កម្លោះ Scorpio កញ្ញា Aquarius

Description

កម្លោះ Scorpio កញ្ញា Aquarius

Genre: Comedy | Romance | Short Fiction

Writer: Selina

Main Characters: Park Hyungsik | Park Boyoung

Supporting Characters: Ji Chang Wook |  Lee Jungshin  | Kim Taeyeon | Lee Jinki | Lee Taemin | Sunny Lee | Ahn Hani | Oh Sehun (តួរគ្នាយើង ដដែលៗហ្នឹង xD បើស្គាល់តែប៉ុណ្ណឹងនេះណា)

 

 

Teaser:

 

មានរឿងនិទានគេនិយាយថា មនុស្សប្រុសគឺមកពី ភពអង្គារ មាននាម ជា ទេវតានៃសង្រ្គាម ព្រោះភពនោះគឺ សំបូរខ្យុះភ្លៀង។ ភពអង្គារមានពណ៏ក្រហមឆ្អិនឆ្អៅ ហើយបុរសដែលមកពីភពនោះ គឺមានភាពសោះអង្គើយ ប៉ុន្តែចូលចិត្តធ្វើបាបអ្នកដទៃ និងប្រើពាក្យគំរោះគំរើយ។ ដូចនេះហើយ មនុស្សប្រុស បេះដូងត្រជាក់ គឺគេប្រៀបនឹង បុរសភពអង្គារ។

ចំណែកមនុស្សស្រី គឺ គេប្រៀបដូចជា ទេពធីតានៃ សេចក្តីស្រលាញ់ ដែលមកពី​ ភព សុក្រ ដែលពោពេញទៅដោយ បេះដូងកក់ក្តៅ។

គេនិយាយតៗគ្នាថា មនុស្សប្រុស ភព អង្គារនិង មនុស្សស្រី ភពសុក្រ គឺជាគូរនឹងគ្នា​ ព្រោះ​មានតែ កម្តៅនៃបេះដូង របស់នារីភពសុក្រនោះទេ ដែលអាចធ្វើឲ្យបេះដូង ត្រជាក់ប្រុស ភពអង្គាររលាយបាន។

ចុះបើមនុស្សស្រីម្នាក់នោះ មិនមានជាមនុស្សស្រី ភព សុក្រ តែជាមនុស្សស្រី ភពអ៊ុយរ៉ានុសវិញ តើរឿងនឹងប្រែជាយ៉ាងណា?

តើមាន រឿងនិទានមួយណា ដែលសរសេររឿងស្នេហា រឿង ស្រី ភពអ៊ុយរ៉ានុស និង ប្រុសភព អង្គារនោះ?

សំណួរសួរថា តើលើលោកនេះ មានមនុស្សស្រី ភពអ៊ុយរ៉ានុសដែរទេ?

បើនិយាយពីរឿងនិទាន របស់ភពដែល នៅក្នុងកាឡាក់ស៊ី គឺគ្មានអ្នកណា និយាយពីរឿងនិទាន របស់ អ៊ុយរ៉ានុសនោះទេ។ ប៉ុន្តែមើលតាម តារានិកលទាំង១២ មនុស្សស្រី មកពីអ៊ុយរ៉ានុសគឺ ពិតជាមានលើលោកនេះមែន

 

ហើយនេះក៏ជាពេល បើកទំព័រថ្មី នៃសាច់រឿងដែល មិនទាន់មាន

Scorpio ប្រុសភពអង្គារ និង Aquarius ស្រីភពអ៊ុយរ៉ានុស

………………….

Park Hyungsik គឺជា កម្លោះ អ្នកនិពន្ធម្នាក់ ដែលគេមិនធ្លាប់មាន បទពិសោធន៏ក្នុង រឿងស្នេហាទេ ពីមុនមក ព្រោះតែ ចរិកគេចម្លែកពេក គឺមានតែមិត្តប្រុសៗ មិនមានមិត្តស្រីៗ នោះទេ ទើបធ្វើឲ្យគេនៅទំនេរដល់សព្វថ្ងៃនេះ។ ទោះបីជាមានស្រីខ្លះ លួចស្រលាញ់គេក៏ដោយ ក៏ស្រីនោះក៏គង់តែក្អួតឈាមស្លាប់ ឬមិនអញ្ចឹងទេ ចាំគេ Feedback វិញរហូតសក់ស្កូវមិនខាន ព្រោះថា Hyungsik គេហាក់ដូចជា មិនដែលចាប់អារម្មណ៏ មនុស្សស្រីនៅជុំវិញខ្លួនសោះ ដោយសារតែ ចរិកលង់ក្នុងខ្លួនឯងរបស់គេ។

Hyungsik ចាប់ផ្តើម សរសេររឿងប្រលោមលោក នៅពេលគេរៀន អនុវិទ្យាល័យ ពោលគឺ ពេលដែលគេ អាយុ១៤ឆ្នាំ។ កាលនោះ ដោយសារតែភាពអផ្សុក ក្នុងឆាកជីវិតពេក គេក៏ចាប់ផ្តើម អានសៀវភៅរឿង ដោយមានស្រីៗក្នុងថ្នាក់ ជាអ្នកនែនាំ។

នៅពេលដែល Hyungsik អានរឿងប្រលោមលោកដំបូង គេមានអារម្មណ៏ថា ជីវិតនៅក្នុងសាច់រឿង ពិតជាគួរឲ្យទាក់ទាញ ជាងជីវិតនៅខាងក្រៅ។ មួយក្បាលហើយ មួយក្បាលទៀត មានរឿងកំប្លែងផង ស្នេហាផង និង កំសត់ទៀត ពេលអានយូរៗទៅ គេមានអារម្មណ៏ថា ធុញថប់យ៉ាងខ្លាំង ព្រោះសាច់រឿងខ្លះ វាមិនដូចគេគិត ដូចនេះហើយ គេក៏ចាប់ផ្តើមសរសេររឿង ខ្លួនឯង ដោយគេហាក់ដូចជាទេវតា កំណត់វាសនា តួនិមួយៗក្នុងរឿង របស់គេបាន។

Hyungsik ដើមឡើយគឺគេ គ្រាន់តែសរសេររឿង ដើម្បីអានខ្លួនឯងនោះទេ ប៉ុន្តែរឿងរបស់គេ ក៏បានចែករំលែកឡើង ពេញថ្នាក់ ហើយក៏ ពេញអនុវិទ្យាល័យតែម្តង ក៏ធ្វើឲ្យគេស្រាប់តែ ល្បីឈ្មោះ ទូទាំងសាលា ទៅណាមកណាក៏មានតែ គេស្គាល់។

ទោះបីជា Hyungsik មិនធ្លាប់មានស្នេហាពីមុនមក ក៏ដោយ ប៉ុន្តែគេអាចសរសេររឿង បានយ៉ាងល្អ ហើយ អ្នកអានជាច្រើន តែងតែស្រមៃថា ប្រុសម្នាក់នេះ ច្បាស់ជាមិត្តប្រុស Romantic ប៉ុណ្ណា បើគ្រាន់តែ ប្រលោមលោក គឺ Sweet ប៉ុណ្ណឹង ចុះទម្លាំតែអនុវត្តផ្ទាល់នោះ គឺយ៉ាងណា?

នៅឆ្នាំ២០១១ ពេលនោះ Hyungsik មានអាយុ ១៦ឆ្នាំ គេក៏ចាប់ផ្តើម ចូលប្រលូកក្នុង Social Media ដោយសារតែ Stress សរសេររឿងមិនចេញ ក៏ចង់បានគំនិតថ្មី ពីមិត្តថ្មីៗ គេក៏បាន Add Friend ជាមនុស្សនារី ដែលមិនស្គាល់ម្នាក់ Park Boyoung ហើយ ក៏ក្លាយជាមិត្ត នឹងគ្នា អស់រយៈពេល ៧ឆ្នាំ ដោយមិនដឹងខ្លួន។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ ស្រីនោះជា តារានិកល Aquarius ចំណែកគេ គឺ តារានិកល Scorpio ពួកគេពេលខ្លះគឺ មានការឈ្លោះគ្នាដែរ ព្រោះរបៀបគិតខុសគ្នា ប៉ុន្តែក៏ត្រូវគ្នាឆាប់។

Hyungsik និង Boyoung ស្គាល់គ្នាតាម Online អស់រយៈពេល៥ឆ្នាំ ហើយទីបំផុតពួកគេ ក៏ចាប់ផ្តើមសម្រេចចិត្តណាត់ ជួបគ្នា។

 

តើនឹងមានរឿងអ្វីកើតឡើង ចំពោះ កម្លោះក្រមុំ២នាក់នេះ?

 

Coming soon…

Comments

You must be logged in to comment
Tabling
#1
Wooo first time seeing Khmer fanfic .... I love this . Thank you