ភាគទី១

អ្នកនិពន្ធសរសេររឿងមិនដែលចប់ Season 3

អ្នកនិពន្ធសរសេររឿង មិនដែលចប់ Season 3

វគ្គ: សម្រស់ និង ភាពជឿជាក់ មនុស្សស្រី

 

Main Characters: Park Jiyeon

Supporting Characters: Kang Daesung | Kim Myungsoo | Park Hyomin | Park Soyeon | Park Soyeon | Chorn Sovanreach

Cameo: Sokun Nisa | Lee Jungshin

 

Genre: Comedy | Commercial Product

Writer: Selina

Editor: Selina

Sponsored by OnlineOnlyyou Shop

 

Suggested by Tofu

Can order from: Line: onlineonlyyou | Instagram: onlineonlyyou | FB: Nana Saturn

ភាគទី១ បែកគ្នា គ្មានអ្វីអស្ចារ្យ គ្រាន់តែស្ទើរស្លាប់ ស្ទើររស់

 

“Jiyeon ពួកយើង បែកគ្នាទៅ..” កម្លោះរាងខ្ពស់ សម្លឹងមើលមនុស្សស្រី ដែលនៅទល់មុខរបស់គេ បន្ទាប់ពីនិយាយពាក្យ ឃោឃៅមួយនោះ។

ប៉ុន្តែ ហេតុអីទៅ? តើ Ji មិនល្អត្រង់ណា..?” នាងនិយាយទាំង អួលដើមក ហើយក៏ សម្លឹងមើលទៅ ប្រុសដែលឈរ នៅពីមុខរបស់នាង គឺ Kim Myungsoo មនុស្សដែល នាងស្មានមិនដល់ ថាហ៊ានធ្វើបែបនេះដាក់នាង។

“Ji ស្រលាញ់ Oppa ហើយក៏លះបង់គ្រប់យ៉ាង ដើម្បី Oppa នេះគឺពួកយើងទាក់ទង គ្នាតាំងពីនៅមហាវិទ្យាល័យ តើប៉ុន្មានឆ្នាំមកនេះ វាគ្រាន់តែជាការ គិត របស់ Ji តែម្នាក់ឯងទេ? ដែលគិតថា ស្នេហារបស់ ពួកយើងនឹងយូរអង្វែង.. នេះវាជ្រុលពេកហើយ ដែលនាំសង្សារ ថ្មីរបស់ Oppa​​ មកសុំ Ji បែកគ្នា..” នាងសម្លឹងមើល Myungsoo ជាមួយទឹកភ្នែកដែល ស្រក់ចុះ ហើយក៏រុញគេចេញ មួយទំហឹង។

ចេញពីមុខមើស.. ខ្ញុំត្រូវការសម្លឹងមើល មុខសង្សាររបស់ខ្ញុំ ឲ្យច្បាស់នឹងភ្នែក កុំមកឈរបាំងមុខទៀត

ត្រូវហើយ សង្សាររបស់នាង មិន មែន Myungsoo នោះទេ គឺម្នាក់ដែល ឈរខាងក្រោយ គេ Kang Daesung ចំណែក Myungsoo គ្រាន់តែជាសង្សារថ្មីរបស់ Daesung ប៉ុណ្ណោះ។

“Ji ចង់ដឹងថា Ji មិនល្អត្រង់ណា ចាំ​ បងប្រាប់ Ji ចុះ” Daesung ទាញកញ្ចក់មួយចេញមក ហើយយកមកឲ្យនាងឆ្លុះ។

មើលចុះ មុខរបស់ Ji ឡើងមុនអស់ ស្អាតបាត់ហើយ បងប្រាប់ប៉ុន្មានដងហើយ ថាកុំឲ្យញ៉ាំកាពិកោះ កុង របស់ Eunjung ច្រើនពេក.. តើនរណាអាចទ្រាំទាក់ទង នឹងស្រីដែលឡើង មុនពេញមុខបែបនេះ?គេថាឲ្យនាង យកៗតែម្តង។

នេះបង Daesung ឃើញមនុស្សស្រី ត្រឹមតែសម្រស់តែម្យ៉ាង ទេ? ចុះអតីតកាលដ៏សែន រីករាយរបស់ពួកយើង កាលពីមុន?នាងចាប់ផ្តើមយំ ហើយក៏ស្រែកខ្លាំងៗ

ឲ្យវាហូតាមលូអាចម៏ ទៅឲ្យអស់ចុះ..” មិនត្រឹមតែនិយាយនោះទេ Daesung លើកដៃ ដាក់លើស្មាររបស់ Myungsoo សម្លឹងមើលទៅ Jiyeon ដោយខ្សែភ្នែកត្រជាក់បំផុត។

ឃើញបែបនេះ Jiyeon កាន់តែយំខ្លាំងឡើង

រឿងសុំបែកគ្នាខ្ញុំមិនថានោះទេ ប៉ុន្តែហេតុអីក៏សង្សារថ្មីរបស់បង ជាមនុស្សប្រុសផងនោះ? ក្រែងពីដើមមក បងស្រលាញ់ស្រីមិនអញ្ចឹង?នាងចង្អុលទៅ Myungsoo ហើយក៏ងាកទៅគំហកដាក់ Daesung វិញ។

ប្រុសស្រីមិនសំខាន់ សំខាន់មុខរបស់គេ ស្អាតជាង Ji..” និយាយហើយ ពួកគេក៏បណ្តើរគ្នា ទៅបាត់ទុកឲ្យ Jiyeon ទម្លាក់គូថអង្គុយលើដី ហើយក៏ស្រែកយំ។

ហ្ហា!!! មិនពិតនោះទេ.. ហេតុអីទៅ? មនុស្សស្រីមិនស្អាត តើមានកំហុសដែរមែនទេ?នាងសម្លឹងមើលទៅមេឃ ជាមួយទឹកភ្នែកហូរមិនព្រមឈប់សោះ។

……………

នៅតាមផ្លូវសារធារណៈមួយ

កុំភ្លេចជួយទិញ ផលិតផលខ្ញុំផងណា អ្នកណាជ្រុះសក់ ជិតអស់ ក្បាលទំព័កក៏ដោយ ប្រើសាប៊ូរបស់ខ្ញុំ ធានា ថាសក់ដុះមកវិញ ដូចជា ជាស្មៅអញ្ចឹង កុំភ្លេចគាំទ្រ ផលិតផលរបស់ Hyomin ផងណា..”

“……….”

អ្នកណា មានស្នាមមុខជាំ ឡើងអាចមរុយ កើតមុន អី សាប៊ូ Balance B អាចជួយបាន..” នារីរាងស្តើង ដែលកំពុងតែ ផ្សព្វផ្សាយផលិតផល របស់នាង នៅតាមចំណត ឡានក្រុង នោះ ស្រែកប្រកូប្រកាសឡើង បន្ទាប់ពីនាងទើបនឹង រកស៊ីមុខរបរថ្មី គឺអ្នកលក់គ្រឿងសំអាងតាម Online ប៉ុន្តែពេលនេះ នាងមិនទាន់មានអតិថិជន Like page នោះ ទេ ទើបត្រូវ ចេញមកផ្សព្វផ្សាយផ្ទាល់។

នាងគឺ Park Hyomin អ្នកនិពន្ធសរសេររឿងមិនដែលចប់ នៅពេលនេះនាង ត្រូវបាន ធាក់ចេញពីវិស័យអ្នក និពន្ធដោយសារតែ សរសេររឿងមិនចប់ ហើយក៏គ្មានរោងពុម្ភ ក្រុមហ៊ុនណាព្រមទទួល យកនាងទៀត ទើបនាង ធ្លាក់ខ្លួនមក លក់ Online Shop ម្តង ដោយប្រើប្រាស់ជំនាញ IT របស់នាង Hack យក like ពីម្ចាស់ Account ខ្លះ។

ខណៈពេលដែល Hyomin កំពុងតែ ព្យាយាមផ្សព្វផ្សាយ ផលិតផលរបស់នាងនោះ ជួនជាក្មេងស្រីរាងទាបម្នាក់ ទើបចេញពីហាងនំខេក ដោយក្នុងដៃមាន កាន់នំខេកក្នុងដៃរបស់នាង។

Hyomin ស្រាប់តែស្ទុះទៅស្ទាក់មុខ ក្មេងស្រីនោះ ជាមួយទឹកមុខរីករាយ

សួស្តីប្អូនស្រី Happy Birthday ណា សុំជួយ Like Page បងបន្តិចបានទេ..” នាងបង្ហាញឈ្មោះ Page របស់នាង ឲ្យទៅក្មេងស្រីនោះ។

អូ បានតើ..” នារីរាងទាប នៅងក់ក្បាល ហើយក៏ទាញទូរសព្ទ័ បើក Facebook ដើម្បី Like page របស់នាង។​

អេ ប្អូនស្រីចាប់អារម្មណ៏ ប្រើប្រាស់ ផលិតផលរបស់បងទេ មានសាប៊ូ កក់សក់ សម្រាប់អ្នក ក្បាលទំពែកណា… x_x ប្រើហើយ ធានាថា ដុះមកច្រើនជាងមុនមិនខានទេ..” នាងព្យាយាម លើកសាប៊ូ កក់សក់នាងឡើងមក។

ចុះ បងមិនឃើញខ្ញុំ សក់ខ្ញុំដុះពេញក្បាលទេ? ប៉ិនហ្នឹងពិបាក សិតសឹងតែអីទៅហើយ នៅដុះដល់ណាទៀត? =_=” ក្មេងស្រីនោះ មើលមុខនាង។

អូ បងមានផលិតផល ការពារមុខចាស់ និង បំបាត់មុនណា.. សាកបន្តិចទៅអី?នាងបង្ហាញផលិតផល បន្ថែមទៅក្មេងស្រីនោះ។

មើលមុខខ្ញុំឲ្យហើយទៅ ហៅខ្ញុំប្អូនៗ នឹងដឹងខ្ញុំអាយុ ប៉ុន្មានទេ? ឆ្នាំនេះ៣១ ឆ្នាំហើយ -_- នៅគេច្រលំថា ជាក្មេងមធ្យមសិក្សារទៀត ផលិតផលមុខក្មេង មិនត្រូវការនោះទេ ព្រោះខ្ញុំចង់មុខចាស់ ហើយ មុខខ្ញុំក៏ឈប់ឡើងមុនដែរ..” នាងនិយាយទាំងមុខស្មើរ

អញ្ចឹងសុំហៅបងស្រីវិញ ហ៊ិហ៊ិ ចុះបងស្រីមានឈ្មោះអ្វីដែរ?” Hyomin ធ្វើជាសើច ហើយ សួរនាងជាមួយការគួរសម។

“Jeon Boram” នាងនិយាយឡើង

អញ្ចឹងបងស្រី Boram មានបញ្ហាអ្វីដែរ ខ្ញុំអាចជួយបានទាំងអស់ណា..”

បញ្ហាកំពស់ ខ្ញុំចង់ខ្ពស់​ ជួយបានទេ?នាងសួរច្បាស់ៗ

អូរឿងនឹងអាចជួយបាន ^O^ នេះនែ ខាងយើងខ្ញុំក៏មានស្បែកជើងកែងដែរ ធានាតែត្រឹម៣វិនាទីប៉ុណ្ណោះ នឹងបានខ្ពស់សមប្រាថ្នា..” Hyomin លើកស្បែកជើងកែង ឡើង ជាមួយទឹកមុខរីករាយបំផុត។

“Bye…” Boram លាដៃ Bye Bye ហើយក៏ដើរចេញទៅ

អេ កុំភ្លេចប្រាប់មិត្តរបស់បងស្រី Like page ខ្ញុំផងណា page ខ្ញុំគឺOnlineOnlyyou Shop​ ណានាងឈរស្រែកតាមក្រោយ

ចាំគិតមើលសិន..”

………………….

ផ្ទះស្រីស្អាត

 

Hyomin ត្រលប់មកផ្ទះវិញ ក្រោយពេលធ្វើការផ្សព្វផ្សាយ តាប៉ែពេញទីក្រុង រួចមក​ ក៏រត់ទៅចាប់យក កុំព្យូទ័រនាង ហើយក៏​ Online មើលទំនិញរបស់នាងម្តងទៀត។ រកស៊ីជិតមួយអាទិត្យហើយ មិនដាច់សោះ លក់ៗជិតរលំទៅវិញហើយ

មួយសន្ទុះក្រោយ Soyeon និង Eunjung ដែលជាមិត្តរួម Apartment របស់នាង ក៏ដើរចូលមក និងជជែកគ្នាជាហូហែរ។

ហត់ណាស់ លក់ កាហ្វេដាច់ជ្រុលពេក លក់ទាល់តែអស់ម្មងហើយ” Eunjung និយាយឡើង ហើយកាច់ចង្កេះតិចតួច។

Hyominពេបមាត់ ព្រោះជ្រេញ អ្នកដែល សរសេររឿងចប់ ហើយរកស៊ីដាច់ទៀត។

ថ្លង់ណាស់…” Hyomin និយាយលឺៗ

Eunjung និង Soyeon មើលមុខគ្នាហើយក៏សើច នឹងឬកពាតួមារបស់ Hyomin ធ្វើម៉េចទេ គ្មានអត់លិឌហើយ សរសេររឿងមិនចប់ និង លក់អត់ដាច់ទៀត។

ក្នុងចំណោមពួកយើង មានតែ Jiyeon ទេដែល មានសុភមង្គល ជាងគេ ការងារក៏ជោគជ័យ គូរស្នេហ៏ក៏ផ្អែមល្ហែម គួរឲ្យច្រណែនណាស់..” Eunjung ធ្វើជានិយាយ ឌឺដង។

ត្រូវហើយ ក្នុងចំណោមពួកគេ គឺ Jiyeon ជោគជ័យជាងគេ ដោយសារតែនាង ជាអ្នកនិពន្ធទីមួយ ដែលត្រូវក្រុមហ៊ុនខ្សែភាគយន្ត យករឿងឡប់ៗរបស់នាង ទៅថត ហើយទទួលបានការគាំទ្រច្រើន។ ក្រោយពីចប់មហាវិទ្យាល័យ នាងក៏បានរើចេញទៅនៅ ជាមួយបងពេទ្យនាង Kang Daesung ហើយក៏នឹងមានដំណឹងល្អ ថាបានរៀបការក្នុងពេលឆាប់ៗនេះដែរ។

ជ្រេញ..” Hyomin ពេបមាត់ ហើយព្យាយាម Share ផលិតផលរបស់នាង ជិត១០០ដងហើយ តែរកតែរុយមួយ Like Post របស់នាងមិនឃើញផង។

តើធ្វើយ៉ាងម៉េចទើបរកស៊ីដាច់ណ?

Soyeon ដើរចូលទៅបើក Laptop របស់នាងនៅជិត Page របស់ពួកនាងទាំងអស់គ្នា ដែលជា update រឿងប្រឡោមលោក របស់ពួកគេ ប៉ុន្តែមួយរយៈនេះ វាហាក់ដូចជាមានតែនាង ម្នាក់នោះទេដែល update page នោះ ដោយសារតែ Eunjung រវល់លក់កាហ្វេ និង Hyomin បែកស្លុយ។

អេ មួយរយៈនេះទំព័រ Page របស់ពួកយើង ដូចជាមានអ្នក View ច្រើន..” Soyeon និយាយបណ្តើរសើចបណ្តើរ។

Hyomin ផ្ទៀងត្រចៀកស្តាប់ដែរ

ខ្ញុំក៏យល់ឃើញអញ្ចឹងដែរ រឿងរបស់បងស្រី ហាក់ដូចជាទទួលបាន ការពេញនិយមច្រើន​ អាចលុបលាងឈ្មោះ អ្នកនិពន្ធសរសេររឿងមិនដែលចប់ របស់ក្រុមយើងហើយ” Eunjung និយាយឡើង។

Hyomin ប្រញាប់បើក ទំព័ររបស់ពួកគេ ហើយក៏ចាប់អារម្មណ៏​ view តែម្តង.. នាងស្រាប់តែនឹកឃើញផ្លូវ រកស៊ីថ្មី ភ្លាមៗ

“Soyeon…!!! សុំបន្តិចបានទេ?នាងស្ទុះទៅរកមិត្តនាង ជាមួយស្នាមញញឹម មានកល់។

អីគេ?” Soyeon ធ្វើមុខភ័យៗ ព្រោះនាងមានអារម្មណ៏ថា រឿងមិនស្រួលអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

ភាគថ្មីរបស់ឯងចេញនៅពេលណា? ជួយ ដាក់ផលិតផលរបស់ខ្ញុំ ចូលសាច់រឿងផងនាងលើកសាប៊ូជ្រុះសក់ របស់នាងឡើងមក។

អេ មិនបាននោះទេ.. មិនដឹងថារបស់ឯងយកមក ពីព្រៃណាផង ខ្ញុំមិនចង់បាត់បង់ Fan នោះទេនាងគ្រវីក្បាលតិចៗ

អេ​ របស់ល្អណា.. សុំជួយសរសេរថា តួប្រុសមានជំងឺមហារីក ហើយជ្រុះសក់អស់ ក្រោយមកពេលព្យាបាលជា គេក៏ប្រើសាប៊ូនេះ ហើយក៏ដុះសក់ឡើងវិញ.. កុំភ្លេចដាក់ រូបសាប៊ូកក់សក់របស់ខ្ញុំ នៅក្រោម Poster រឿងរបស់ឯងផងណា ^^” Hyomin ព្យាយាមអង្វរនាង។

អឺៗ -_- មិនដឹងជារឿងឆ្កួតស្អីគេទេ.. ” Soyeon ធ្វើមុខធុញ តែក៏ព្រមជួយនាង ដោយសារពួកគេជាមិត្តបង្កើតនេះណា។

បន្តិចក្រោយ ទ្វារក៏បើកចូលមក ដោយនារីសក់ចំបើងម្នាក់ ដៃមានកាន់វ៉ាលីជាប់ខ្លួនទៀតផង។

ហ្អក? Jiyeon មែនទេ? Eunjung ធ្វើមុខភ្ញាក់ផ្អើល បន្ទាប់មក Hyomin និង Soyeon ក៏ងាកទៅនារីនោះដែរ។​

មើលសភាព Jiyeon ពេលនេះ មិនខុសពីព្រាយ បិសាចនោះទេ។

ទើបមកពីលេង Halloween មែនទេ Ji?” Hyomin សួរ

“Halloween ក្បាលឯងស្អី ខែមិថុនាហ្នឹង?” Soyeon ថាឲ្យ

បងស្រី Ji បាត់បង់ស្នេហាហើយ…” នាងស្រាប់តែយំពេបមាត់។

……………

មួយម៉ោងក្រោយមក

ហើយគេក៏សុំ Ji បែកនិងរត់តាមប្រុសនោះ Ji ពិតជាពិបាកចិត្តណាស់ហ៊ឺៗៗនាងស្រាប់តែយំឡើង ក្រោយពេលនិយាយរឿងហេតុ ទាំងអស់នោះរួច។

ពិតជាគួរឲ្យខឹងមែន.. មិនសមសោះថា គេជាមនុស្សអញ្ចឹង..” Eunjung ធ្វើមុខក្តៅចិត្ត

ការពិតទៅបើខ្ញុំ ជាគេ ខ្ញុំក៏សុំនាងបែកដែរ -_-;; មើលមុខចុះ ឡើងសុទ្ធតែមុន ហើយនៅសក់ទៀត ដូចទើបតែងើបពីសង្រ្គាម..” Soyeon ថាឲ្យ

ហ្អាខ្ញុំមិនចង់រស់នោះទេ..” Jiyeon ស្រែកយំ ហើយក៏អោប Eunjung
បងស្រី មិនដឹងជានិយាយអីទេ អញ្ចឹង ឃើញនាងពិបាកចិត្តទេ កុំយកពាក្យពិតមកនិយាយជាមួយ មនុស្សកំពុងតែទន់ខ្សោយណា” Eunjung ប្រាប់ Soyeon ធ្វើឲ្យ Jiyeon យំកាន់តែខ្លាំងឡើង។

អស់បារម្មណ៏រឿងមុន និង រឿង ជ្រុះសក់ហើយ Balance B អាចជួយបាន.. លាងមុខរាល់ថ្ងៃ នឹងអាចទទួលបានសម្រស់មកវិញ ហើយស្អាតជាងមុនទៀត ដោយសារតែ Balance B ផ្សុំឡើងពីអំពិលនិង ទឹកឃ្មុំ​​ សាកមួយដុំនឹងទទួលបាន លិទ្ធិផល” Hyomin ងើបឈរឡើង ហើយក៏ឡើងសាប៊ូរបស់នាងឡើងមក ជាមួយទឹកមុខមាំ ហាក់ដូចជាមិនបានលេងសើចនោះទេ។

មិនមែនជាពេល លេងសើចទេ Min -_-;;” Soyeon ប្រាប់

នែខ្ញុំ និយាយមែនណាហេតុអីក៏គ្មានអ្នកណា ជឿខ្ញុំអញ្ចឹង?” Hyomin ចាប់ផ្តើមឡូឡា

សរសេររឿងឲ្យតែចប់សិនទៅ -_-;; បានមានគេជឿ” Eunjung ដកដង្ហើមធំ។

Jiyeon ស្ទុះចេញពី Eunjung ហើយក៏ដើរចូលទៅក្នុងបន្ទប់ អស់មួយសន្ទុះធំ ក៏ត្រលប់មកវិញ ជាមួយនឹងខ្សែពួរដ៏ធំមួយ។

“Jiyeon ទៅណាហ្នឹង?” Soyeon សួរ

ខ្ញុំទៅរកកន្លែងហុងស៊ុយ ដើម្បីចងកឲ្យស្លាប់តែ ម្តងនាងនិយាយឡើង យ៉ាងឡួយ

អេ.. Jiyeon កុំធ្វើបែបនេះអី និយាយគ្នាសិន..” Eunjung ប្រញាប់ស្ទុះទៅចាប់ដៃនាង

មែនហើយ កុំដោយសារប្រុសម្នាក់ លះបង់បែបនេះអី.. កុំបានទេ Ji.. គិតដល់ពួកយើងផង..” Soyeon ក៏រត់ទៅចាប់នាងដូចគ្នា

លែងខ្ញុំទៅ ខ្ញុំនឹងគិតដល់ មិត្តភាពពួកយើង ពេលខ្ញុំស្លាប់ហើយ ខ្ញុំនឹងមករកអ្នកទាំងអស់គ្នាវិញ..”

អេ មិនលេងចូលទេ -__-;;; បើឯងពិតជាទៅបាត់មែន មិនបាច់គិតពីមិត្តភាពយើងនោះទេ ទៅឲ្យបានសុខចុះ ពួកយើងចប់គ្នាត្រឹមនេះហើយ” Eunjung ស្រាប់តែព្រឺសប្បុលឡើង។

“Hyomin និយាយអីបន្តិច ដើម្បីឃាត់ Jiyeon បន្តិចមើស..?” Soyeon ប្រាប់មិត្តនាង

“Ji ទិញសាប៊ូខ្ញុំទៅណា.. Ji នឹងស្អាតឡើងវិញ..” Hyomin ស្ញេញឡើង ហើយលើកសាប៊ូនាងឡើងមក

ហ៊ើយ ដល់ដំណាក់កាលនេះហើយ នៅផ្សាយពាណិជ្ជកម្ម ដល់ណាទៀត? ” Soyeon ធ្វើមុខមួម៉ៅ

មិនទិញៗៗទេ មានពាក្យចុងក្រោយ មុននឹងខ្ញុំទៅស្លាប់ដែរទេ?” Jiyeon សួរម្តងទៀត

“Ji កុំទៅអីណា អាណិតពួកយើង” Eunjung យំឡើង

មែនហើយ Ji បាត់បង់ស្នេហាក៏នៅ សល់មិត្តភក្ត័ដែរណា..” Soyeon ងក់ក្បាល

ក្រោយមកពួកគេទាំង៣ ក៏ងាកទៅ Hyomin ដែលអង្គុយស្ងៀមតែឯងនោះ​ ដើម្បីស្តាប់ពាក្យនាងដូចគ្នា។

បើ មិនទិញសាប៊ូទេ លុយ Ji និង សៀវភៅធនាគា នៅក្រោមគ្រែនោះ ឲ្យ ខ្ញុំសុំខ្ជីធ្វើដើមរកស៊ី សិនបានទេ ? យ៉ាងណាមិញ ពេល Ji ស្លាប់ទៅក៏យកវាទៅមិនបានដែរនឹង.. ” សម្តីរបស់ Hyomin ធ្វើឲ្យ Soyeon និង Eunjung ស្ទើរតែសន្លប់ឈរ។

មិនបានទេ នោះជាលុយដែលខ្ញុំ ខំសន្សំអស់មួយជីវិត ដើម្បីរៀបការណា..”Jiyeon គ្រវីក្បាលតិចៗ

ជិតស្លាប់ហើយទុកលុយច្រើនធ្វើអី? ឲ្យ ខ្ញុំសុំខ្ជីសិនមក ចាំទិញលុយខ្មោច ដុតឲ្យ Ji ទ្វេរដង..” Hyomin ប្រាប់

មិនបានៗៗៗ

អញ្ចឹងចាំ Ji ស្លាប់បាត់ ចាំ Min ទៅយកក៏បាន..”

អេ មិនព្រមៗៗ” Jiyeon ស្រាប់តែរត់ចូលទៅបន្ទប់វិញ ហើយក៏យកសៀវភៅធនាគា និងលុយ ដែលនាងសន្សំចេញមកវិញ ប្រឈមមុខនឹង Hyomin

ខ្ញុំនឹងចាយវាឲ្យអស់ មុនពេលដែលខ្ញុំស្លាប់.. វាជារឿងដែលស្តាយបំផុត ដែលខ្ញុំមិនបានចាយលុយធូរ នៅពេលខ្ញុំនៅរស់..” និយាយហើយនាង ក៏រត់ចេញទៅបាត់។

អេ នាងទៅហើយ ធ្វើយ៉ាងម៉េចទៅ?” Soyeon ងាកទៅមើលមុខ Hyomin

ពេលណាភាគថ្មី​​ Update ចាំខ្ញុំធ្វើ Poster ផ្សាយសាប៊ូឲ្យណា” Hyomin ថាឡើង

-_-;; Eunjung

=_= Soyeon

……………….

ពិភពលោកហាក់ដូចជាដំខ្លាំងណាស់ សម្រាប់ Jiyeon ពីមុននាងមិនដែលដើរចេញមកខាងក្រៅ បែបនេះម្នាក់ឯងនោះទេ ដូចនេះហើយ ទើបនាងមានអារម្មណ៏ថា ខ្លួនឯងហាក់ដូចជា កំពុងតែវង្វេង ក្នុង ភពដ៏ធំមួយនេះ។

នាពេលថ្ងៃបន្តិច នាងស្រាប់តែកូពោះយ៉ាងខ្លាំង ព្រោះតែភ្លេចថាកាលពីព្រឹកមិញ រវល់តែខូចចិត្តបាត់បង់ស្នេហា នាងក៏មិនបានញ៉ាំអីសោះ។

ត្រូវហើយ Park Jiyeon ទោះបីចង់ស្លាប់ក៏ត្រូវធ្វើជាខ្មោច ឆ្អែត និង ចាយលុយឲ្យអស់ដែរ..” នាងងក់ក្បាលជាមួយ ខ្លួនឯង ហើយក៏សម្រេចចិត្តដើរចូល ផ្សារ ដើម្បីរកអីញ៉ាំ។

នៅសុខៗ ទូរសព្ទ័របស់នាង ក៏មានការហៅចូល ពី Soyeon ទើបធ្វើឲ្យនាង លើកភ្លាមៗ ដោយដាក់កាសនៅនឹងត្រចៀក។

យ៉ាងម៉េចហើយ Jiyeon ឯងមិនទាន់ស្លាប់ទេមែនទេ? ដំណើរការដល់ណាហើយ?” Soyeon ស្រាប់តែសួរឡើង

អេ មិនមែនឲ្យសួរបែបហ្នឹងទេ បងស្រី ឲ្យសួរថានាងកំពុងតែនៅ ឯណាបានត្រូវ” Eunjung ស្រែកមក

ខ្ញុំកំពុងតែ នឹងញ៉ាំអី.. ទោះជាស្លាប់ ក៏ត្រូវញ៉ាំឲ្យឆ្អែត និង ចាយលុយឲ្យអស់ ដែរ..” Jiyeon និយាយជាមួយពួកគេ ហើយក៏ដើរចូលទៅទិញ ប្រហិតត្រី ដែលនៅក្នុងផ្សារនោះ។

“Ji ហា ប្តូរចិត្តមកទិញ សាប៊ូលាងមុខ និង សាប៊ូកក់សក់ខ្ញុំទៅណា បានលុយវាចាយឆាប់អស់សម្លេង Hyomin ស្រែកចូលមកដែរ។

មិនទិញទេ របស់គ្មានប្រយោជន៏ លុយខ្ញុំពិបាករកណាស់ មិនអាចចាយផ្តេសផ្តាសនោះទេ” Jiyeon តបវិញ

អេ ក្រែងឯងនឹងស្លាប់ថ្ងៃនេះមែនទេ? ចាយថាំៗអញ្ចឹង ពេលណាបានចាយអស់ ហើយនឹងស្លាប់នោះ?” Hyomin សួរឡើង

“Hyomin សួរអីបែបនេះ ” Soyeon គំហកថាឲ្យ

ខ្ញុំញ៉ាំអីមួយភ្លេត” Jiyeon ដកដង្ហើមធំ ហើយប្រុងនឹងបិទទូរសព្ទ័

អេ កុំបិទទូរសព្ទ័អី ទុកបែបហ្នឹងទៅ ខ្ញុំនៅចង់ស្តាប់សម្តីឯង ដល់វិនាទីចុងក្រោយណា” Eunjung ប្រាប់។

អញ្ចឹងស្ងាត់មាត់ទៅ ខ្ញុំត្រូវការញ៉ាំអី..” បន្ទាប់មកនាងក៏ងាក ទៅ អ្នកលក់វិញមីងហា ប្រហិតត្រីមួយចង្កាក់ប៉ុន្មាន?

១០០០..”

អញ្ចឹង ១២ចង្កាក់ ១០០០០ បានហើយ ខ្ញុំកៅឆាយហេងៗណា..”

មិនបានទេប្អូន.. គឺ ១២០០០ ណា

អ្នកមីងដ៏គួរឲ្យស្រលាញ់ហ្អក១០០០០ទៅណាខ្ញុំកំពុងតែសន្សំលុយ រៀបការផង

អឺៗ អញ្ចឹងក៏បាន..” និយាយហើយគាត់ក៏ រៀបប្រហិត ដាក់ឲ្យនាង ១២ចង្កាក់។

វាមិនដែលអាណា ស្លាប់ថ្ងៃហ្នឹងហើយ នៅតថ្លៃ​​ ចំណីទៀត.. -_-;;” សម្លេង Soyeon បន្លឺឡើង ពីក្នុងទូរសព្ទ័ ប៉ុន្តែ Jiyeon មិនខ្វល់ សំខាន់នាងចង់ចំណេញ ព្រោះតាំងពីណាពីណីមក នាងជាមនុស្សរិះតែបែបហ្នឹង។

សង្ស័យនាងកំពុងតែ សន្សុំលុយទុកឲ្យខ្ញុំខ្ចីធ្វើដើមរកស៊ី មុននឹងស្លាប់ហើយ ពិតជាអគុណ Jiyeon ខ្លាំងណាស់..” Hyomin ស្រែកយ៉ាងរីករាយ។

Jiyeon ស្រាប់តែលេប លែងចង់ចូល ព្រោះតែសំដីរបស់នាង -_-;; វាហាក់ដូចជាមិត្តរបស់នាង ចង់ឲ្យនាងឆាប់ស្លាប់ ណាស់អញ្ចឹង។

 

បន្ទាប់ពីញ៉ាំឆ្អែត ទៅ Jiyeon ក៏បានទៅ Hair Salon ដើម្បីធ្វើសក់ ផាត់មុខ ព្រោះថាទោះនាង ចង់ស្លាប់ ក៏ត្រូវតែស្លាប់ដោយស្អាតដែរ។​ ហើយចេញពីហ្នឹង នាងក៏ដើរចូលទៅ Shopping ម៉ូតខោអាវ និងស្បែកជើងខ្លះ។

នាងបានទិញ ខោអាវជាច្រើន និង កាបូប ក្នុងតំលៃ Discount ប៉ុន្តែ ស្បែកជើងដែលនាង ស្រលាញ់នោះ បែជាមិនត្រូវជើងរបស់នាងសោះ។

ធ្វើយ៉ាងម៉េចទៅ បើខ្ញុំស្រលាញ់មួយនេះ ចុះអត់មានលេខធំទេឬ?​​ នាងសួរអ្នកលក់ ខណៈពេល ដែលនាងកំពុងតែព្យាយាមលោស្បែកជើង លេខតូចនោះ។

អូ អ្នកនាង លេខធំទាល់តែថ្ងៃស្អែក បានមកដល់.. បើអ្នកនាងមិនយល់ទាស់ទេ អាចមកម្តងទៀតនៅថ្ងៃស្អែកណាអ្នកលក់ប្រាប់

អញ្ចឹង? មើលទៅខ្ញុំត្រូវពន្យាថ្ងៃស្លាប់ហើយ ព្រោះមិនទាន់ទិញស្បែកជើង នេះហើយនាងរអ៊ូ តិចៗម្នាក់ឯង។

ថាម៉េច?អ្នកលក់បើកភ្នែកធំៗ

គ្មានអីទេ អញ្ចឹងថ្ងៃស្អែក ផ្ញើរ លេខធំ មកតាម Address នេះមកណានាងសរសេរ Address ខ្លួនឯងហើយហុចឲ្យអ្នកលក់។

ចាសបាន ^^ ថ្ងៃស្អែក ម៉ោង ៨​ អ្នកនាងនឹងទទួលបាន វា

………………..

ល្ងាចឡើង

ខ្ញុំមកវិញហើយ” Jiyeon បើទ្វារចូលផ្ទះ ជាមួយ ចំណីមួយថង់ធំ។

អា!! Jiyeon ឯងមិនទាន់ស្លាប់ទេឬ?” Eunjung លាន់មាត់

ឬក៏ឯងប្តូរមកស្លាប់ ក្នុងផ្ទះវិញ? គួរឲ្យខ្លាចណាស់ ខ្ញុំមិនចង់ប្តូរផ្ទះទេ ទៅរកកន្លែងផ្សេងទៅ” Soyeon អោប Eunjung ជាមួយទឹកមុខស្លេកៗ

មកទិញសាប៊ូខ្ញុំ ជាលើកចុងក្រោយមែនទេ ឬក៏ព្រមឲ្យខ្ចីលុយហើយ?” Hyomin សួរបន្ត

Jiyeon ដកដង្ហើមធំ យ៉ាងនឿយណាយ ហើយក៏លើកថង់អាហារឡើង

សាច់គោ កូរ៉េទេ? ខ្ញុំចង់ជប់លៀងជាមួយ ពួកឯងមុនស្លាប់នេះណា

ប្រសើរណាស់ xDDD តោះយើង..” ភ្លាមៗនោះ ពួកគេទាំង៣នាក់ ក៏ប្រញាប់រត់ចូលផ្ទះ យកចាន និង ឆ្នាំងដែកចេញមកខាងក្រៅ។

១០នាទីក្រោយ

ខ្ញុំខានញ៉ាំសាច់គោយូណាស់មកហើយ ព្រោះតែរវល់ យកលុយរកស៊ី ពិតជាអរគុណ Jiyeon ខ្លាំងណាស់ :DD” Hyomin និយាយយ៉ាងរីករាយ

ត្រូវហើយ ថ្ងៃនេះជាថ្ងៃពិសេស របស់ Jiyeon ថ្ងៃដែលនាងស្ថិតនៅលើលោកនេះ ពួកយើងត្រូវតែផឹក ឲ្យច្រើនៗណា” Soyeon ចាក់ Soju ឲ្យគ្រប់គ្នាទាំង៣។

Jiyeon សម្លឹងមើលមុខរបស់ពួកគេ ម្នាក់ម្តង ហើយមានអារម្មណ៏ឆ្ងល់ថា ហេតុអីក៏ពួកគេ និយាយពីការស្លាប់របស់នាង ជាមួយទឹកមុខរីករាយបែបនេះ?

ក្រោយពេល Jiyeon ស្លាប់​ខ្ញុំនឹងក្លាយជាអ្នកនិពន្ធល្បី ជំនួសនាងមិនខានទេ ខិខិខិខិ ខ្ញុំនឹងសរសេររឿង ជីវិតរបស់នាង សៀវភៅប្រាកដជាលក់ដាច់ ហ្វេនរបស់នាង ច្បាស់ជា ទិញៗៗ មិនស្ទើរនោះទេ ហើយខ្ញុំនឹងក្លាយជាអ្នកមាន..” Eunjung សើចឡើង ហើយសម្លឹង មើលទៅមេឃ។

ហើយបើរឿងល្បី កុំភ្លេច ដាក់ សាប៊ូកក់សក់ និង លាងមុខរបស់ខ្ញុំ ចូលរឿងផង ដើម្បី ឲ្យគេឯងបានស្គាល់ និងប្រើប្រាស់.. ម្យ៉ាងទៀត បើមានលុយច្រើនម្លឹងៗ សុំដើមទុនរកស៊ីខ្លះផង អិអិអិអិ” Hyomin សើចឡើង

មុខរបស់ Jiyeon =_=**

ចុះឯងមានគំរោងស្លាប់ពេលណា ដែរ Jiyeon?” Soyeon សួរឡើង ខណៈពេលដែល កំពុងតែទំពារ សាច់គោ។

គឺថ្ងៃស្អែក ក្រោយពេល បានស្បែកជើង ដែលខ្ញុំកម៉្មង់ ការពិតទៅខ្ញុំថាស្លាប់ថ្ងៃនេះដែរ​ តែពេលទៅទិញស្បែកជើងនោះ គ្មានលេខ ធំត្រូវជើង អញ្ចឹងហើយ បានត្រូវរងចាំដល់ ថ្ងៃស្អែក បានវាមកដល់..” នាងនិយាយឡើង

អញ្ចឹងតើ របស់ដែលឯងទិញថ្ងៃនេះ ក្រោយពេលឯងចាកចេញទៅ អាចប្រគល់ឲ្យពួកយើង បានទេ? ខ្ញុំស្រលាញ់កាបូប xxx យូរហើយ តែគ្មានលុយទិញទេ” Eunjung និយាយឡើង

នៅមានអាវពណ៏ក្រហមនោះទៀត ត្រូវចិត្តខ្ញុំណាស់​ ;D” Soyeon

លុយសល់ សុំធ្វើដើមរកស៊ីបានទេ?” Hyomin

បានសម្រាក.. របស់សល់ទាំងប៉ុន្មាន ខ្ញុំនឹងយកវា ដុតទៅជាមួយខ្ញុំ ទាំងអស់.. ចង់ទិញ រកលុយខ្លួនឯងទៅ..”

ចំជាចិត្តខ្មៅមែន -_- ខ្មោចកំណាញ់…”

បន្ទាប់មកពួកគេ ក៏ផឹកស៊ី សប្បាយ ទាំង៤នាក់នោះទៅ។

……………………

ថ្ងៃបន្ទាប់

ស្បែកជើងមកដល់ហើយ សូមអ្នកនាង ជួយ ចុះហត្ថលេខាផង..” អ្នកដឹកជញ្ជួន ហុចលិខិត ឲ្យទៅ អ្នកទទួលចុះហត្ថលេខា។

អូខេ” Jiyeon ងក់ក្បាលតិចៗ ហើយក៏ស៊ីញ៉េយក របស់នោះ។

បន្ទាប់មកក៏បិទទ្វារវិញ..

ឯណាសុំមើលស្បែកជើងបន្តិច” Eunjung Soyeon និង Hyomin អើតក្បាលចូលមកមើល។

“Wow ស្អាតណាស់ ឥឡូវឯងទទួលស្បែកជើងហើយ តើឯងនឹងស្លាប់បន្តិចទៀតមែនទេ? ស្បែកជើងនេះឲ្យខ្ញុំជា កាដូចុងក្រោយបានទេ?” Eunjung និយាយឡើង

មិនបានទេ មុនខ្ញុំស្លាប់ខ្ញុំត្រូវតែពាក់វាសិន..” និយាយហើយ នាងក៏ដូចបន្ទប់បាត់ អស់ជាយូ ហើយក៏ត្រលប់មកវិញ ជាមួយស្បែកជើងថ្មី ម៉ូតសក់ថ្មី សម្លៀកបំពាក់ថ្មី ទាស់តែមុខឡើងមុនបន្តិច។

ហ៊ើយ យ៉ាប់ត្រង់មុខនេះតែម្តង..” Jiyeon ដកដង្ហើមធំ ក្រោយពេលសម្លឹងមុខខ្លួនឯងក្នុងកញ្ចក់។

អេ.. បើខ្ញុំជួយ Make up ឲ្យបាត់ស្មាមមុនមួយរយៈ តើព្រមទិញសាប៊ូ​ Balance B ខ្ញុំអត់?Hyomin នៅតែមិនឈប់ Promote ផលិតផលរបស់នាង។

Jiyeon សម្លឹងមើលមិត្តនាង យ៉ាងនឿយណាយ..

បានៗៗ បើ Make-up ឲ្យខ្ញុំស្អាត ខ្ញុំនឹងទិញ សាប៊ូអីគេនោះ របស់បងស្រីនាងនិយាយឡើង

២ប្រអប់ណា..” Hyomin បញ្ជាក់

អញ្ចឹង សុំ Discount 50%..” នាងតថ្លៃ

យី ស្លាប់ថ្ងៃហ្នឹងហើយ នៅតថ្លៃអីទៀត.. ចុះឲ្យបានតែ 10% ទេ..” Hyomin តវ៉វិញ

ហ្នឹងៗៗ 10% ក៏ 10%ទៅ..”

 

២០នាទីក្រោយ

មុខរបស់ Jiyeon ក៏​ប្រែជាស្រស់ស្អាតវិញ ដោយសារតែថ្វីដៃ Make-up របស់ មិត្តនាង មើលទៅមិនខុសពីតារានោះទេ។

ហ៊ើយខ្ញុំ ស្អាតយ៉ាងនេះ បើស្លាប់ពិតជាគួរឲ្យស្តាយមែន..” នាងនិយាយជាមួយខ្លួនឯងតិចៗ

នេះ សាប៊ូ.. សុំលុយភ្លាមៗ” Hyomin ទម្លាក់សាប៊ូ២ដុំ នៅលើ ភ្លៅរបស់នាង ហើយលាដៃសុំលុយ

ជំពាក់សិនមិនបានទេ..?” Jiyeon ងើយក្បាលមើលមុខមិត្តរបស់នាង

បន្តិចទៀតពេលឯងស្លាប់ទៅ អ្នកណាសងលុយ? ខ្ញុំមិនចុះទៅទាយលុយទេ.. ឆាប់ឲ្យភ្លាមៗមក

បានៗៗ…” Jiyeon ដក លុយពីកាបូប ហើយក៏ហុចឲ្យមិត្តរបស់នាង បន្ទាប់មកនាង ក៏កាន់ខ្សែពួរ ដើរកាត់មិត្តរបស់នាង ចេញក្រៅផ្ទះ។

ខ្ញុំលាសិនហើយណា ជាតិក្រោយជួបគ្នាទៀត..”

អឺៗ តាមសម្រួល..” Hyomin ងក់ក្បាល។

Jiyeon ងាកមកវិញ មើលមិត្តរបស់នាងជាលើកចុងក្រោយ តែហាក់ដូចជាគ្មានអ្នកណា ចាប់អារម្មណ៏សោះ។

Soyeon កំពុងតែបើក Laptop ចំណែក Eunjung កំពុងតែញ៉ាំមី កំប៉ុង..

ហ៊ើយ Park Hyomin តើឯងបានធ្វើអីជាមួយរឿងរបស់យើងហ្អាស? ក្រែងថាដាក់ តែពាណិជ្ជកម្ម នៅក្រោម Poster រឿងរបស់ខ្ញុំមិនអញ្ចឹង ម៉េចបានជាប្តូរ មករឿងរបស់ខ្ញុំ ដាក់រូបសាប៊ូឯងទៅវិញ? ឯណារូបតួប្រុសតួស្រីរបស់ខ្ញុំ? ” Soyeon ស្រែកឡូឡាឡើង

ក៏ដាក់តូចពេក ខ្លាចគេមើលមិនឃើញនឹងណា បើជ្រុល ដាក់រូប សាប៊ូខ្ញុំ និង សាច់រឿងរបស់ឯងទៅ នេះជាយុទ្ធសាស្រ្ត ឈ្នះឈ្នះណា ទៅដាក់មុខតួប្រុសធ្វើអី ដាក់សាប៊ូទៅ គេអានរឿងតើ មិនបាច់មើលមុខទេ..”

“Park Hyomin !! ឯងនឹងស្លាប់….”

បន្ទាប់មកពួកគេ ក៏រត់ទៅដេញធាក់គ្នាពេញផ្ទះ។

Jiyeon ដកដង្ហើមធំម្តងទៀត ហើយក៏បិទទ្វារដើរចេញទៅ

លាហើយ មិត្តទាំងអស់គ្នា

 

តើគួរតែទៅរកកន្លែងណា ដើមឈើធំៗ​ ដែរទេ ដើម្បីងាយស្រួលចង..” នាងនិយាយជាមួយខ្លូនឯងតិចៗ​ ហើយក៏សម្លឹងមើលទៅដើម ឈើមួយ ដែលនៅក្នុងរបង ផ្ទះដែលនាងដើរកាត់។

ពិតជាឈើល្អ.. កន្លែងនាងប្រាថ្នាពិតមែន.. នៅម្តុំនេះ មានតែដើមឈើផ្ទះនេះទេ ដែលទំនងសមជាកន្លែងដែល នាងចងក។

បន្ទាប់មក នាងក៏សម្រេចចិត្ត ផ្លោះរបងចូលផ្ទះនោះ ហើយក៏បោះខ្សែពួរ ទៅលើចុងឈើ ..

កន្លែង អូនប្រាថ្នា..” នាងបិទភ្នែក យឺតៗ ហើយក៏សូកក្បាលរបស់នាង ចូលទៅ

ហ៊ើយ ឈប់សិន នាងកំពុងតែធ្វើអីហ្នឹង?សម្លេងមនុស្សប្រុសស្រែកឡើង ជាភាសាអង់គ្លេស ហើយគេក៏ប្រញាប់រត់ចេញមក ពីផ្ទះរបស់គេ ដើម្បី ឃាត់នាងភ្លាមៗ។

Jiyeon​​ ដកខ្សែចេញពីក្បាល ហើយក៏ សម្លឹងមើលទៅប្រុសនោះ យ៉ាងប្លែកចិត្ត។

សូមរងចាំទស្សនាភាគបញ្ចប់

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet