាប់នាងនិយាយ យ៉ាងចង់ហៀទឹកមាត់ ។

“ពួកអ្នកទាំងអស់គ្នា មានយកចិត្តទុកដាក់ស្តាប់ខ្ញុំទេ?” នាងស្រែកឡូឡា

“ដឹងថាចាញ់ឲ្យហើយទៅ ពួកយើងជាអ្នកភ្លេងមិនមែន អ្នកបាល់បោះអាជីពដូចពួកគេទេ” ចុងហ្យុនថា

“កំសាកអត់បានការ សំណាងហើយ បានអ៊ិនជុងនិង បងប្រុសជុងស៊ីន នៅមានចិត្តតស៊ូស្តាប់ខ្ញុំនិយាយ” នាងនិយាយឡើង

“ការពិតទៅ បងក៏គិតដូចពួកគេដែរ ហើយការដែលសុខចិត្តមកអង្គុយស្តាប់នេះ គឺចាំ Laptop ដើម្បី Online Twitter ទេ -0-” ជុងស៊ីនសារភាព

“ហ៊ើយ ទៅងាប់ទៅ… លីជុងស៊ីន!!!” Apple ច្របាច់ករបងប្រុសរបស់នាង ដូចជាមនុស្សឆ្កួតអញ្ចឹង។

ចូលរៀនជាមួយពួកគេនេះ តែប៉ុន្មានថ្ងៃសោះ ចង់ឡប់ខួរទៅហើយ -_ CNBLUE នេះសត្រូវច្រើនមែន ងាកមកខាងតន្រ្តី ប្រកួតជាមួយ FT ISLAND ងាកមកខាងកីឡា ប្រកួតនឹង B2ST

ពេលយប់

ខ្ញុំដើរតាមដងវិថីម្តុំសាលា តែម្នាក់ឯងព្រោះម៉ាក់បានប្រើទៅទិញ តៅហ៊ូទាំងយប់ =_= ស៊យមែន យប់ត្រជាក់ហើយ ភ្លេចយកអាវក្រៅមកទៀត រងាជិតងាប់ទៅហើយ ទំរាំតែទិញតៅហ៊ូបាននោះ។

“ហ៊ើយ អ៊ិនជុង សំណព្វចិត្ត ជុបជុប..” សម្លេងអារោគចិត្តណាទេ ស្រែកពេញផ្លូវនឹង ពេលខ្ញុំងាកទៅក៏ឃើញថា ជាង ជុងស៊ីននិងមីនហ្យុក។

“ពួកលោកមកធ្វើអីនៅម្តុំនេះ?” ខ្ញុំសួរមុន

“មកតាមតម្រូវការបេះដូងរបស់នាងនឹងណា..” ជុងស៊ីននិយាយ

“កាត់ចិត្តទៅ ខ្ញុំមិនស្រលាញ់មនុស្សអាយុតិចជាងខ្ញុំទេ =_=”

“អ៊ួយចុកមែន… បងស្រី..”  ជុងស៊ីនធ្វើមុខ ឈឺចាប់បែបលេងសើច

“អំបាញ់មិញនេះ ពួក B2ST ក៏នៅម្តុំនេះដែរ..” មីនហ្យុកដូចជាចង់ប្រាប់អ្វី ម្យ៉ាងដល់ខ្ញុំ

“ចុះវាពាក់ពន្ទ័អីនឹងពួកលោកដែរ? -0-”

“នាងគួរតែប្រញាប់ទៅផ្ទះវិញទៅ កុំនៅយប់ពេក..” គេប្រើខ្សែរភ្នែកស្មើរមើលមកខ្ញុំ ហើយក៏អួសជុងស៊ីនទៅបាត់

កើតអីនឹង? =_=

 ដើរបន្តទៀតសិន….

ក្រិកៗៗៗ

O_O

កេកេកេកេកេ កាកាកា

សម្លេងស្អីនឹង?

កាកាកាកាកា

ដូចជាចេញមកម្តុំនោះ… ខ្ញុំក៏ដើរទៅផ្លូវតូចនោះ ហើយក៏ឃើញ…

“យ៉ាងម៉េចហើយ អាកូនក្មេង មីនវ៉ាន់? បើឯងគ្រាន់បើ អង្វរយើងទៅ ហៅយើងថាប៉ាៗ ហាហា…” ពួកអាវខ្មៅនោះកំពុងតែធ្វើបាប ប្រុសក្មេងម្នាក់នោះហើយ ព្រោះខ្លួនរបស់គេប្រឡាក់សុទ្ធតែឈាម។

“ភើយ..” កម្លោះនោះស្តោះទឹកមាត់ដាក់គេ

“អាចង្រៃ លែងចង់រស់ហើយមែនទេ?” បន្ទាប់មកពួកនោះក៏ទាត់គេយ៉ាងឃោឃៅ

មិនបានទេ ប្រុសនោះនឹងស្លាប់ហើយ បើនៅតែបែបនេះ.. ខ្ញុំក៏ប្រញាប់លើទូរសព្ទ័ឡើង ប្រុងតេទៅប៉ូលីស តែសម្លេងមួយធ្វើឲ្យខ្ញុំឈប់។

“គ្នា៦នាក់ វាយគេម្នាក់ដូចជាអន់ពេកទេដឹង?” សម្លេងក្មេងស្រីស្រែកឡើង

ខ្ញុំងាកទៅក៏ឃើញថាជាហ្យូមីន ឈរច្រត់ចង្កេះថាឲ្យពួកគេ

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet