I MY ME MINE

Description

ចំណងជើង I MY ME MINE
ប្រភេទរឿង: អភិនិហា | ជីវិតអ្នកក្រ | ជីវិតអ្នកមាន | អ្នកអត់លិឌអាជីព
តួឯក: ជីយ៉ន | ណាណា
តួបន្ថែម: គ្រីស្តាល់ | អ៊ិនជុង | ចុងហ្យុន | មីនហ្យុក | ដេស៊ុង | ជុងស៊ីន | តេយ៉ន | ជីនគី (តួដដែលៗយើងហ្នឹង xD)

អ្នកសរសេរ Selina
គោលបំណង កាដូរថ្ងៃកំណើត របស់ Admin TOFU តៅហ៊ូ (8th November 2017)
ថ្ងៃចេញ: ពេលណាពេលហ្នឹងចុះ

រឿងខ្លី:

សាច់រឿងសង្ខេប

ផាកជីយ៉ន គឺជានារីចិត្តខ្លាំងម្នាក់ ដែលធ្វើការឲ្យ រដ្ឋាភិបាល នាងមានមុខងារជា ប៉ូលីសសំងាត់ម្នាក់ ដែលដំណែងនោះគឺជាទីប្រាថ្នា របស់ មន្រ្តីគ្រប់រូប ព្រោះ ប្រាក់ខែច្រើន ហើយមានមុខមាត់ទៀត។ ក្រោយពេលបញ្ចប់សាកលវិទ្យាល័យ នាងក៏ចូលធ្វើប៉ូលីសសំងាត់ភ្លាមៗដោយសារតែ ទេពកោសល្យរបស់នាង ក្នុងរយៈពេល២ឆ្នាំ នាងធ្វើឲ្យអ្នកគ្រប់គ្នាមិនច្រណែនមិនបាន។ ប៉ុន្តែថ្ងៃមួយ នាងក៏ត្រូវដកដំណែង និងប្តូរឲ្យនាងទៅ ធ្វើជាប៉ូលីសចរាចរវិញ ព្រោះតែនាង ធ្វើការមិនបានសម្រេច ហើយសាងកំហុសទៀត ហើយក៏មានអ្នកថ្មីមកជំនួសនាង។
ប្រាក់ខែរបស់នាងក៏ត្រូវបានកាត់ ទីលំនៅក៏ផ្លាស់ប្តូរ មុខមាត់ក៏អស់ មិត្តក៏បាត់ ថែមទាំង មានមិត្ត ខ្ចីលុយនាងទៅធ្វើ Happy Birthday ទៀត។
ជីយ៉នចាប់ផ្តើមធ្លាក់ខ្លួន ហើយជីវិតរបស់នាងពោពេញទៅដោយ ភាពស្មុគស្មាញ ព្រោះតែក្រពេក ណាមួយការងារថ្មីគឺនាងមិនពេញចិត្តនោះទេ ថែមទាំងសម្រស់របស់នាងក៏ធ្លាក់ចុះ។
នាងមានអារម្មណ៏ធុញនឹងជីវិតនាង សព្វថ្ងៃខ្លាំងណាស់ នាងមិនហ៊ានស្រម៉ៃនោះទេថា អនាគតនឹងទៅជាយ៉ាងណា... បើជីវិតនាងជួបតែរឿងបែបនេះ...
នៅក្នុងថ្ងៃ Birthday របស់នាង នាងក៏ជួបប្រទះ នឹងរឿងមួយស្មានមិនដល់....
 

 

 

Comments

You must be logged in to comment
No comments yet