Final

ពេលណាបងពេញកម្លោះ

ពេលណាបងពេញកម្លោះ

វគ្គចាប់ផ្តើម

 

ខ្ញុំផាកជីយ៉នជានារីដែលពោពេញទៅដោយភាពរីករាយកាលពីមុន ប៉ុន្តែជីវិតរបស់ខ្ញុំក៏បានផ្លាស់ប្តូរនៅពេលមានរឿងអាក្រក់ៗកើតឡើងក្នុងជីវិតខ្ញុំ គឺថាអ្នកដែលធ្លាប់សន្យាថានឹងរៀបការជាមួយខ្ញុំគឺស្រាប់តែទៅកើតជាកូនក្មេង ថែមទាំងជាកូនប្រុសរបស់ក្មួយប្រុសរបស់ខ្ញុំទៀត ​ ហើយគេត្រូវហៅខ្ញុំថាលោកយាយៗពេញៗមាត់ធ្វើឲ្យខ្ញុំមានអារម្មណ៏ថាជាមនុស្សចាស់ក្នុងខ្សែភ្នែករបស់គេ មួយថ្ងៃៗត្រូវរងចាំពេលវេលាដ៏យូរអង្វែងណាស់ឆ្លងកាត់យ៉ាងររីងរៃ មិនដឹងជាពេលណាទេដែលជុងស៊ីន គូដណ្តឹងតូចរបស់ខ្ញុំក្លាយជាមនុស្សធំនោះ។ ក៏ព្រោះតែខ្ញុំជា Vampire ដូចនេះហើយបានរូបរាងនិងយុវវ័យរបស់ខ្ញុំនៅតែដដែល នៅតែស្រស់ស្អាតនឹង Cute គ្រាន់តែ….

ជុងស៊ីនអាយុ១០ឆ្នាំ

នៅពីមុខសាលាអនុវិទ្យាល័យ

“សួស្តីអ្នកស្រី តើមកទទួលកូនចេញពីសាលាមែនទេ? ^^ ជុងស៊ីនហា.. ម៉ាក់កូនមកយកហើយ” គ្រូប្រចាំថ្នាក់របស់គេស្រែកហៅក្មេងតូចដែលអង្គុយផ្តុំគ្នាជាមួយសិស្សធំៗនោះ។ ត្រូវហើយដោយសារជុងស៊ីនជាប់ឈ្មោះជាក្មេងទេពកោសល្យខ្ពស់ គេក៏ត្រូវបានគ្រូបញ្ជូនមករៀននៅអនុវិទ្យាល័យទាំងអាយុ១០ឆ្នាំ លឺថាមិនសូវត្រូវកំរិតគេផង ប្រហែលជាត្រូវបញ្ជូនទៅថ្នាក់វិទ្យាល័យហើយបានៗ ប៉ុន្តែពេលនេះរឿងតែគួរឲ្យក្តៀនអាចម៏នោះ គឺស្រីម្នាក់នេះហៅខ្ញុំថាម៉េច?? >_<

ជុងស៊ីនដើរតិចៗមករកខ្ញុំទាំងទឹកមុខធុញទ្រាន់ នៅឆ្លៀតត្រូវពួកគ្រូស្រីៗនោះក្តិចថ្ពាល់លេងទៀត ប្រុសម្នាក់នោះនឹងជាស្វាមីយើងណា !!

“មកជុងស៊ីន ជំរាបសួរម៉ាក់ទៅកូន” អ្នកគ្រូមុខដូចផ្លែប៉េងបោះនោះនិយាយឡើង

“ខ្ញុំនៅលីវទេ វើយយយយយយ” ទ្រាំមិនបានពេកក៏ស្រែក

“អាយ… មិនមែនម៉ាក់របស់ជុងស៊ីនទេ? ខ្ញុំសុំទោសផង ;-; តើជាអ្នកមីងមែនទេ?” មើលយាយគ្រូងមកក្រហមនោះរកក្មេងឲ្យខ្ញុំអស់ត្រឹមហ្នឹងហើយ?

“ខ្ញុំគឺជា..” ខ្ញុំរៀបនឹងនិយាយ

“ជាលោកយាយរបស់ខ្ញុំ” -0- ជាចម្លើយក្មេងឆ្កួតជុងស៊ីននោះ

អាយយយយយយយយយយ… គួរឲ្យក្តៅចិត្តមែន

“អាវ​​ សុំទោសផងលោកយាយ ខ្ញុំមិនដឹងថាលោកយាយនៅក្មេងបែបនេះសោះ” នាងគ្រូមុខឆ្មានិយាយ

ទ្រាំលេងបានហើយយយយយយយ

“ថ្ងៃស្អែកត្រូវតែប្តូរសាលា!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!” ខ្ញុំស្រែកឡើងទៅមេនាំរឿងនោះ

“នោះជាលើកទី ២៩៣ហើយដែលលោកយាយប្តូរសាលាឲ្យខ្ញុំ -0-” ជុងស៊ីន

…………………

នៅវិទ្យាល័យ

“ជុងស៊ីន….” ក្មេងស្រីម្នាក់បានរត់មករកគេជាមួយ Chocolate ដែលហាក់ដូចជាសម្តែងការសារភាព

“ខ្ញុំ បូរ៉ាម នៅថ្នាក់ 11 D មានការស្ងប់ស្ងែងនឹងលោកណាស់ នេះគឺកាដូរពីទឹកចិត្តខ្ញុំ” នាងហុចឲ្យទៅគេ

“សម្រាកទៅប្អូន នៅក្មេងណាស់កុំទាន់គិតរឿងស្នេហាអី” ខ្ញុំលាត់ទៅកញ្ឆក់សូកូឡានោះពីគេ។

“លោកយាយទៀតហើយ -_-;” ជុងស៊ីនមើលមុខខ្ញុំ

“ប្រាប់ថាឈប់ឲ្យហៅលោកយាយ មិនចេះស្តាប់ទេ?” ខ្ញុំទះគេផ្កាប់មុខជាមួយធុងសំរាម

“អាយយយយយ” ហើយក្មេងកន្តឿបូរ៉ាមនោះក៏រត់បាត់

…………………..

នៅពេលជុងស៊ីនមានអាយុ១៥ឆ្នាំ ខ្ញុំក៏ទទួលបានបណ្ឌិតបន្ទាប់ពីរៀនអស់ជាយូរ មានកម្លោះៗជាច្រើនតាមស្រលាញ់ខ្ញុំ ប៉ុន្តែខ្ញុំបដិសេធទាំងអស់ ព្រោះអ្នកដែលខ្ញុំរងចាំគឺមានតែជុងស៊ីនម្នាក់គត់។ ជុងស៊ីនបានក្លាយជាក្មេងឆ្លាតជំរើសជាតិយកទៅប្រកួតជាមួយក្មេងជប៉ុន ហើយក៏ទទួលបានឈ្មោះល្បី។ ថានៈពេលនោះក៏មានRumor ថា…

~ ប្លែកធ្លាយ បណ្ឌិតជីយ៉ន មានកូនលួចលាក់ដែលជាអគ្គរាជទូតសិស្សឆ្លាតប្រចាំកូរ៉េខាងត្បូង ប្អូនប្រុសលីជុងស៊ីន។

គួរឲ្យឈឺជុះអាចម៏មែនននននននននននននននននននន!!!

…………………..

ជុងស៊ីនបានទៅសិក្សានៅអាមេរិច ជាមួយវគ្គបណ្តុះបណ្តាលផ្នែកអាឡិចត្រូនិចពិសេស ចំណែកខ្ញុំបានត្រឹមតែរងចាំគេនៅទីនេះ ជាមួយឪពុកម្តាយ ប្អូនប្រុស និងប្អូលស្រីរបស់គេតែប៉ុណ្ណោះ។ គ្រិស្តបានសន្យានឹងខ្ញុំថាគេនឹងរៀបការជុងស៊ីនមកឲ្យខ្ញុំបើខ្ញុំព្រមឲ្យថ្លៃទឹកដោះខ្ពស់ ព្រោះថាជុងស៊ីនជាមនុស្សល្បី ពូកែ ហើយជាប្រុសក្មេង ហើយស្រីចាស់ដូចជាខ្ញុំ បើចង់បានប្តីក្មេងទាល់តែហ៊ានថ្លៃខ្ពស់ មិនអញ្ចឹងនោះសង្កែ -_-^ អ៊ើយយយយ ទៅស្លាប់ទៅ ខ្ញុំជាស្រីមែនក៏អត់ Y_Y បានទៅដណ្តឹងប្រុសនោះ? គ្មានផ្លូវទេ… ខ្ញុំកំពុងតែសន្សំលុយបណ្តើរៗហើយ U_U អាណិតខ្លួនមែន

សំណាងល្អម៉ាក់ៗ Jessica ;D បានប្រាប់ខ្ញុំថា ពេលណាជុងស៊ីនមកកូរ៉េវិញ នាងនឹងឲ្យគេរៀបការជាមួយខ្ញុំភ្លាមៗតែម្តង អ៊ូយ រំភើបចិត្តណាស់ ;-;

ចាំៗៗ ចាំចង់ជ្រុះសក់ហើយ -_- គឺខ្ញុំចាំគេអស់២០ឆ្នាំហើយ មួយថ្ងៃៗមកតែផ្ទះអនាគតម្តាយក្មេកឪពុកក្មេក ត្រូវគេបោកឲ្យមកបំរើគេដាច់ថ្លៃ ពិតជាអាណិតខ្លួនមែន អាតាគ្រិស្តនោះក៏ដុតទៀត -0-

“មានកូនប្រសារមុខចាស់មកបំរើរយៈពេល២ឆ្នាំហើយ ម្យ៉ាងដែរតើ យកកាហ្វេឲ្យផង ជីយ៉នហា” គ្រិស្តអង្គុយគងកែកខ្លាលើសាឡុង ហើយគិតតែពីកាម៉ុងធ្វើនេះធ្វើនោះ

គួរឲ្យក្តៅមែន!!!​​ តែជីយ៉ន់ទ្រាំៗ ដើម្បីបានកូនប្រុសគេ ;-;

“ចាស!!” ខ្ញុំរត់ទៅឆុងកាហ្វេ

“ជីយ៉នហា ជួយទៅអ៊ុតខោអាវបន្តិច” Jessica ស្រែកហៅ

“ចាសសសសសសសសសសសស”​​

“ជីយ៉នហា ប្រដាប់កោពុមាត់ខ្ញុំនៅឯណា?” Kris ស្រែក

“ចាំទៅរកអោយយយ”

“បងជីយ៉ន ក្រដាសអនាម័យអស់ហើយ” សម្លេងស្រែករបស់ហ្យូមីន កូនស្រីពៅរបស់ Kris ដោយសារនាងមានរូបរាងដូចបងស្រីដែលស្លាប់ទៅរបស់ខ្ញុំ ទើបគ្រិស្តដាក់ឈ្មោះនាងថា ហ្យូមីនដើម្បីរំលឹកពីបងស្រីហ្យូមីន។

“ចាសទៅហើយ…” រត់ទៅបង្គន់

“ជីយ៉ន មកក្លក់សម្លរបន្តិចមើស” Jessica ស្រែកហៅពីផ្ទះបាយ

“ចាសទៅហើយយយយយ”

“ជីយ៉ន ខោក្នុងរបស់ខ្ញុំនៅឯណា?” Kris ស្រែកពីបន្ទប់

“នៅជិតគ្រែចាសសសសសស”

“មករកឲ្យបន្តិច”

“ចាសសសសសសស”

នេះហើយជីវិតរបស់ខ្ញុំ រស់នៅបម្រើខាងប្រុសដើម្បីឲ្យគេលើកកូនប្រុសឲ្យ -0- ណាមួយធ្វើបែបនេះក៏អាចជំលាសគូរប្រយុទ្ធដ៏ទៃដែលមានបំណងចង់ប្រជែងយកតំណែងរបស់ខ្ញុំដែរ U_U ផ្ទះគ្រួសារនេះជាតំបន់របស់ជីយ៉នហើយវើយយយយយ។

ងេតតតតត… សម្លេងទ្វាបើក

ក្មេងប្រុសជំទង់មួយក្រុមក៏ដើរចូលមក គឺលូហាននិងមិត្តៗរបស់គេ U_U

“សួស្តីលោកយាយ” នោះហើយជាសម្តីក្មេងជំលើយនោះនិយាយឡើង -__-

ទ្រាំ :@

“លោកយាយឯង មែនទេ លូហាន?” ពួកមិត្តៗរបស់គេសួរ

“ត្រូវហើយ ម៉េចមិនគោរពគាត់អញ្ចឹង” លូហានថាឲ្យពួកគេ

“បានជំរាបសួរលោកយាយ”​ ពួកក្មេងៗចូលមកគោរព

ទ្រាំលេងបានហើយវើយយយយយ ខ្ញុំលើកជើងឡើងហើយក៏រវែ ធាក់ពួកគេម្នាក់មួយជើងហោះទៅផ្កាប់មុខលើសាឡុងទាំងអស់ :@@@

“ប្រាប់ប៉ុន្មានដងហើយថាឲ្យហៅបងស្រី ឬបងថ្លៃ មិនមែនលោកយាយទេ” ខ្ញុំស្រែកឡើងស្ទើបែកកញ្ចក់

“បាទ ចៅដឹងហើយ T___T” លូហានស្រែកយំ

ទៀតហើយ សង្ស័យមិនចង់រស់ដល់ថ្ងៃស្អែកទេមើលទៅ :@@

២ម៉ោងក្រោយ

ខ្ញុំកំពុងតែបោសសំអាតផ្ទះ ក្នុងចិត្តគិតដល់គូរដណ្តឹងដ៏សែនឆ្ងាយរបស់ខ្ញុំមិនដឹងថ្ងៃណាមកទេ ;-;

“បងជីយ៉នហា”  លូហានស្រែកចេញពីបន្ទប់របស់គេ បន្ទាប់ពីចូលទៅលេងជាមួយមិត្តៗអស់ជាយូរ

“មកនេះបន្តិច” គេហៅ

“យ៉ាងម៉េច?” ខ្ញុំក៏ដើរទៅប្រឈមមុខនឹងគេមុខបន្ទប់

“បង្គន់ស្ទះហើយ -9-”

បង្គន់ស្ទះ?​ មិនហៅជាង? ហេតុអីក៏មកហៅខ្ញុំ? :@@@

ខ្ញុំរៀបនឹងហាមាត់ជេរទៅហើយជូនជាពេលនោះ Kris ដើរកាត់ល្មម។

“អឺៗ ស្ទះកន្លែងណា? ចាំបងទៅធ្វើឲ្យ ^^” ព្យាយាមញញឹមហើយដើរចូលយ៉ាងលឿន T_T កម្មពាណាស់។

………………..

មួយថ្ងៃទៅមួយថ្ងៃ ពេលនេះជុងស៊ីនមានអាយុ២០ឆ្នាំហើយ តែគេមិនព្រមមកវិញសោះ លឺលូហានប្រាប់ថាគេខ្លាចម៉ាក់បង្ខំឲ្យការជាមួយស្រីចាស់ ទើបមិនហ៊ានមកវិញ :@@@ គួរឲ្យចង់ធាក់មែន!

មួយថ្ងៃៗបោសជូតៗ ដូចខ្ញុំបម្រើអស់ថ្លៃទៅហើយ មិនដឹងកាលជុងស៊ីនមកវិញទេ Y_Y

“ដំណឹងល្អ បងជុងស៊ីនត្រលប់មកវិញហើយ” ហ្យូមីនរត់មកក្នុងផ្ទះជាមួយស្នាមញញឹម

“ជុងស៊ីនននន!!!” ខ្ញុំទំលាក់អំបោសចុះ​ ហើយរត់ទៅមុខផ្ទះដើម្បីជួបគេ

កម្លោះមុខចាស់ម្នាក់ ឈរសម្លឹងមើលមកខ្ញុំជាមួយស្នាមញញឹម អាយយយ ជុងស៊ីនខំធ្វើការពេកមែនទេបានជាមុខក្លាយជាបែបនេះ? ;-;

“ជុងស៊ីន ជីនឹកស៊ីណាស់” ខ្ញុំរត់ទៅអោបគេទាំងទឹកភ្នែក ចំនែកកម្លោះនោះសម្លឹងមើលមកខ្ញុំផាំងៗ

“ហេតុអីក៏ស៊ីនមុខចាស់ម្ល៉េះ? ខំធ្វើការពេកមែនទេ? តែមិនអីទេ ជីមិនប្រកាន់ទេ ទោះស៊ីនទៅជាយ៉ាងម៉េចក៏ដោយក៏ជីនៅតែស្នេហ៏ស៊ីនតែម្នាក់ប៉ុណ្ណោះ” ខ្ញុំយំអោបគេខ្សឹកខ្សួល

“បងជីយ៉នហា បងស៊ីនដើរចូលក្នុងបាត់ហើយ” ហ្យូមីនកេះខ្ញុំ

“ហាកកក ចុះម្នាក់នេះជាពីណាគេ?” ខ្ញុំលាន់មាត់ ប្រលែងប្រុសនោះហើយស្រែកខ្លាំងៗ

“ខ្ញុំ JYP ជាងលូ មកមើលបង្គន់ស្ទះផ្ទះនេះបាទ ^^”

ហ៊ើយយយយយយយយយយយយយយយយយយយ

………………..

ចូលមកដល់ក្នុង Jessica & Kris កំពុងតែរាក់ទាក់ជុងស៊ីន

“កូនម៉ាក់ធំពេញកម្លោះហើយឥឡូវនេះ” Jessica អោបគេ

“មិនដឹងថាឯងរស់នៅស្រួលយ៉ាងម៉េចដែរ?” Kris សួរ

“ពួកយើងគួរតែរៀបចំ Party ការវិលវិញរបស់បងស៊ីន..” លូហាននិយាយឡើង

ពួកគេដណ្តើមខ្ញុំនិយាយរហូត ធ្វើឲ្យខ្ញុំគ្មានឪកាសបាននិយាយជាមួយគេសូម្បីតែមួយម៉ាត់ U_U ពួកឈ្នានីស ហ៊ឹកៗៗៗ / សម្លេងយំក្នុងចិត្ត។

ហើយយប់នោះ ក៏មានពិធីជំលៀងគួរសមមួយកើតឡើង មិត្តៗថ្មីរបស់ជុងស៊ីនខ្លះក៏មកចូលរួមដូចគ្នា ចម្លែកបំផុតគឺម្នាក់ឈ្មោះយ៉ុងហ្វានោះចេះតែអូសក្រឡាជាមួយហ្យូមីនរហូត។

“ជីយ៉នហា ចានអស់ហើយ ទៅយកចានមក” Kris ស្រែកប្រើ

ទៀតហើយយយយយយ ប្រើមិនចេះធុញមែន :@@@

“ចាសសសសស” ខ្ញុំរត់ទៅផ្ទះបាយទៅយកចាន តែពេលត្រលប់មកវិញនោះ…

ប្រាវ~~~ ចាននៅក្នុងដៃរបស់ខ្ញុំក៏ធ្លាក់បែក បន្ទាប់ពីបានឃើញរូបភាពមួយនោះ គឺជុងស៊ីន ងាកកស្រីក្មេងម្នាក់ទៀតហើយកំពុងតែនែនាំឲ្យប៉ាម៉ាក់គេស្គាល់។

“ថាម៉េច? កូនចង់រៀបការជាមួយនាង? ចុះជីយ៉នគិតយ៉ាងម៉េច? ក្រែងពួកកូនស្រលាញ់គ្នាមិនអញ្ចឹង?” Jessica សួរ

“នោះជារឿងកាលពីមុន រឿងពួកយើងបានក្លាយជាអតីតកាលបាត់ទៅហើយ បន្ទាប់ពីខ្ញុំបានស្លាប់ ជីវិតកើតថ្មី និស្ស័យក៏ថ្មី” ជុងស៊ីននិយាយ “ពេលនេះ តេយ៉នគឺជានារីដែលខ្ញុំស្រលាញ់”

“ក្រែងពួកបងសន្យាគ្នាហើយមិនអញ្ចឹងថានឹងយកបងជី?” ហ្យូមីន

“នោះគឺម៉ាក់ប៉ាអ្នកសន្យាទេខ្ញុំមិនបានដឹងទេ” ជុងស៊ីន

“ស្លាប់ហើយអាណិតបងជីណាស់ ខំរងចាំអស់២០ឆ្នាំ ហើយនៅមកបម្រើខាងប្រុសអស់ជិត៤ឆ្នាំទៀត” លូហានបង្អូរសម្លេង

“ជុងស៊ីននេះឯង!!” គ្រិស្តរៀបនឹងស្តីឲ្យ

មិនពិតទេ មិនពិតនោះទេ ហេតុអីក៏ក្លាយជាបែបនេះទៅវិញ? Y_Y

“អា!!!!!!!!!!!!!!!!!!” ទ្រាំមិនបានពេកខ្ញុំក៏ផ្ទុះសម្លេងយំចេញមក មេឃដ៏ក៏ប្រែជាងងឹតស្លប់ ពពកបាំងខែ ហើយខ្យល់ខាងកើតក៏ធ្លាក់មក។

“ជីយ៉ន!!” ពួកគេសម្លឹងមើលមកខ្ញុំទាំងតក់ស្លុត

“ហេតុអី? ហេតុអីក៏ធ្វើបែបនេះដាក់ខ្ញុំ??? T___T” ខ្ញុំទំលាក់ខ្លួនអង្គុយចុះ អោនមុខយំខ្លាំងៗ ដូចជាគ្មានថ្ងៃស្អែកនឹងមកដល់ ខ្ញុំហត់នឿយហើយ ហត់ពិតមែន ថែមទាំងគ្មានកម្លាំងសូម្បីតែបន្តិច។

ពន្លឺភ្លើងក៏រលត់ បន្សល់ត្រឹមតែទៀនមួយដើម្បីដែលនាំមករកខ្ញុំ គឺជុងស៊ីន។ គេអង្គុយពីមុខខ្ញុំហើយលើកដៃមកជូតទឹកភ្នែកឲ្យខ្ញុំតិចៗយ៉ាងទន់ភ្លន់។

“មិនបាច់មកអាណិតទេ ទៅការជាមួយអ្នកណាទៅៗ” ខ្ញុំគ្រវាសដៃគេចេញ

ស្រាប់តែគេសើចតិចៗ

“សើចស្អី? ធ្វើបាបមិនទាន់អស់ចិត្តទេ?”

“ពេលលោកយាយយំអញ្ចឹងទៅ ឃើញសុទ្ធតែស្មាមជ្រួញ xD”

“យាកកកកកកកកកកកកកកកកក”

“កាចបែបនេះនរណាហ៊ានយកទេ ហុហុហុ”​ ក្បត់ចិត្តហើយនៅមកឆ្លៀតសើចដុតទៀត

“ចេញទៅ…​ ទៅរកអ្នកដែលលោកស្រលាញ់ទៅ” ខ្ញុំរុញគេឲ្យដួលទៅនឹងដី

ជុងស៊ីននៅតែបន្តសើចកឹកៗៗ បន្ទាប់មកក៏លុតជង្គង់នឹងស្មៅហើយលើកកូនប្រអប់មួយឡើងមក

“ខ្ញុំកំពុងតែមករកមនុស្សដែលខ្ញុំស្រលាញ់ហើយតើ ;D”

“ផ្តេសផ្តាស ឈប់មកលេងសើចនឹងខ្ញុំទៅ ក្រែជាម្នាក់តេយ៉ន តេតឿនោះមិនអញ្ចឹង?”

“ម្នាក់នឹងជាគូដណ្តឹងមិត្តខ្ញុំ Onew ទេ ពួកយើងគ្រាន់តែលេងសើចនឹងនាងទេតើ”

ថាម៉េច??? O__O

គេបើកប្រអប់នោះតិចៗបង្ហាញឲ្យឃើញចិញ្ចៀនពេជ្រដ៏ធំមួយ ហើយសម្លឹងមើលមកខ្ញុំ

“ខ្ញុំតែងតែរងចាំថ្ងៃនេះជាយូមកហើយ ជីយ៉ន រៀបការជាមួយខ្ញុំបានទេ?” គេនិយាយតិចៗ

“………….”

ស្ងាត់

“មិននិយាយ?”

“………….”

សម្លឹងមុខ

“ជី?”

“ហ្ហា!!!!!!!!!!!!! TT___T T ខ្ញុំក៏រងចាំថ្ងៃនេះជាយួរមកហើយជុងស៊ីននននននននននន”​   ខ្ញុំអោបគេភ្លាមៗហើយស្រែកយំយកៗ តាមអារម្មណ៏នៅពេលនោះ។

“គូរស្នេហ៏ចាស់បានជួបគ្នាវិញហើយយយយ”

“ពិតជាប្រសើរណាស់”

“ទីបំផុតលោកយាយក៏ក្លាយជាបងថ្លៃ” លូហាននិយាយ ហើយហ្យូមីនងក់ក្បាល

“ជី” ជុងស៊ីនពាក់ចិញ្ចៀនឲ្យខ្ញុំ

ផាច់!!!!!!! ខ្ញុំទះគេមួយកំផ្លៀង

“កើតអីនឹង??” គេតក់ស្លុត

“ខ្ញុំអៀនណាសសសសសសសសសសសសសសសសសសសសសសសសសសសសសសសសសស”

“យី”

 

xD ហើយរឿងស្នេហា២០ឆ្នាំរបស់ខ្ញុំក៏បានចប់នៅពេលនោះផងដែរ ហុហុហុ។ ដើម្បីជុងស៊ីន អ្វីក៏អាចទៅរួចដែរ ;-;

ចប់




Happy Birthday to HyoRoro Dy xD I wish you get all things you want kkkkkk

You are one of my bestie :* Love you yaaaaaaaaaaaaa

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet