Final

ស្នេហ៏ធ្លាក់ពីលើមេឃ

ស្នេហ៏ធ្លាក់ពីលើមេឃ

Characters: Soojung | Yixing

Present for Cara’s birthday of 15 years old

18/07/2015

 

រឿងវាចាប់ផ្តើមត្រង់….

 

តើអ្នកធ្លាប់មើលរឿង នាគរាជទាំង៨ដែររឺទេ? ក្នុងនោះ Xuzhu​ គឺជាមេបក្សរបស់ភ្នំសំបុកចាប ដែលមានតែស្រីៗនៅតាមបម្រើ ចំនែកគេគឺបុរសម្នាក់ដែលខុសពីគេ.. វិជ្ជាគុណខ្លាំងពូកែ និងជាប្រាថ្នារបស់មនុស្សគ្រប់គ្នា ហ៊ើយ និយាយចូលសាច់រឿងយើងវិញ ក៏ថា សំបុកចាបដែលនៅក្នុងរឿងនេះវិញ គ្មានអាថកំបាំងអ្វីដូចសំបុកចាបក្នុងរឿងភាគចិននោះទេ ផ្ទុយទៅវិញ ទីនេះគឺជាសាលាមួយដែល នៅលើភ្នំសំបុកចាប ហើយក៏ជាកន្លែងប្រវត្តិសាស្រ្ត នៃអ្នកពិភពគុណបុរាណពីមុន ធ្វើសង្គ្រាមដណ្តើមទឹកដីផងដែរ។ ភាគច្រើនអ្នកគ្រប់គ្នា​នៅទីនេះ ត្រូវឪពុកម្តាយបញ្ជូលមក​ ដើម្បីផ្តាច់ WIFI Addicted ព្រោះថាសាលានេះនៅលើភ្នំ ដូចនេះគ្មានសេវាណាអាចឡើងមកបាននោះទេ ក្រៅពីការិយាល័យរបស់គ្រូៗ។ សិស្សនៅទីនេះមិនបានអនុញាតឲ្យប្រើ Internet & Smart phones ទេ ព្រោះវាធ្វើឲ្យការសិក្សាចុះអន់ថយ ហើយបើចង់ស្រាវជ្រាវអ្វីមួយនោះ គឺសាលាមានបណ្ណាល័យមួយសម្រាប់សិស្សៗធ្វើ Assignment។

ជីវិតក្នុងសាលាមិនខុសពីអ្នកទោសនោះទេ ដែលត្រូវប្រឈមមុខនឹងភាពដដែលៗ ប៉ុន្តែក៏មានសិស្សមួយចំនួនតែងតែបង្កើតបរិយាកាសរីករាយដល់គ្រប់ៗគ្នាជារឿយៗ។

មហាវិទ្យាល័យសំបុកចាបត្រូវបានគេទទួលស្គាល់ថា ជាទីកន្លែងអប់រំ និងផ្តាច់ជំងឺញៀន Wifi ដល់សិស្សៗគ្រប់គ្នា​ ដោយសារភ្នំខ្ពស់ពេក ហើយសេវាឡើងមិនដល់ ដូចនេះសិស្សគ្រប់គ្នានៅទីនេះសុទ្ធតែជាកំពូលអ្នកខ្លាំងបំផុតប្រចាំជំនាន់នេះ។

តារាឈ្មោះកំពូលសិស្សប្រចាំឆ្នាំ

Xi Luhan អ្នកប្រយុទ្ធលេខ១ - កាលពីនៅភូមិ ជាប់ឈ្មោះជាកំពូលប្រុសស៊ីត្រាវ ពាក្យពិតមិនសូវនិយាយ ប៉ុន្តែបើអារឿងនិយាយពន្លឺសហើយ ថែមថយនោះជាជំនាញហើយ។ នៅពេលទំនេរចូលចិត្តទៅដេកលេងនៅបន្ទប់ពេទ្យសាលា បន្ទាប់ពីស៊ីត្រាវគេរួចមកត្រូវគេវ៉ៃបែកមាត់​ ហើយបើនិយាយពីប្រពន្ធ័ផ្សព្វផ្សាយវិញ Internet អី Asia សេរីសុំចាញ់ ដូចនេះហើយ បានជាត្រូវបញ្ជូនឲ្យមកលើភ្នំផ្តាច់ទំលាប់ល្អៗនេះចោល។

Lee Jongsuk - ដោយសារតែមានមន្តស្នេហ៏ជ្រុលពេក បាក់ទាំងស្រី បាក់ទាំងប្រុស ទាំងខ្ទើយ ហើយទៅណាក៏មិនរួច ព្រោះមានហ្វេនច្រើនពេកមកដេកចាំមុខផ្ទះ ធ្វើឲ្យគ្រួសាររកស៊ីអីមិនបាន ក៏បញ្ជូលឲ្យមកបួសលើភ្នំ ដើម្បីធ្វើចិត្តឲ្យស្ងប់ពីស្រី (?)

Sojin - ដោយសារស៊ីច្រើនពេក គ្រួសារកាន់តែក្រ ទើបបញ្ជូនឲ្យមកស៊ីបាយសាលាជំនួស។

ហើយម្នាក់ចុងក្រោយនោះ Cute cute cute & Innocent សោះក៏មិនដឹងដែរថាខ្លួនមានកំហុសអីដែលត្រូវបញ្ជូនមកភ្នំនេះដែរ ឬក៏ប្រហែលជាស្នាដៃធ្វើដំណាប់ចេកខ្លាំងពេក? គេមកសុំភ្លក់ច្រើន? គ្មានអ្នកណាទេក្រៅពី Cherry Jessica ដ៏ស្រស់ស្អាត សម្រស់ដាច់គេ ទេពធីតាទី៧ សុំខ្មាស ហុហុហុ ^0^

ពេលខ្លះស៊ូជុងមិនយល់ដូចគ្នា ថាហេតុអីក៏នាងត្រូវមករៀនលើភ្នំដែរ? ទាំងនាងជាមនុស្សសាមញ ហើយចរិកក៏ស្ងប់ស្ងាត់មិនសូវចេះនិយាយស្តី រៀនក៏គួរសម ហើយក៏មិនមែនជាពួក Wifi Addicted ប៉ុន្តែ ហេតុអីទៅ?​ ហើយថ្ងៃនេះនាងក៏ទទួលបានចម្លើយពិតៗ​ បន្ទាប់ពីទទួលបានសំបុត្រពីអ្នកផ្ទះ​--

[ព្រោះម៉ាក់លឺថាទីនោះសំបូរមនុស្សឆ្កួតច្រើន ហើយចង់ឲ្យកូនទៅជំរុះភាពស្ងប់ស្ងាត់រៀនឆ្កួតតាមពួកហ្នឹង ចរិកកូនស្ងាត់ពេក ម៉ាក់ ប៉ា និង​ បងស្រីកូនក្តៀនអាចម៏ខ្លាំងណាស់]

=__= ស៊ូជុងស្ទើរតែធ្លាក់បេះដូងបន្ទាប់ពីអានសំបុត្ររួចមក… តើចរិតកសុភាពរាបសារក៏ជាកំហុសដែលមានទេ?

“កើតមកខុសពីកំណើត.. ធ្វើអីក៏ខុស មិនដែលបំពេញតម្រូវចិត្តបានគ្រប់គ្នា..” ថានៈពេលដែលស៊ូជុងកំពុងតែធ្វើសមាធិចិត្ត ហើយពិចារណាកំហុសខ្លួននោះ សម្លេងនរណាម្នាក់បន្លឺឡើង ជាមួយគ្នីគ្នារបស់គេ នោះគ្មានអ្នកណាទេក្រៅពី Jongsuk & Luhan។

“ប៉ាៗ កុំអញ្ចឹងអី…” Luhan តាមលួង Jongsuk រហូត ជាការពិតណាស់ Luhan គឺជាកូនលួចលាក់របស់ Jongsuk និង Niki Minaj កាលពីប៉ុន្មានឆ្នាំមុន ក្រោយពេល Jongsuk ត្រូវគេចាប់រំលោភ ហើយក៏មានទំងន់បានកូនមួយនេះ ប្លែកណាស់ដែល Luhan ស្រាប់តែពេញកម្លោះក្នុងពេលតែមួយយប់ បន្ទាប់ពីត្រូវរន្ទះបាញ់ ( មិនដឹងថាជាលាភក៏ចង្រៃទេ ==^

ហ៊ើយឈប់គិតពីរឿងពួកគេ ស៊ូជុងដកដង្ហើមធំហើយរៀបចំសៀវភៅ ចេញពីគុម្ពស្មៅនោះដោយសារធុំក្លិនអាចម៏ឆ្កែពេក មិនដឹងឆ្កែនរណាទេអត់មាយាទម្ល៉េះ ជុះហើយមិនព្រមកប់វិញវិញសោះ។

ស៊ូជុងដើរត្រុកៗតាមដងវិថីសាលា សម្លឹងមើលពួកអាដែងមិត្តរួមសាលា កំពុងរត់លេងដូចក្មេងបឋម ហើយក៏មានអ្នកខ្លះ ដូចជាមានជំងឺលើសដើមបន្ទាប់ពីផ្លាស់មកនៅទីនេះ។

“ផ្កានេះគឺផ្កាចេក.. ហើយនេះគឺវល្លិផោម ក្លិនពិសេសណាស់មិនជឿសាកហិតទៅ” ថេងគូង ហុចផ្កាវល្លិផោមឲ្យទៅ​ Jongsuk ហិត ស្រាប់តែគេដេកដួលសន្លប់ភ្លាមៗ។

“ប៉ាៗ ប៉ាៗ…” Luhan ដេកអោបក្បាល Jongsuk ដែលកំពុងតែបែពពុះមាត់នោះ​​ ហើយស្រែកយំខ្លាំងៗ។

………… បន្តិចក្រោយ ស៊ូជុងងាកទៅឈុតឆាកមួយផ្សេងទៀតគឺ…

“Oppa… នេះគឺ Jelly Sica ធ្វើដោយផ្ទាល់ដៃ..” Cherry រត់ទៅរកកម្លោះខ្ពស់ៗសង្ហាម្នាក់​ ថែមទាំងនៅក្នុងដៃរបស់នាងមានកាន់ ដុំៗខ្មៅៗដូចអាចម៏ឆ្កែរបស់ Kira Kira ដែលស៊ូជុងឃើញអំបាញ់មិញ..

“Jelly?” Jonghyun ធ្វើមុខស្លើៗ ហើយសួរបញ្ជាក់ “មានដាក់ប្រហុកទេ? O_o”

“Oppa!! ហេតុអីក៏គ្រប់គ្នាមើលងាយ Jelly របស់ Sica ម្ល៉េះ…” Cherry រត់ទៅអង្គុយជិតលូទឹកស្អុយ ហើយយំខ្សិកខ្សួល​ ដោយមាន Jonghyun ដើរតាមទៅដែរ។

“កុំបែបនេះអី ចាំ Oppa ញុំាំ” និយាយហើយ Jonghyun ក៏យករបស់ខ្មៅៗនោះមកដាក់ក្នុងមាត់ ទាំងទឹកមុខពិបាកមើល បន្តិចក្រោយស្រាប់តែគេក្អកខាសៗ ហើយក៏ដួលបែកពពុះមាត់ដូច Jongsuk អំបាញ់មិញ។

“Oppa… Oppa…” Cherry ព្យាយាមអង្រួនគេ

“យាក!! ប្រាប់ហើយថាកុំយក Jelly របស់នាងដើរឲ្យគេញុំាំ ឃើញទេ? Oppa ស្លាប់ហើយ” Sojin ស្ទុះហក់មកអោបក្បាល Jonghyun ហើយស្រែកយំ។

ស៊ូជុងដកដង្ហើមធំម្តងទៀត និងគ្រវីក្បាលតិចៗ

“ខ្ញុំទើបតែដឹងថាសាលានេះ សម្រាប់មនុស្សស្រស់ៗ មិនជាប់គុកទេ ”

……………………………

ថ្ងៃនេះគឺ 7 July 2015 ដែលជាគំរប់ខួប 15 ឆ្នាំរបស់ ស៊ូជុង ប៉ុន្តែហាក់ដូចជាគ្មានអ្នកណាចាប់អារម្មណ៏នឹងនាងសោះ ត្រូវហើយ ស៊ូជុងគ្មានមិត្តនោះទេ នៅពេលទំនេរ នាងតែថាមកធ្វើសមាធិនៅ កន្លែងដែលមានអាចម៏ឆ្កែរបស់ Kira Kira ដើម្បីស្រូបយកខ្យល់បរិសុទ្ធ និងពិចារណារឿងហេតុក្នុងលោក នៅពេលការធ្វើធម៏ដល់កំពូល ទោះបីជាអាចម៏ឆ្កែក៏ហិតលែងដឹងហើយ។

“Yeob ចាំ Tae ផង….”

ភ្លាមៗនោះ ស៊ូជុងឃើញ Taeyeon កំពុងតែរត់ដេញចាប់ Dubu លេង ដូចជាកូនក្មេង។ ត្រូវហើយពួកគេគឺជាគូរស្នេហ៏គំរូប្រចាំ មហាវិទ្យាល័យសំបុកចាបនេះ។ មិនដឹងថាហេតុអីទេ ស៊ូជុងស្រាប់តែចង់បានស្នេហាដែរ ប៉ុន្តែនាងគ្រាន់តែមិនដឹងថាគួរធ្វើយ៉ាងម៉េច ទើបមានសង្សារនឹងគេ។ ខ្លួនជាស្រីហើយមិនសូវចេះនិយាយទៀត… តើមានអ្នកណាទៅដែលមកស្នេហ៏នាង?

“ទេវតាអើយ!!! តើស្នេហាខ្ញុំនៅឯណា?” ស៊ូជុងក្រោកឈរឡើង ហើយស្រែកខ្លាំងៗ ស្ទើរតែកក្រើកភ្នំទាំងមូលទៅហើយ។

“អា~~~~~~”​ ស្រាប់តែមាននរណាម្នាក់ធ្លាក់ចុះមកពីលើមេឃ ហើយផ្កាប់មុខជាមួយអាចម៏ឆ្កែជិតៗនោះ ពីមុននាងតូចមុខចាស់នោះ។

“ហ៊ើយ….!! ជាកន្លែងណាហ្នឹង? អ៊ើយ អាចម៏ឆ្កែ… T-T” ប្រុសនោះងើបឡើង ជាមួយមុខប្រឡាក់អាចម៏ឆ្កែ ហើយក៏ស្រែកយំភ្លាមៗ ពេលសម្រស់របស់គេត្រូវគ្របដណ្តប់ដោយរបស់ទាំងនោះ។

“ហេតុអីក៏ធ្លាក់មកពីខាងលើនោះ??” ស៊ូជុងសួរទាំងងើយឆ្ងល់ ហើយសម្លឹងមើលទៅមេឃ គេប្រហែលជាជិះយន្តហោះធ្លាក់មកទេដឹង?

“បើខ្ញុំប្រាប់ថាជាទេវតា នាងជឿទេ?” គេសួរ ថានៈពេលកំពុងតែព្យាយាមបេះអាចម៏ឆ្កែចេញ

“ទេវតាអាចម៏?” ស៊ូជុងសួរតិចៗ

“ហ៊ើយមិនមែនទេ.. សុំពេលលាងមុខបន្តិច..” កម្លោះនោះនិយាយហើយ ក៏ដើរទៅបឹងនោះ អោនមុនបម្រុងនឹងលុកដៃលាង

“អេឈប់សិន…” ស៊ូជុងកាត់

“ប្រាប់ថាសុំលាងមួយភ្លេត…” ហើយគេក៏លុកដៃ យកទឹកនោះមកលាងមុខ ថែមទាំងធុំក្លិនចម្លែកៗ

“ខ្ញុំចង់ប្រាប់ថានោះគឺ លូទឹកស្អុយទេ!!”​​​ នាងនិយាយតិចៗ

“ហា? ថាម៉េច???”

……………………..

បន្ទាប់ពីលាងសម្អាតខ្លួនរួចមក..

“ខ្ញុំ ចាង អ៊ីស៊ីង សិស្សថ្មីនៃសាលានេះ..” សិស្សប្រុសលើកដៃបម្រុងនឹងចាប់តែស៊ូជុងដកដៃចេញ យ៉ាងរហ័ស

“ខ្ញុំទើបតែឃើញលោក អេះគូថ ហ៊ិហ៊ិ” នាងសើចអៀនៗ ហើយក៏បន្ត “ខ្ញុំ ជុង ស៊ូជុង..”

“បាទៗ សួស្តីបងស្រីស៊ូជុង..” គេអេះក្បាលតិចៗ

“ប៉ុន្តែឆ្នាំនេះខ្ញុំទើបតែ 15 ឆ្នាំទេ -0-”

“ហា? 15 ទេ? ម៉េចក៏មុខចាស់ម្ល៉េះ? ស្មានថាអាយុលើសខ្ញុំ -_-**”

“………..” ស៊ូជុងសម្លក់

ហើយពួកគេក៏និយាយគ្នាជារឿយៗ ធ្វើឲ្យស៊ូជុងមានអារម្មណ៏ល្អប្លែក ព្រោះនេះជាលើកទីមួយដែល ស៊ូជុងមានអារម្មណ៏ថានាង Special សម្រាប់មនុស្សប្រុស។ រយៈពេល២ម៉ោងដែលនិយាយគ្នា ស៊ូជុងទើបតែដឹងពីមូលហេតុដែល អ៊ីស៊ីងធ្លាក់មកពីលើមេឃ គឺដោយសារគេលួចបេះផ្ការបស់ Taengoo ពេលទើបតែចូលមកដំបូងៗ ហើយត្រូវ Taengoo ចាប់ទាន់ក៏រត់មកលាក់ខ្លួននៅលើដើមឈើ ហើយក៏ធ្លាក់ចុះមកពេលស៊ូជុងស្រែកខ្លាំងៗពេក។ ឥឡូទូរទាំងសាលា កំពុងតែតាមរកមហាចោរបេះផ្កា ចាងអ៊ីស៊ីង ដោយសារតែ Taengoo ដេកយំព្រោះបាត់ផ្កា២ទងទាំងមិនសុខចិត្ត។

ស៊ូជុងសម្រេចចិត្ត ធ្វើរឿងដែលនាងមិនធ្លាប់ធ្វើពីមុន គឺនាំអ៊ីស៊ីងរត់ទៅលាក់ខ្លួននៅលើកកំពូលភ្នំ រង់ចាំពេលវេលាល្អដើម្បីបកស្រាយប្រាប់មិត្តរួមសាលា។

ពួកគេបានរត់លេង បង្ហោះក្លែងជាមួយគ្នា ដើម្បីកែអផ្សុក ហើយនោះក៏ជាពេលវេលាមួយដែល ស៊ូជុងគិតថា បុរសមួយនោះពិតជាធ្លាក់មកពីលើមេឃដើម្បីនាង។

“មេអំបៅស្អាតណាស់..” ស៊ូជុងនិយាយតិចៗ ថានៈពេលដែលពួកគេកំពុងតែអង្គុយនៅសួនផ្កា

“…………..” អ៊ីស៊ីងស្ងាត់ ហើយសម្លឹងមើលមុខចាស់ៗរបស់នាង ដោយមិនភ្លេចរាប់ស្នាមជ្រួញលើមុខនាង ពិតជាមិនសមថា 15 ឆ្នាំមែនណា!

“ការពិតនេះគឺថ្ងៃកំណើតរបស់ជុង… ស្មានថាត្រូវឆ្លងថ្ងៃនេះតែម្នាក់ឯងទៅហើយ ពិតជាអរគុណ ស៊ីងណាស់…” នាងតូចនិយាយ

“ថ្ងៃកំណើត? O_O! ហេតុអីមិនប្រាប់ពីដំបូង?” អ៊ីស៊ីងធ្វើមុខភ្ញាក់ផ្អើល

“មិនបានសួរគេផង…”

“ចុះជុងចង់បានអីនៅថ្ងៃនឹង?”

“ស៊ីងនឹងយកឲ្យមែនទេ?”

“បាទ ប្រាកដណាស់…” គេងក់ក្បាលតិចៗ

“ចាប់មេអំបៅឲ្យគេមួយមក.. ^0^”  

“ពិតជាចង់បានមែន? O_o”

“ចាស…”

“OKAY…” និយាយហើយ អ៊ីស៊ីងក៏រត់ទៅណាមិនដឹង.. ប៉ុន្តែ 1 ម៉ោងក្រោយមក គេក៏រត់មកជាមួយញើសយ៉ាងជោកខ្លួន..

“មេអំបៅចាប់មិនបានទេ ប៉ុន្តែយកអានេះមកជំនួស… ជុងលាដៃមក..” គេនិយាយ ហើយក្តាប់ដៃយ៉ាងណែន

“………….” ស៊ូជុងញញឹម ហើយលាបាតដៃ ចាំកាដូរមួយនោះ ស្រាប់តែដង្កូវមេអំបៅខៀវៗ ត្រូវបានដាក់លើបាតដៃស្លេកៗរបស់នាង…

“អា!!!!!!!!!!!!!!!! មនុស្សឆ្កួត!!” ស៊ូជុងស្រែកហើយគ្រវីដៃ រហូតដង្កូវហោះទៅទុំក្បាលអ៊ីស៊ីងជំនួសវិញ។

“ក្រែងថាចង់បាន…? បន្តិចទៀតនឹងទៅជាមេអំបៅដូចគ្នា..” អ៊ីស៊ីងតវ៉ា

ដោយសារស៊ូជុងទ្រាំមិនបាន ក៏ទាញស្បែកជើងរបស់នាង ទៅគប់ក្បាល់អ៊ីស៊ីងរហូតដល់សន្លប់។​

ទីបំផុតពេលយប់ក៏មកដល់ ពួកគេបង្កាត់ភ្លើងនៅជ្រុងមួយនៃភ្នំថ្ម ហើយអ៊ីស៊ីងអះអាងខ្លួន និងទៅរកកាដូថ្មីសម្រាប់ស៊ូជុងម្តងទៀត។ រយៈពេលត្រឹមតែ 30 នាទី អ៊ីស៊ីក៏មកជាមួយភ្លើងទៀនស្អាតៗ ដោតលើអាចម៏ឆ្កែក្នុងដៃរបស់គេ…

“Happy Birthday to you… Happy Birthday to you…” គេច្រៀងតិចៗ ធ្វើឲ្យនាងតូចនោះញញឹមស្ទើរតែចេញធ្មេញទាំង 32 គ្រាប់ទៅហើយ…

“បួងសួងហើយផ្លុំទៀនទៅ…” គេប្រាប់

“ប៉ុន្តែ នោះគឺ អាចម៏ឆ្កែរបស់ Kira Kira មែនទេ?” នាងសួរយ៉ាងឆ្ងល់

“មិនមែនទេ គឺដំណាប់ចេករបស់ Cherry តើ.. ខំលួចយកមកជំនួស Cake.”

“ប៉ុន្តែ Jonghyun ថ្ងៃមិញស្លាប់ដោយសារវា..!!”

“ឈប់ប៉ុន្តែទៀតទៅ រូបមន្តថ្មី ឈប់ស្លាប់ហើយ -0-”

“Okay….” ស៊ូជុងងក់ក្បាល ហើយក៏បួងសួង…

ហើយប្រាថ្នានោះគឺគេ សូមឲ្យ Xing នៅទីនោះហើយជូនពរនាងក្នុងថ្ងៃកំណើត…

បន្ទាប់មកក៏ផ្លុំទៀន…

“យេ… រីករាយថ្ងៃកំណើត… ជូនពរឲ្យប្រាថ្នានាងជាការពិត…”

ហើយពូកគេក៏ស៊ីដំណាប់ចេក មើលលោកខែ តែងកំណាព្យជាមួយគ្នា…

Yixing មិនបានដឹងខ្លួនទេថា ការពិតកាដូរ Birthday របស់ នាងពិតប្រាកដ មិនមែនជាមេអំបៅ ឬក៏ ដំណាប់ចេករបស់ Cherry ទេ.. ប៉ុន្តែនោះគឺរូបគេ។

“ភ្លេចសួរទៅ​ ថានាងរៀនថ្នាក់ណា?” ប្រុសកម្លោះសួរ

“គឺថ្នាក់…..”

“ថាម៉េច?​​ មុខចាស់ហើយរៀនថ្នាក់ហ្នឹងទៀត??”

“នែ… ប្រាប់ហើយថាទើបតែ 15 ឆ្នាំទេ Y_Y”

“កំហុសមកពីមុនចាស់ជាងអាយុ…”

“ឈិ….”

The End



Happy Birthday to Vattey :333

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
luhanie007
#1
first commenttttttttttttttttttttttt