Khema Became a Man

Description

Title: Khema Became a Man

Main Characters: Khema | Yoona | Sehun

Supporting Characters: Boyoung | Yuri | Taeyeon | Tiffany | Krystal | Jinki | Daesung | Luhan

Genre: Fantasy | School Life | Short Fanfic

Purpose: Khema’s late birthday present

 

 

 

Pre-Plot

 

មនុស្សប្រុសល្អប្រហែលជាមានតែ ក្នុងប្រឡោមលោកទេមើលទៅ ព្រោះថា បច្ចុប្បន្ននេះ សុភាពបុរសពិតរកមិនឃើញ តែបើប្រុសល្អលាក់មុខនោះ គឺគ្រប់ទិសទី។ កាលពី មុន Khema ក៏ធ្លាប់ជឿថា បុរសល្អពិត ប្រាកដជាមាន គ្រាន់តែនាងមិនទាន់ ប្រទះ ប៉ុន្តែក្រោយពី Idol របស់នាង Kim Hyunjoong ប្រែក្លាយជាសុភាពបុរសក្លែងក្លាយ វាយមិត្តស្រីរបស់គេរួចមក នាងក៏អស់ជំនឿលើមនុស្សប្រុស បូករួមទាំងរាល់ថ្ងៃ ឃើញសភាពមិត្ត ទាំង២របស់នាង ដែលតែងតែខូចចិត្តរឿងស្នេហា ត្រូវប្រុសក្បត់ទៀតនោះ នាងកាន់តែពិបាកចិត្តបន្ថែមទៀត។

ហ្ហាៗៗៗ Crush ទី២៥៤របស់ខ្ញុំ មិនស្រលាញ់ខ្ញុំទេ… T_T ខូចចិត្តណាស់….” Boyoung មិត្តសម្លាញ់របស់ Khema បើកមាត់ស្រែកយំ ក្រោយពេល Crush ដែលនាងលួចស្រលាញ់ទើបតែ ២ថ្ងៃនេះ បដិសេធស្នេហ៏នាង ហើយទៅស្រលាញ់ប្រុសដូចគ្នា។

ប្រុស ចង្រៃ យ៉ងយ៉ា ជីវ៉ា ដួងតារាចនចន្ទ័ស្នេហា៧ឆ្នាំរបស់ខ្ញុំ ប្រែក្លាយជាដុំអាចម៏អស់ហើយ ឯណាទៅពាក្យថាស្នេហ៏? ឯណាទៅពាក្យថាស្មោះ? គេបែជាក្បត់ខ្ញុំទៅស្រវ៉ាអ្នកថ្មី..” Yuri អង្គុយរៀបរាប់ប្រវត្តិស្នេហារបស់នាង និងគូរស្នេហ៏រយៈពេល៧ឆ្នាំ ទាំងទឹកភ្នែករលីងរលោង ធ្វើឲ្យ Khema ទ្រាំមិនបានចង់តែរត់ទៅបុកនឹង ដើមឈើឲ្យស្លាប់នោះទេ។

ជាការពិតណាស់ នាងមិនគួររាប់អានគ្នា ជាមួយ កំពូលតារា Drama ទាំងនេះសោះ ព្រោះថាជីវិតរបស់ពួកនាង ជួបតែភាពសោកសៅសោះហើយ។

បានហើយ ឈប់យំទៅ -_-; ខ្មាសគេណាស់ គេកំពុងតែមើលមកពួកយើងហើយ” Khema លើកដៃដាក់លើស្មាមិត្តទាំង២ យ៉ាងយល់ចិត្ត។

អ្នកណាហ៊ានមើល មកពួកយើងនោះ? ” Boyoung ងើយមុខឡើង ទាំងទឹកភ្នែក ហើយក៏ងាកលិចងាកកើត រកមើល មនុស្សដែលកំពុងតែសើចចំអកដល់ពួកគេ តែរកមិនឃើញសោះ។

មែនហើយ ម្នាក់នោះនៅឯណា ~ ” Yuri ជូតទឹកភ្នែកចេញ ហើយក៏ច្រៀងបទសុគន្ធនីសា ងាកលិចកើតដូច Boyoung ដែរ។

នៅទល់មុខពួកឯងនឹង” Khema កាច់កពួកនាងសត្វទូចមិត្តសម្លាញ់ របស់ខ្លួនឲ្យមើលមុខ កូនឆ្កែមួយក្បាល ដែលកំពុងតែអង្គុយ ទល់មុខ ទម្លាក់អណ្តាតដោយស្រក់ទឹកមាត់តក់ៗ នឹងបក់កន្ទុយដាក់ពួកគេ។

ឃើញ ហើយ ស្រីស្រស់ទាំង២ ក៏ស្រាប់តែយំខ្លាំងឡើង

ហា….!! សូម្បីតែឆ្កែ ក៏ សើចចំអកពួកយើងដែរ…” Boyoung និង Yuri ដាក់ក្បាលទៅកើយ លើស្មាសម្លាញ់របស់ Khema សម្លាញ់ខ្លួន យ៉ាងខ្លោចផ្សា។

ហ៊ឹកៗៗៗ ឈឺចិត្តណាស់…” Boyoung ស្រែកយំ

សេដខ្លាំងណាស់…. ខ្ញុំឈប់ទៅស្រលាញ់ប្រុសហើយ…” Yuri ស្រែកម្តង

អញ្ចឹងពួកឯងទាំង២ស្រលាញ់គ្នាទៅ -_- បេះដូងជុសបេះដូងនោះអី..” នាងស្នើឡើង

Boyoung និង Yuri ងាកមើលមុខគ្នាហើយ ក៏ស្រែកខ្លាំងៗ

គ្មានផ្លូវនោះទេខ្ញុំមិនស្រលាញ់នាងនោះទេ.. សុខចិត្តនៅទំនេរ

អញ្ចឹង មានតែរងចាំអភូតហេតុស្នេហ៏ហើយ ;D ក្រែងលោថ្ងៃណាមួយ តួប្រុសពិតចេញពី ក្នុងប្រឡោមលោក ដូចជា Lee Jongsuk ក្នុងរឿង W ”

អាវវវវ… Jongsuk oppa !!!!!!!!!!!!!!!” Yuri ស្រែកឡើង

របស់ខ្ញុំទេ!!!! គូ Boyoung ឲ្យច្បាស់ណាស់…” Boyoung ស្រែកម្តង

ហ៊ើយ តាំងឆ្កួតប្រុសទៀតហើយ.. -_-” មិត្តសម្លាញ់គ្រវីក្បាល

តែមិនបាច់ដល់ តែ Jongsuk ក្នុង W នោះទេ ត្រឹមតែ Khema ក្លាយជាមនុស្សប្រុស ក៏បានដែរ.. ;D” Boyoung ងក់ក្បាល

ហើយ Khema ម៉េចក៏ឯងមិនកើតមកជាមនុស្សប្រុស? ហ្អាស? ម៉េចក៏ទុកឲ្យុយើងនៅ Single និង ឯកាអញ្ចឹង? ” Yuri ស្រែកឡើងខ្លាំងៗ

=_= មុខ Khema ស៊ាំ JM ជាមួយ២នាក់នេះដល់ហើយ ចេះតែរវើរវាយអញ្ចឹងកើត។

ទេ បើ Khema ជាមនុស្សប្រុស យើងនឹងយកនាងមុខគេ…” Boyoung តវ៉ាជាមួយ Yuri

គឺយើងទេគឺយើង..”

យើងទេ….”

មិនមែនឯងនោះទេ

គឺយើង..” ២នាក់នោះចាប់ផ្តើមឈ្លោះគ្នារឿង អត់ប្រយោជន៏ទៀតហើយ =_=

“Khema ឯងនឹងយកយើងមែនទេ បើឯងកើតជាប្រុសនោះ?” Yuri ងើយក្បាលទៅសួរមិត្តនាង។

នេះឯងកំពុងតែបន់ឲ្យយើងឆាប់ស្លាប់មែនទេ? =_=” Khema អេះក្បាល

ឆាប់ប្រាប់ភ្លាមមកខ្ញុំក៏ចង់ដឹងដែរ ថា រវាងខ្ញុំនិង Yuri មួយណាសំខាន់ជាង? គឺខ្ញុំមែនទេ? ឯងនឹងយកខ្ញុំមែនទេ?” Boyoung សួរ

អឺ…” Khema ងក់ក្បាលឲ្យតែបានៗ

ចុះខ្ញុំ? ឯងនឹងយកខ្ញុំមែនទេ?” Yuri សួរម្តង

អឺ..” នាងងក់ក្បាលម្តងទៀត

បានអញ្ចឹង.. ពួកយើងសម្រាប់នាងឲ្យហើយទៅ ;D ដើម្បីឲ្យនាងឆាប់ចាប់ជាតិថ្មី..” Yuri និង Boyoung មើលមុខគ្នា ហើយញញឹមយ៉ាង មានល្បិច

ចង្រៃយ អើយ…. ខ្ញុំស្រលាញ់ប្រុសទេវ៉ើយ…!!” Khema ស្រែក ហើយក៏រត់ចេញទៅក៏ទៅបុកនឹងនរណាម្នាក់ដែល កំពុងតែដើរបញ្ច្រាស់ផ្លូវមករកនាង។

គេគឺ Luhan…. Crush របស់នាងកាលពីសម័យនាង នៅយកដបទឹកដោះគោមក សាលារៀន។

សួស្តី Khema ខានជួបគ្នាយូរហើយ...” Luhan ញញឹមដាក់នាងតិចៗ ហើយក៏លាដៃក្នុងបំណងសុំចាប់ដៃ។

ភ្លាមនោះ បេះដូងរបស់នាងក៏ លោតដុកដាក់ៗ នៅពេលឃើញម្រាមដៃដ៏ស្រស់សង្ហា របស់គេ។ ត្រូវហើយព្រោះថាគេជាអ្នកណា? Luhan ណា ជា Idea type របស់នាង។

តើគេ កំពុងតែចង់ចងភ្ជាប់ទំនាក់ទំនងរវាងពួកគេឡើងវិញមែនទេ? គិតទៅដល់រឿងនោះ នាងស្រាប់តែមានអារម្មណ៏ថាអៀនយ៉ាងខ្លាំង។

“Khema គេជាអ្នកណា? O_O” Boyoung សួរ

សង្ហាខ្លាំងណាស់..” Yuri មើលយ៉ាងភ្លឹក។

ភ្លាមនោះ នាងសម្លាញ់ក៏ងាកមុខទៅ បញ្ចូនខ្សែភ្នែកហួងហែង ទៅមិត្តដែលនៅក្រោយទាំង២ ក្នុងន័យថា ប្រុសម្នាក់នេះ ជារបស់យើងនោះទេ។

“Hi Luhan រីករាយជួបគ្នាម្តងទៀតនាងសើចដាក់គេតិចៗ ហើយក៏ហុចដៃទៅចាប់ជាមួយគេ

ត្រូវហើយ Khema… នេះគឺ Tiffany… សង្សារបស់ខ្ញុំដែលទើបនឹងប្តូរ មកពីសាលាអន្តរជាតិមកចំណែកអូនសម្លាញ់ នេះ Khema មិត្តកាលពីនៅបឋមរបស់បង..” Luhan ងាកខ្លួនចេញបន្តិច បង្ហាញឲ្យឃើញស្រីស្អាត ស្នាមញញឹមដូចតារា បង្ហាញមុខនៅពីមុខ Khema

សួស្តី Khema: D ខ្ញុំ Tiffany….~ ” នាងលើកដៃឡើងក្នុងបំណងសុំចាប់ដៃ

ក្អួតឈាមតាំងពី ភាគដំបូង ម្មងហើយខ្ញុំ…” Khema ព្រុះឈាម ចេញមក ហើយក៏ដួលសន្លប់បាត់ទៅ ដោយសាររន្ធត់ចិត្តពេក។

អេ….. Khemaaaaaaaaaaaaaaaaaa” Boyoung និង Yuri ស្រែកឡើង។

 

 

 

Comments

You must be logged in to comment
No comments yet