ស្នេហាចុងក្រោយ

Description

ប្រហែលជាគ្មាននរណាម្នាក់យល់ពីអារម្មណ៏មួយនោះទេ​ ស្នេហាគឺជារបស់ម្យ៉ាងដែលគ្មានអ្នកណាអាចយល់បាន ហើយវាក៏ហ្នឹងកើតឡើងដោយគ្មានអ្នកណាម្នាក់អាចឃាត់បាន…

ថ្ងៃណាមួយអ្នកហ្នឹងយល់ពីវា…នៅពេលបន្ទាត់​ស្ថានរបស់អ្នកដើរហួសដែនកំណត់នៃអាណាចក្របេះដូង។

 

មនុស្សដូចជាខ្ញុំមិនដែលទាំងដែលគិតថាហ្នឹងប្រឈមមុខហ្នឹងវាទេ ព្រោះថាសម្រាប់ខ្ញុំការឈឺចាប់ហ្នឹងយំសោកក្នុងរឿងស្នេហាគឺជារឿងគ្មានប្រយោជន៏។ ហេតុអ្វីមនុស្សម្នាក់ៗ ឈ្លក់វង្វង់ហ្នឹងវត្ថុដែលអត់រូបក្នុងលោកនេះទៅវិញ?

  • លីហេរី

 

ខ្ញុំមិនដែលគិតថាហ្នឹងដើរហួសដែនកំណត់ណាមួយនោះទេ ព្រោះខ្ញុំដឹងថាជីវិតរបស់ខ្ញុំមិនមែនជាកម្មសិទ្ធរបស់ខ្ញុំនោះទេ។ ប៉ុន្តែហេតុអីក៏បង្កើតបញ្ហាច្រើនម្ល៉េះ? ថែមទាំងម្តងហើយម្តងទៀត រហូតដល់ចុងក្រោយអ្វីក៏ខ្ញុំគ្មានដែរ។

  • គ្រិស្ត

 

បេះដូងរបស់ខ្ញុំចាប់ផ្តើមលាត់ញាប់ តាំងពីជំហ៊ានដំបូងនៅពេលដែលនាង ដើរចូលមកក្នុងឆាកជីវិតរបស់ខ្ញុំ តើរបស់នោះជាអ្វីទៅ?

  • លីចុងហ្យុន

 

ខ្ញុំប្រាប់ប៉ុន្មានដងហើយថាហាមប៉ះពាល់ប្តីរបស់ខ្ញុំប្រយ័ត្នតាំងតោហោះ… ហេតុអីក៏ជុំវិញខ្លួនគេសំបូររុយម្ល៉េះ? (បែបធៀបហ្នឹងអាចម៏ហើយមើលទៅ….) គ្មានស្រីណាម្នាក់ អាចទ្រាំនឹងឃើញសង្សារខ្លួន មានប្រជាប្រិយហ្នឹងនារីដ៏ទៃនោះទេ ឬមួយក៏សូម្បីតែប្រចណ្ឌ័នក៏ខុសដែរមែនទេ?

  • គីមតេយ៉ន

 

ស្រាប់តែក្លាយជាមនុស្សបែបនេះទាំងមិនដឹងខ្លួន… គ្មានអ្នកណាម្នាក់ចង់ឲ្យវាកើតឡើងនោះទេ.. បើមិនមែនភាពចៃដណ្យនៃចិត្តកើតឡើងរវាងយើងទាំង២។ ពីមនុស្សដែលខ្ញុំមានអារម្មណ៏ថាធុញ ហើយតែងតែចង់ឲ្យនាងចេញឲ្យឆ្ងាយពីជីវិតរបស់ខ្ញុំ.. ឈុតចុងក្រោយរបស់ពួកយើង នាងបែរជាមនុស្សចុងក្រោយ ដែលនៅក្បែរខ្ញុំ ចុះចំនែកស្រីម្នាក់ទៀត ដែលខ្ញុំតែងតែនិយាយថាស្រលាញ់ មិនដាច់ពីមាត់នោះ?​ សុំទោសគ្រប់យ៉ាង… Please forgive me…

  • លីជីនគី

 

មិនចាំបាច់និយាយអ្វីដែលខ្ញុំចង់បានសុំត្រឹមតែការCareពីលោក ទោះជាទំនាក់ទំនងពួកយើង មិនអាចបង្ហាញចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែសម្រាប់ខ្ញុំ គឺវាគ្រប់គ្រាន់ណាស់ ដែលមានលោកនៅក្បែរខ្លួន មិនថាថ្ងៃនេះឬថ្ងៃក្រោយនោះទេ ខ្ញុំមិនដែលសោកស្តាយ ដែលជួបលោកនោះទេ ទោះបីជាការជួបនោះ ផ្តល់ភាពឈឺចាប់ដល់ខ្ញុំក៏ដោយ។

  • គីមហ្យុនអា

 

សុំទោសអ្វីគ្រប់យ៉ាង..ពួកយើងគួរតែបញ្ឈប់វាមុនពេលអ្វីៗហួសពេល..សម្រាប់ខ្ញុំលោកតែងតែជាបុរសល្អបំផុតប៉ុន្តែខ្ញុំដឹងខ្លួនថាខ្ញុំមិនមែនជាស្រីមានសំណាងម្នាក់នោះទេ។

  • ហាំអ៊ិនជុង

 

ការចាកចេញទៅរបស់នាងជាលើកដំបូង ធ្វើឲ្យខ្ញុំគិតថានោះ គឺប្រហែលជាកំហុសរបស់ខ្ញុំ ដែលសោះកក្រោះពេក ជាមួយនាង..ប៉ុន្តែក្រោយពីឃើញស្នាមញញឹមរបស់នាង ហើយវាមិនមែនចំពោះខ្ញុំ.. I just realized I was the stupid one whom waited for nothing.

  • កាងមីនហ្យុក

 

នាងតែងតែជាមនុស្សទីមួយ ដែលខ្ញុំនឹកឃើញ នៅពេលដែលខ្ញុំខូចចិត្តរឿងស្នេហា..មនុស្សមានច្រើនណាស់ តែហេតុអីក៏ជានាង? នោះក៏ប្រហែលជាអារម្មណ៏ម្យ៉ាង ដែលខ្ញុំនឹងមិនហ៊ានសារភាពជារាងរហូត ព្រោះថាម្នាក់នោះ គឺជាងសង្សាររបស់សម្លាញ់ខ្ញុំ។

  • អូសេហ៊ុន

 

ស្នេហាមិនមែនជាពាក្យត្រឹមតែស្រលាញ់ទេ សំខាន់គឺយល់ចិត្តគ្នា.. ប្រាប់ទៅថាធ្វើម៉េច បានមនុស្ស២នាក់យល់ចិត្តគ្នាបាន? វាមិនមែនជារឿងងាយទេ ទាល់តែប្រុសនោះជាខ្ញុំ ហើយម្នាក់ទៀតជាប្រពន្ធខ្ញុំ​​ ពួកយើងគឺ Love Love Love Love

  • ហេនរី

 

ជីវិតរបស់ខ្ញុំគឺជាអាចម៏ ខ្ញុំមិនដែលទទួលបានអ្វី ដែលល្អដូចជាមនុស្សដទៃនោះទេ។ស្នេហាខ្ញុំ ប្រហែលជាចម្លែក ស្ទើរតែគ្រប់គ្នាមិនអាចទទួលយកបាន ប៉ុន្តែខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្រលាញ់គេខ្លាំងណាស់។

  • អៃហាស៊ីម៉ុតុ

 

មិនចង់ច្រណែនគេនោះទេ ប៉ុន្តែខ្ញុំទ្រាំឈឺមិនបាន សុំត្រឹមតែជួបគេម្តងទៀត ក៏អស់ចិត្តដែរ គ្រប់គ្នាថាខ្ញុំឆ្កួត ប៉ុន្តែខ្ញុំដឹងថាថ្ងៃណាមួយ ខ្ញុំនឹងបានជួបគេម្តងទៀត នៃជ្រុងមួយរបស់ពិភពលោក។

  • ហានី

 

ស្រលាញ់រឺ? ប៉ុន្តែហេតុអីក៏ខ្ញុំ មិនមានអារម្មណ៏ថា ខ្លួនខ្ញុំទទួលបានក្តីស្រលាញ់អញ្ជឹង? ធ្វើមនុស្សមួយជាតិ កុំគិតពីរបស់អត់បានការ នឹងទុក្ខសោកក្នុងឆាកជីវិតអី អ្វីដែលគួរគិតនោះ តើថ្ងៃស្អែកពួកយើងហ្នឹងធ្វើអ្វី សម្រាប់ពិភពលោកដូចជា លោកអាញស្តាញ?

  • លីជុងស៊ីន

 

មនុស្សដែលខ្ញុំស្រលាញ់ គេមិនដែលចាប់អារម្មណ៏ ពីអារម្មណ៏របស់ខ្ញុំទេ តើធ្វើយ៉ាងម៉េចទៅ? ខ្ញុំដឹងថាស្នេហារបស់ខ្ញុំ មិនសមបំណងប៉ុណ្ណានទេ ព្រោះជីវិតរបស់ខ្ញុំ នឹងបូជាសម្រាប់គោលបំណងប៉ាជារាងរហូត។

  • ជីអ៊ីន

 

 

Foreword

Actually, it is about my memory in role play world.. I just want to save it here...

We were happy, we fought, we hurt and we got many experience of being role players..

I hope, people would always remember it..

All the characters here, are special people to me....

Love you... ;)))

Comments

You must be logged in to comment
luhanie007
#1
omggggggggggggggggggggggggggggggggg
Mss_joo
#2
Chapter 4: ចៃដន្យ not ចៃដណ្យ U.U
Mss_joo
#3
Chapter 1: Is ព្រំដែន not ព្រហ្មដែន :3