អន្ទាក់ស្នេហ៏

Description

អន្ទាក់ស្នេហ៏ (Love Trap)

តួរឯក: លី ជុងស៊ីន​ | គីម ហ្យុនអា | លី ហុងគី

តួរបន្ថែម: ផាក ជីយ៉ន | បេ ស៊ូហ្ស៊ី | CN BLUE | FT ISLAND | B2ST

Video: https://www.youtube.com/watch?v=nYkWvD8xRHo&feature=autoshare

Plot

បន្ទាប់ពីជុងស៊ីន បោះបង់ ហ្យុនអា ដែលជាសង្សាររបស់គេ នៅក្នុងប្រលានយន្តហោះ ពេលដែលគេរៀបនឹងទៅ រូស្ស៊ី ក្នុងចំណោមមុខគ្រប់គ្នានោះ ហ្យុនអា បានផ្លាស់ប្តូរ ខ្លួននាងទាំងស្រុង ដើម្បីសងសឹកនឹងគេម្តងទៀត។ នាងបានជួប លី ហុងគី ដែលជាមិត្តរបស់ជុងស៊ីន ហើយនាងបានចាប់ផ្តើមប្រើប្រាស់គេ ដើម្បីទទួលបានដំណឹងពីជុងស៊ីន។ ប៉ុន្តែនាងមិនបានដឹងទេថា មិត្តដ៏កំសត់ ហុងគីរបស់នាងនោះ បានលួចស្រលាញ់នាងស្ងាត់ៗ ហើយទ្រាំគ្រាំចិត្តម្នាក់ឯង។  ៤ឆ្នាំក្រោយ ជុងស៊ីនក៏ត្រលប់មកកូរ៉េវិញ ជាមួយសង្សារថ្មីរបស់គេ គឺ បេ ស៊ូហ្ស៊ី ហើយ គម្រោងការរបស់ហ្យុនអា ក៏បានចាប់ផ្តើមឡើង។

នាងបានធ្វើឲ្យជុងស៊ីន វង្វេងនឹងនាង ព្រោះតែចរិកថ្មីរបស់នាង បានទាក់ចិត្តរបស់គេយ៉ាងខ្លាំង។ ជុងស៊ីនពិតជាមិនដឹងទេ ថានាងជាអ្នកណាពីដំបូង ដូចនេះហើយបានជាគេ ចាប់អារម្មណ៏នាងយ៉ាងខ្លាំង រហូតលែងខ្វាយខ្វល់ពីសង្សាររបស់គេ ស៊ូហ្ស៊ីទៀត។ ខណៈពេលនោះ ជុងស៊ីន បានចាប់អារម្មណ៏លើ កាង មីនហ្យុកដែលកំពុងតែ ខូចចិត្តរឿងស្នេហា  ហើយគេក៏បានរកមនុស្សស្រីម្នាក់  ដល់គេ គឺ ផាក ជីយ៉ន ដើម្បីឲ្យមីនហ្យុករីករាយឡើងវិញ។ ប៉ុន្តែគេមិនដឹងទេថា ការពិតទៅ ផាកជីយ៉ន លួចស្រលាញ់គេ តាំងពីជួបគ្រាដំបូងមកម្ល៉េះ។

ត្រលប់មកហុងគីវិញ បន្ទាប់ពីហ្យុនអា ជ្រើសរើសយកជុងស៊ីន និងចាកចេញពីគេ គេពិតជាឈឺចាប់ខ្លាំងណាស់ ប៉ុន្តែគេនៅតែធ្វើខ្លួនដូចមនុស្សល្ងង់ ព្រោះចង់ឲ្យនាងរីករាយ។ CNBLUE & FT ISLAND ក៏ចាប់ផ្តើមឈ្លោះគ្នា និងប្រកួតគ្នាដណ្តើម ហ្យុនអា ខណៈពេលដែល គ្មានអ្នកចាប់អារម្មណ៏ទេថា ផាក ជីយ៉នកំពុងតែលួចយំ។

តើមានរឿងអ្វីកើតឡើង?

 

 

 

Comments

You must be logged in to comment
No comments yet