អ្នកប្រមាញ់បិសាច

Description

Vampire Hunters

Writer: Selina Boice

បិសាចជញ្ជក់ឈាម តើអ្នកជឿនៅរឿងនេះដែលទេ?

រាល់យប់ ពួកបិសាចជញ្ជក់ឈាមតែងតែដើរស្វែងរកចំណីដើម្បីបំពេញការស្រែកឃ្លានរបស់ពូកគេ

ហើយអ្វីដែលពួកគេត្រូវការបំផុតនោះគឺឈាមស្រស់របស់ពូជពង្សមនុស្ស។

ពីមួយថ្ងៃទៅមួយថ្ងៃ ពួកបិសាចជញ្ជក់ឈាមបានចងជាបក្សពួក ដើម្បីបំផ្លាញមនុស្ស និងព្យាយាមប្រមាញ់ពួកគេ

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមពួកអ្នកក្លាហានប្រមាញ់បិសាច

ក៏គង់តែមិនឲ្យពួកបិសាចទាំងនោះ បានសម្រេចដូចបំណងនោះឡើយ។

ដូចនេះហើយ បានជា សាលាអ្នកប្រមាញ់បិសាចបានដុះឡើង

ដោយស្នាដៃលោក លីវ សៀនហ៊រ ដែលជារៀមច្បងរបស់អ្នកប្រមាញ់គ្រប់រូប។

គាត់បានចំណាយពេលស្ទើរតែមួយជីវិត  បង្កើតសាលានោះឡើងមក

ដើម្បីរួបរួមផ្តុំ និង បណ្តុះបណ្តាល អ្នកមានទេពកោសល្យទាំងអស់

ជាពិសេសគឺក្មេងកំព្រា ដែលរងគ្រោះដោយសារពួកសត្វចម្លែកអស់ទាំងនោះ ប្រឆាំងនឹងពួកបិសាច។

 

ភូមិគ្រឹះអ្នកប្រមាញ់ មានទីតាំងប្រឈមនឹងសាលារាត្រីមួយទៀត

ដែលបើកនៅពេលយប់តែប៉ុណ្ណោះ ពុំមាននរណាម្នាក់ចាប់អារម្មណ៏នោះទេថា

សាលានោះ គេបង្រៀនអំពីអ្វី ព្រោះវាគ្រាន់តែជាសាលាឯកជន

ដែលពុំសូវលេចធ្លោរប៉ុន្មានទេ ម្យ៉ាងទៀតវាបើកសម្រាប់តែសិស្សនៅទីនោះតែប៉ុណ្ណោះ។

  នៅពេលមាននរណាម្នាក់ឆ្លងកាត់ច្រកផ្លូវសាលានោះនាពេលយប់ ពួកគេក៏អាចឃើញសិស្សគ្រប់រូប

ដែលមានឯកសណ្ឋានខ្មៅកំពុងធ្វើសកម្មភាពឯកជនពួកគេនៅក្នុងសាលានោះ។ 

តើមានរឿងអ្វីកើតឡើងចំពោះសាលាទាំង២នោះ?

 

 

តួរអង្គរួមមាន

 

Kris / អ៊ូ អ៊ីហ្វាន (ធាតុ ទឹកភ្លៀង)

ជាអ្នកទាយាទ និងក្មួយប្រុសរបស់លីវសៀនហ៊រ។

 

លី ជុងស៊ីន (ធាតុទឹក)

សិស្សច្បងរបស់ភូមិគ្រឹះអ្នកប្រមាញ់

​ គេចូលហ្វឹកហ្វឺននៅទីនោះចាប់តាំងពីអាយុ៥ឆ្នាំមកម្ល៉េះ។​

ដូចនេះហើយគេមានបទពិសោធន៏ខ្ពស់ក្នុងការប្រឈមជាមួយពូកបិសាច។

ហាំ អ៊ិនជុង (ធាតុទឹក)

កំពូល Idol នៅក្នុងចិត្តសិស្សប្រុសស្រីគ្រប់រូប

ហើយនាងក៏ជាសមាជិករបស់ភូមិគ្រឹះអ្នកប្រមាញ់ផងដែរ។

 

Jessica / ជុង ស៊ូយ៉ន (Ice Princess)

នាងជាសមាជិករបស់ភូមិគ្រឹះអ្នកប្រមាញ់

និងជាមិត្តជិតស្និតរបស់ អ៊ិនជុង និង ជុងស៊ីន។

ធាតុពិតរបស់នាងគឺពូជពង្សធ្មប់ថ្នាក់ខ្ពស់។

ផាក ជីយ៉ន (ធាតុ រន្ទះ)

នាងគឺជាសិស្សស្រីដ៏ Cute បំផុតនៃភូមិគ្រឹះអ្នកប្រមាញ់

ហើយក៏ជាអ្នកមីងតូចជីដូនមួយរបស់ អ៊ូ អ៊ីហ្វានផងដែរ

ប៉ុន្តែនាងមានអាយុតិចជាងគេ៣ឆ្នាំ។

 

 

ផាក ហ្យូមីន (ធាតុព្យុះខ្មៅ)

នាងគឺជាម្ចាស់ក្សត្រីរបស់ពួកបិសាចជញ្ជក់ឈាម។

 

ណាំ វូហ្យុន​ បិសាចជញ្ជក់ឈាមកំរិត A

​ មកពីត្រកូលអភិជនរបស់ពូជពង្សបិសាច និងជាសមាជិកនៅ Infinite

 

 

កាង មីនហ្យុក កំពូលតារាប្រុសប្រចាំភូមិគ្រឹះអ្នកប្រមាញ់

ហើយក៏ជា Fan Boy របស់ ហាំអ៊ិនជុងផងដែរ។

កំរិតរបស់មីនហ្យុកមិនចាញ់ហ៊ីឈូលប៉ុន្មានទេ គ្រាន់តែ គេមានអំនួតបន្តិច ។

 

គីម ហ៊ីឈូល (ធាតុភ្លើង)

ជាសិស្សច្បង និង Nerd របស់ភូមិគ្រឹះអ្នកប្រមាញ់

ដែលពូកែស្រាវជ្រាវធ្វើអាវុធប្រមាញ់បិសាច និងសារធាតុគីមីផ្សេងៗ។

 

 

គីម ហ្យុនអា (ធាតុភ្លើង)

នាងគឺ y Vampire កំពូលតារាស្រីក្នុងដួងចិត្តបិសាចគ្រប់រូប​​

ហើយនាងក៏ជាអ្នកយាមសមុទ្រឈាមរបស់ពួកបិសាចផងដែរ។

 

 

គីម ម្យុងស៊ូ (ធាតុភ្លើង)

បិសាចជញ្ជក់ឈាមកំរិត A មកពីត្រកូលអភិជនរបស់ពូជពង្សបិសាច

និងជាសមាជិកនៅ Infinite។

លី ជីនគី មេបក្សបិសាច និង ជានាយកសាលារបស់ ភូមិគ្រឹះបិសាច។
 

 

 

Comments

You must be logged in to comment
No comments yet