Fall for my Best Friend
Description
Genre: Comedy | Romance | High School Life | University Life | Childhood memories | Short Story
Main Characters: Nam Joo Hyuk | Lee Sung Kyung
Supprting Characters: Krystal Jung | Kim Yura | Lee Jungshin | Mike. D Angelo
Full Released Date: 23 May 2017
Purpose: Kira's birthday
Plot:
ភូមិគ្រិះជ្រុងប្រាក់ គឺជាឈ្មោះ តំបន់អ្នកអភិជនមួយកន្លែង ដែលនៅក្នុងទីក្រុង។ នៅតំបន់នោះមានតែភាពស្ងប់ស្ងាត់ និង មិនសូវអ៊ូអរដូចសង្កាត់ដទៃនោះទេ ព្រោះថា ពួកគេមានច្បាប់ទម្លាប់ច្រើន ដើម្បីរក្សារប្រពន្ធ័ការពារ សន្តិសុខរបស់អ្នកដែលរស់នៅទីនោះ។ តំបន់នោះភាគច្រើន គឺមានតែអ្នកធ្វើការរដ្ឋការ ធំៗ និង អ្នកជំនួញប៉ុណ្ណោះ ដែលជាហេតុដែលតំបន់នោះ ពុំសូវមានក្មេងច្រើន អ៊ូអរដូចតំបន់ដទៃ។
Lee Sung Kyung និង ប្អូនប្រុសរបស់នាង Lee Jungshin ត្រូវបានរើទៅនៅសង្កាត់ ជ្រុងប្រាក់នោះ នៅពេលដែលនាងមានអាយុ ៤ឆ្នាំ និង ប្អូនប្រុសនាងគឺ អាយុ ៣ឆ្នាំ បន្ទាប់ពីគ្រួសាររបស់នាង ជួបគ្រោះថ្នាក់ចរាចរស្លាប់ មួយគ្រួសារ ដែលធ្វើឲ្យក្មេងតូចទាំង២នាក់នោះ ត្រូវ គ្រួសារមិត្តភក្រ្តសម្លាញ់ របស់ប៉ាម៉ាក់ពួកគេ បាននាំពួកគេទៅមើលថែរ។ ទោះបីយ៉ាងណាក៏ដោយ Sung Kyung និង Jungshin ក៏ទទួលការធានារ៉ាប់រង ជីវភាព ពីក្រុមហ៊ុនធានារ៉ាបរងជីវិត 123 ដែលជាហេតុពួកគេស្ទើរតែក្លាយជាអ្នកមាន ទាំងដែលនៅក្មេង។ ប៉ុន្តែប្រាក់ឧបតម្ភនោះគឺត្រូវ អាណាព្យាបាលរបស់ពួកនាង ជាអ្នកកាន់ព្រោះពួកក្មេងទាំង២នោះ នៅមិនទាន់គ្រប់អាយុ។ លោកស្រី Nam ដែលជាម្តាយរបស់ក្មេងតូច Nam Joo Hyuk គឺជាមិត្តសម្លាញ់នឹង ម្តាយរបស់ Lee ទាំង២នោះ បានជួយទិញផ្ទះមួយ ដែលជាចំណាយរបស់ Lee ឲ្យនៅជិតផ្ទះរបស់ពួកគេ ងាយស្រួល អាចមើលថែរពួកគេបាន។
គ្រួសាររបស់ Joo Hyuk ជាអ្នកធ្វើការងាររដ្ឋ ហើយនៅពេលដែល Joo Hyuk មានអាយុ ១៨ឆ្នាំ ប៉ារបស់គេក៏បានជាប់ឆ្នោត ជាចៅហ្វាយក្រុង តែម្តង ដែលធ្វើឲ្យគ្រួសាររបស់គេ កាន់តែមានមុខមាត់ក្នុងសង្គម ខណៈពេលដែល Jungshin ជាក្មេងមានទេពកោសល្យខាង បច្ចេកវិទ្យា ជាពិសេសគឺកុំព្យូទ័រនោះ គេបានប្រលូកក្នុងវិស័យ បណ្តាយសង្គម និងបាន លេងភាគហ៊ុនខ្លះៗ ហើយទទួលបានការជោគជ័យយ៉ាងខ្លាំង នៅពេលដែលភាគហ៊ុនដែលគេទិញនោះ ទទួលបានប្រាក់ចំណេញច្រើន។ ដែលធ្វើឲ្យគេក្លាយជា អ្នកមានវ័យក្មេង Idol របស់ស្រីៗទូទាំងប្រទេស ។
Lee Sung Kyung, Nam Joo Hyuk និង Lee Jungshin គឺធំឡើងជាមួយគ្នា និង ស្និតស្នាលនឹងគ្នាដូចជាបងប្អូនបង្កើត គ្រាន់តែ Sung Kyung និង Joo Hyuk មានភាពស្និតស្នាលជាង ដោយសារតែ ពួកគេរៀនថ្នាក់ជាមួយគ្នាតាំងនៅក្មេង។ ប៉ុន្តែនៅពេលដែល Jungshin ធំឡើង មុខមាត់របស់គេដូច Joo Hyuk កាន់តែខ្លាំងឡើងៗ ដែលធ្វើឲ្យគេដូចជាបងប្អូន របស់ Joo Hyuk ជាងបងប្អូន Sung Kyung។
នៅពេលដែល Sung Kyung ចូលរៀនអនុវិទ្យាល័យ នាងបានស្គាល់ មិត្តសម្លាញ់២នាក់ទៀត គឺ Jung Soojung និង Kim Yura ហើយប្រវត្តិមិត្តភាពរបស់ពួកគេទាំង ៥ ក៏បានរីកដុះដាលឡើង។
ពួកគេប្រៀបដូចជាបងប្អូនបង្កើត ទៅណាក៏ជាមួយគ្នា រៀនថ្នាក់ជាមួយគ្នា ហើយថែមទាំងរស់នៅក្បែរគ្នាទៀត។
អារម្មណ៏ភាពជាមិត្តដែល មិនអាចខ្វះគ្នាបាន… ប៉ុន្តែមានថ្ងៃមួយ មិត្តភាពដ៏ស្និតស្នាលនោះ ចាប់ផ្តើមបាត់បង់បន្តិចម្តងៗ បន្ទាប់ពីនរណាម្នាក់ ក្នុងចំណោមពួកគេ ស្រលាញ់នរណាម្នាក់ទៀត។
តើរវាងមិត្តដែលដូចជាបងប្អូន អាចនឹងទៅជាគូស្នេហ៏ អនាគតនឹងគ្នាដែរទេ?
Comments