អ្នកនិពន្ធសរសេររឿងមិនដែលចប់ Season 1

Description

អ្នកនិពន្ធសរសេររឿងមិនដែលចប់ និង អ្នកអានកំសត់ជាងគេលើលោក

តួរឯក : ផាក ហ្យូមីន និង ជុងស៊ូយ៉ន

តួរបន្ថែម: ហាំអ៊ិនជុង ផាកសូយ៉ន ផាកជីយ៉ន ​​គីមតេយ៉ន

អ្នកសរសេរ: Selina Boice & T-a (The Second Collaboration)

គោលបំណងសរសេរ: ការដូរខួបកំណើតរបស់ Tofu

ប្រភេទនៃរឿង: កំប្លែង - ស្នេហា Yuri –

គូររូបដោយ: Tofu

Written Date: 22th October 2016

End Date 7th November 2016

Published Date 8th November 2016

Casts:

  • ផាក ហ្យូមីន - និស្សិតផ្នែក IT និង អក្សសាស្រ្ត ហើយក៏ជាប្រធានក្រុម Endless Writing Club ផងដែរ (Main Role)
  • ជុង ស៊ូយ៉ន ហៅ Jessica - និស្សិតអក្សសាស្រ្តអង់គ្លេស នៅមហាវិទ្យាល័យ ឆ្មាចេះហោះ និងប្តូរមក មហាវិទ្យាល័យក្រុងគុជ ព្រោះនាងជាហ្វេនរបស់ ជំរុំ Endless Writing (Main Role)
  • ហាំ អ៊ិនជុង - និស្សិតផ្នែកអក្សសាស្រ្តអង់គ្លេស ជាមិត្តជិតស្និតរបស់ហ្យូមីន ក៏ជាសមាជិកក្នុង Endless Writing Club ជាមួយនាងដែរ
  • ផាក សូយ៉ន - និស្សិតផ្នែក Marketing និង អក្សសាស្រ្តអង់គ្លេស ជាមិត្តជិតស្និតរបស់ ហ្យូមីន និង អ៊ិនជុង និងជាអនុប្រធានក្រុម Endless Writing
  • ផាក ជីយ៉ន - និស្សិតផ្នែក Design គូសប្លង់ផ្ទះ មិត្តរបស់៣នាក់ខាងលើ និងជាសមាជិកក្រុម Endless Writing ( ចុះអ្នកគូសប្លង់មកពាក់ពន្ធ័អីនឹងក្រុម Writing ដែរ?)
  • វ៉ាង មីយ៉ុង ហៅ Tiffany - និស្សិតអក្សសាស្រ្តអង់គ្លេស នៅមហាវិទ្យាល័យ ឆ្មាចេះហោះ និង ជាមិត្តសម្លាញ់ របស់ Jessica
  • លី ជីនគី President ប្រចាំសាលា
  • គីម តេយ៉ន មីងលក់ មីឆា នៅមហាវិទ្យាល័យ ក្រុងគុជ / សមាជិក Endless Writing
  • ជុង យ៉ុងហ្វា ពូលក់ បាយឆា នៅមហាវិទ្យាល័យ ក្រុងគុជ
  • កាង ដេស៊ុង - និស្សិតពេទ្យ ដែលជីយ៉ន លួច Crush
  • លី ជុងស៊ីន - លោកគ្រូផ្នែកចិត្តសាស្រ្ត នៅមហាវិទ្យាល័យ
  • លី ចុងហ្យុន - លោកគ្រូ ផ្នែកពេទ្យនៅ មហាវិទ្យាល័យ

 

 

Description:

 

ផាក ហ្យូមីន គឺជាអ្នកឯកទេស IT ម្នាក់ ចំណូលចិត្តរបស់នាងគឺ បង្កើតរូបភាពប្លែកៗ និង Poster សម្រាប់រឿងប្រលោមលោក ដែលនាងមិនដែលគិតដល់សរសេររឿងនោះទេ។ ចាប់តាំងពីនាងឡើងអនុវិទ្យាល័យមក នាងក៏បែកគំនិតស្រមើស្រមៃ ពីរូបភាពតារាដែលនាងចូលចិត្ត ចេញជាប្រលោមលោកស្នេហា ដ៏ផ្អែមល្លែមមួយ។ នាងពិតជាសង្ឃឹមថា ថ្ងៃណាមួយនាងអាច បង្កើតរឿងប្លែកៗ និងមានឈ្មោះល្បី មួយរូបទូទាំងប្រទេស ប៉ុន្តែបញ្ហានោះ គឺគំនិតនាងចេះតែបែក ហើយសរសេររឿង មិនដែលចប់។ ថ្ងៃមួយនាងបានជួបនឹង នារីម្នាក់ទៀត តាមបណ្តាញសង្គម Facebook ដែលអ្នកនិពន្ធរឿងដ៏ប្រជាប្រិយម្នាក់ តាម Internet  នាងឈ្មោះ ផាក សូយ៉ន ហើយអាយុរបស់ពួកគេគឺតំណាលគ្នា ជាពិសេសគឺកំរិតវប្បធម៏របស់ពួកគេ គឺដូចគ្នាទៀត។ ដោយសារតែឃើញភាពប៉ិនប្រសព្វ របស់ផាកសូយ៉ន

ផាកហ្យូនមីន​ ក៏ចាប់ផ្តើមរៀបផែនការ ទាក់ទងសូយ៉ន ជាមិត្តនឹងគ្នា។ ចាប់ផ្តើមពីប្រិយមិត្តម្នាក់ របស់នាង ទីបំផុតហ្យូមីនក៏អាចបោះជំហ៊ាន ចូលទៅធ្វើមិត្តជិតស្និតក្នុងជីវិតរបស់

សូយ៉នបាន។ ពួកគេបានជួបនឹងបញ្ហាជាច្រើន និងដោះស្រាយជាមួយគ្នា កាលនោះ

សូយ៉ន ត្រូវមិត្តរួមជំរុំរបស់នាង យល់ច្រលំរឿងដែលនាង លួចជួយមិត្តម្នាក់របស់នាងឲ្យឈ្នះការប្រកួត ដណ្តើមពានរង្វាន់ សៀវភៅរឿង ប្រចាំ ជំរុំ អ្នកនិពន្ធ ហើយដោយសារទ្រាំលែងបាន សូយ៉នក៏ចាកចេញពីជំរុំរបស់នាង មកធ្វើជា អ្នកនិពន្ធ Solo នៅលើបណ្តាញសង្គមវិញ គប់ជូនពេលនោះ ផាកហ្យូមីន ក៏ឆ្លៀតឪកាសទទួលសូយ៉ន ជាមិត្តក្នុងជំរុំរបស់នាងវិញ ដោយមានសមាជិក២នាក់។ ហេតុផលដែលហ្យូមីន សរសេររឿងមិនដែលចប់ ព្រោះតែគំនិត និងក្តីស្រម៉ៃរបស់នាង ទៅលើសាច់រឿង គឺវា Too Amazing ដល់ថ្នាក់ពិបាកគិត ដូចនេះនាងតែងតែបោះបង់ ចោលពាក់កណ្តាលទី។ ចំនែកសូយ៉ន នាងធ្វើអ្វីក៏បានដែរ ឲ្យតែរឿងនាងមានអ្នកអាន នាងក៏អាចនឹងបន្តទៅទៀតបាន ជាពិសេសគំនិតនាងក៏ចម្លែកដូចជា ហ្យូមីនដែរ ទាស់ត្រង់ថា នាងមិនសូវចេះ កាត់តរូបភាព និងហ្យូមីន សរសេររឿងមិនចប់។ ដោយសារហេតុនេះហើយ ទើបពួកគេក្លាយជាមិត្តជិតស្និត និងសហការគ្នា បង្កើតរឿងជាមួយគ្នា ម្នាក់ជាអ្នកសរសេរនិងម្នាក់ជាអ្នកបង្កើតរូបភាព។ ជាច្រើនឆ្នាំកន្លងផុតទៅ

សូយ៉នក៏អាចបង្កើតរូបភាពបាន ហើយ ហ្យូមីនក៏សរសេររឿងបានចប់ ២-​ ទៅ៣ រឿងដែរ ប៉ុន្តែ កេរ្តិឈ្មោះអ្នកនិពន្ធរឿងមិនដែលចប់នោះ នៅតែដដែរ ព្រោះថា ហ្យូមីន សរសេររឿងចប់បាន៣ ក្នុងចំនោមរឿងមិនចប់ ៣៤៦រឿង។ យូៗទៅនាងក៏ចម្លងវីរុសនេះទៅ សូយ៉នធ្វើឲ្យនាងសរសេររឿងមិនចប់ដូចគ្នា។ ការចំណាយពេលជាមួយគ្នាអស់ជាយូរ ទីបំផុតពួកគេក៏បានរកឃើញ មិត្ត២នាក់ទៀត តាមប្រពន្ធ័អ៊ិនធឺណេតដូចគ្នា ម្នាក់គឺ ហាំអ៊ិនជុង អ្នកនិពន្ធ ទំព័រ Asianfanfics និងម្នាក់ទៀត ផាកជីយ៉ន ដែលនៅជំរុំអ្នកអានប្រលោមលោក។ ហើយរឿងរបស់ពួកគេទាំង៣ ក៏បានទាក់ទាញប្រិយមិត្តជាច្រើនរហូតទាល់តែ…….

 

 

 

 

 

Comments

You must be logged in to comment
OnceKira
#1
Chapter 5: xDDDDDDD